លោក ង៉ែត ហេង៖ ការសម្រួលដល់ដំណើរសិក្សារៀនសូត្ររបស់និស្សិតពីខេត្តមកភ្នំពេញប្រសើរជាងមុនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជាលោក ង៉ែត ហេង និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រំពឹងចង់ឃើញកិច្ចប្រឹងប្រែងបន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល ក្នុងការសម្រួលដល់ការប្រឈមនានារបស់សិស្សនិស្សិតនានាក្នុងដំណើរសិក្សារៀនសូត្ររបស់ពួកគេនៅរាជធានីភ្នំពេញ។ លោកក៏យល់ឃើញថា ទិសដៅនៃប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្នកំពុងដើរលើផ្លូវត្រូវ ដោយយកការអភិវឌ្ឍជាអាទិភាពចម្បង៕