ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​នូវែលសេឡង់​និង​អូស្ត្រាលី​ធ្វើ​ម្ចាស់​ផ្ទះ​​ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​​ស្ត្រី


ក្រុម​កីឡាការិនី​អូស្ត្រាលី (ឆ្វេង) និង​អៀរឡង់ (ស្តាំ) ធ្វើ​ការ​ស្មឹងស្មាតិ៍​រំឭក​ដល់​ជន​រង​គ្រោះ​នៃ​ការ​បាញ់​ប្រហារ​នៅ​នូវែលសេឡង់​ នៅ​មុន​ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​ស្ត្រី នៅ​ពហុកីឡាដ្ឋាន​ក្រុង Sydney ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣។
ក្រុម​កីឡាការិនី​អូស្ត្រាលី (ឆ្វេង) និង​អៀរឡង់ (ស្តាំ) ធ្វើ​ការ​ស្មឹងស្មាតិ៍​រំឭក​ដល់​ជន​រង​គ្រោះ​នៃ​ការ​បាញ់​ប្រហារ​នៅ​នូវែលសេឡង់​ នៅ​មុន​ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​ស្ត្រី នៅ​ពហុកីឡាដ្ឋាន​ក្រុង Sydney ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣។

ប្រទេស​ចំនួន​៣២​នឹង​ចូលរួម​នៅ​ក្នុង​ការប្រកួត​កីឡា​បាល់ទាត់ពិភពលោក​ផ្នែក​ស្ត្រីដែល​រៀបចំ​រួម​គ្នា​ដោយ​ប្រទេស​អូស្ត្រាលី​និង​នូវែលសេឡង់។

កាលពី​ឆ្នាំ១៩៩១ នៅ​ពេល​ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើឡើងជា​លើក​ដំបូង​ មាន​ប្រទេស​តែ​១២​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ។

សហរដ្ឋ​អាមេរិក​ជា​អ្នក​ការពារ​ជើងឯក ​ដោយសង្ឃឹម​ថា​នឹង​ក្លាយ​ជា​ក្រុម​ទី១ឈ្នះ​ពាន​រង្វាន់​កីឡាបាល់ទាត់​ស្រ្តី​ពិភពលោក​នេះ​៣ដង​ជាប់ៗ​គ្នា។ ជា​មួយ​ទីតាំង​ប្រកួតស្ថិត​នៅ​ឆ្ងាយ​ពីគ្នា ​ដូចជា​មួយ​នៅ​ក្រុង Perth ក្នុង​តំបន់​ភាគ​ខាង​លិច​ប្រទេស​អូស្ត្រាលី​ និង​មួយ​ទៀត​នៅ​រដ្ឋធានី វែលីងតោន (Wellington) នៃ​ប្រទេស​នូវែលសេឡង់​ ​ការប្រកួត​នេះ​មាន​លក្ខណៈ​ខុស​ពី​ការ​ប្រកួត​មុនៗ​ បើ​គិត​ពី​រយៈ​ចម្ងាយ​ឆ្ងាយ​ពីគ្នា​នោះ។ ឧទាហរណ៍ ​ក្រុម​ប្រទេស​អៀរឡង់ ​ត្រូវធ្វើ​ដំណើរ​ចម្ងាយ​៨ពាន់​គីឡូម៉ែត្រ​ដើម្បីចូលរួម​ប្រកួត​នៅជុំ​ទី១។

ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ការប្រកួត​ប្រុងប្រៀប​ចាប់ផ្តើម​ឡើង​ មាន​ការ​ចម្រូងចម្រាស​អំពី​ទឹកប្រាក់​រង្វាន់ ​សម្រាប់​ការប្រកួត​នេះ​ផង​ដែរ។

ក្រុមឈ្នះ​នៃ​ការប្រកួត​ដណ្តើម​ពាន​រង្វាន់​បាល់ទាត់ពិភពលោក​សម្រាប់​បុរស​ បាន​ទទួល​ទឹក​ប្រាក់​ចំនួន​ ៤៤០​លាន​ដុល្លារ​អាមេរិក​ ក៏ប៉ុន្តែពានរង្វាន់​សម្រាប់​បាល់ទាត់​ពិភពលោក​ស្ត្រី​វិញ​ ​ក្រុម​ឈ្នះ​បាន​ទទួល​ទឹកប្រាក់​ត្រឹមតែ​១១០លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ក្រុម​កីឡា​បាល់ទាត់ជម្រើស​ជាតិស្ត្រី​អូស្ត្រាលី​ ដែល​គេស្គាល់​ឈ្មោះថា Matildasបាន​ចេញ​ផ្សាយ​វីដេអូ​មួយ​កាលពី​ថ្ងៃ​ចន្ទកន្លង​ទៅ​ ដោយ​បាន​ត្អូញត្អែរ​អំពី​ភាព​ខុសគ្នា​នៃ​រង្វាន់​នេះ។

​កីឡាករ​ខ្សែ​បម្រើនាង​ Tameka Yallop បាន​និយាយ​ថា ខណៈ​ពេល​ដែលក្រុម​កីឡា​បាត់ទាត់​នារី​ Matildas​ របស់​អូស្ត្រាលី​ ទទួល​បានសិទ្ធិខ្លះៗ​ដូច​គ្នា​នឹងក្រុម កីឡាបាល់ទាត់​បុរស​របស់​អូស្ត្រាលី​ Socceroos ក៏​ដោយ​ ក៏​វា​តែមានភាព​មិន​ស្មើ​គ្នា​នៅ​ឡើយ។

នាង​ Yallop លើក​ឡើង​ដូច​នេះ​ថា៖ ​«ការ​តថ្លៃ​រួម​គ្នា​បាន​អនុញ្ញាត​ឱ្យ​យើង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ យើង​ឥឡូវនេះ​ទទួល​បាន​ល័ក្ខខ័ណ្ឌ​ដូច​គ្នា​ដូចជា​ក្រុម​បាល់ទាត់​ Socceroos របស់​បុរស​ដែរ​ ដោយ​លើកលែង​ករណី​មួយ។ អង្គការ​បាល់ទាត់​អន្តរជាតិ FIFAនៅតែ​ស្នើ​ផ្តល់​ឱ្យ​ក្រុម​កីឡា​បាលទាត់ស្ត្រី​នូវ​រង្វាន់​ជា​ប្រាក់​ចំនួន​មួយ​ភាគបួន​ នៃក្រុម​បុរស​សម្រាប់​ការ​ទទួល​បាន​ជោគជ័យ​ដូច​គ្នា»។

កីឡា​បាល់ទាត់​នៅ​ក្នុង​ប្រទេសអូស្ត្រាលី​ មាន​ការ​ពេញ​និយមជា​ខ្លាំង។

មាន​ការ​គិត​ក្នុង​ចំណោម​អតីតកីឡាករ​និង​អ្នក​គាំទ្រ​ថា ​ប្រទេស​នូវែលសេឡង់​និង​អូស្ត្រាលី​ កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការប្រកួត​នេះ​ នៅ​ពេល​វេលា​ដ៏​សំខាន់​មួយ​សម្រាប់​កីឡា​បាល់ទាត់​របស់​ស្ត្រី។ ​ប្រវត្តិ​កីឡាបាល់ទាត់​ស្ត្រីមិន​សូវ​មាន​ភាព​ពេញ​និយម​ទេក្នុង​ពេល​កន្លង​ទៅ ហើយបទដ្ឋាន​របស់​វា​ក៏​មិន​សូវ​ប្រសើរ​ដែរ​ក្នុង​ពេល​អតីតកាល។​ ​

អ្នក​ស្រី​ Kate Gill ជា​អតីត​ប្រធាន​ក្រុមMatildas និង​ជា​សហប្រធាន​ប្រតិបត្តិ​នៃក្រុម​បាល់ទាត់​ Professional Footballers Australia។

អ្នក​ស្រី​បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ ABC​របស់​អូស្ត្រាលី​ថា​ អ្នក​ស្រី​សង្ឃឹម​ថា​ការប្រ កួត​នេះ​ នឹង​លើក​ទឹកចិត្ត​ពួក​អ្នក​គាំទ្រ​ ឱ្យ​គាំទ្រ​ការប្រកួត​នៅ​ក្នុង​ស្រុក​របស់​អូស្ត្រាលី​ដែរ។

អ្នក​ស្រី​និយាយ​ដូច​នេះថា៖ «នឹង​មាន​ក្មេង​ប្រុសៗ​និង​ស្រីៗ​មួយ​ចំនួន ​ដែល​នឹង​ប្រាកដ​ជាប់ចិត្ត​ជាមួយ​កីឡា​នេះ​ ហើយ​ចង់​ចូលរួម​ពាក់ព័ន្ធ​ជា​មួយបាល់ទាត់ ​ហើយ​យើងនឹង​មាន​ក្រុម២ក្នុង​ស្រុក មួយ​ជា​ក្រុមAខាង​បុរស​ និង​ក្រុម A ខាង​ស្ត្រី។ ពួកគេ​សុំ​ឱ្យ​មានការ​ស្រឡាញ់​និង​ការ​គោរព ដូច្នេះ​ ប្រសិន​បើយើង​អាច​ធ្វើ​អន្តរកាល​នៃ​ការ​អបអរសាទរ​ ហើយ​ពួក​អ្នក​គាំទ្រ​អាច​ចាប់ផ្តើម​បង្ហាញ​ការគាំទ្រ​ដែល​ខ្ញុំ​គិត​ថា ​នឹង​ក្លាយ​ជា​ការ​ទាក់ទាញ​អារម្មណ៍​ដ៏​ខ្លាំង​សម្រាប់​ការប្រកួត​កីឡា​ដណ្តើម​ពាន​រង្វាន់​ពិភពលោក​នេះ។

ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ ដែល​នឹង​ទៅ​ចូលរួម​ការប្រកួត​កីឡា​ដណ្តើម​ពាន​រង្វាន់​កីឡាបាល់ទាត់ពិភពលោក​ផ្នែក​ស្ត្រីនេះ​ ​ មាន​សហរដ្ឋ​អាមេរិក​ បន្ទាប់មក​ប្រទេស​អាល្លឺម៉ង់​ ស៊ុយអែដ​ អង់គ្លេស​និង​ប្រទេសបារាំង។ ប្រទេស​អូស្ត្រាលី​ដែល​ជា​សហ​អ្នក​រៀបចំ​កីឡា​លើក​នេះ​ ​មាន​ចំណាត់​ថ្នាក់​ទី១០ របស់​FIFA ហើយ​ប្រទេស​នូវែលសេឡង់​មាន​ចំណាត់​ថ្នាក់​ទី​២០។​

ការប្រកួត​ផ្តាច់ព្រ័ត​នឹង​ធ្វើ​ឡើង​នៅ​ក្នុងពហុ​កីឡាដ្ឋាន​អូឡាំពិក​ក្នុង​ក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី​ នៅ​ថ្ងៃ​ទី២០ ខែ​សីហា​ ខាង​មុខ​នេះ៕
ប្រែសម្រួល​ដោយ លោក ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG