ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ង៉ែត ហេង៖ ការ​សម្រួល​ដល់​ដំណើរ​សិក្សា​រៀនសូត្រ​របស់​និស្សិត​ពី​ខេត្ត​មក​ភ្នំពេញ​ប្រសើរ​ជាង​មុន​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី ៧ នឹង​កំណត់​សមាសភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ខាង​មុខ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​នឹង​គ្រប់គ្រង​និង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស​មួយ​អាណត្តិ​ទៀត។ ស្របពេល​ជាមួយ​គ្នា​នោះ ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ដែល​វីអូអេ​បាន​សម្ភាសន៍ ដូចជា​លោក ង៉ែត ហេង និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ រំពឹង​ចង់​ឃើញ​កិច្ច​ប្រឹងប្រែង​បន្ថែម​ទៀត​ពី​សំណាក់​រាជរដ្ឋាភិបាល​ ក្នុង​ការ​សម្រួល​ដល់​ការ​ប្រឈម​នានា​របស់​សិស្សនិស្សិត​នានា​ក្នុង​ដំណើរ​សិក្សា​រៀនសូត្រ​របស់​ពួកគេ​នៅ​រាជធានី​ភ្នំពេញ។ លោក​ក៏​យល់​ឃើញ​ថា ទិសដៅ​នៃ​ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​ដើរ​លើ​ផ្លូវត្រូវ ដោយ​យក​ការ​អភិវឌ្ឍ​ជា​អាទិភាព​ចម្បង៕

XS
SM
MD
LG