ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​ញូវយ៉ក​រាយការណ៍​ថា មិន​មាន​ការ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​ក្នុង​រយៈពេល​ ២៤​ ម៉ោង


នេះ​ជា​ជីវិត​នៅ​ក្នុង​ពេល​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា ក្នុង​ក្រុង​ញូវយ៉ក។
នេះ​ជា​ជីវិត​នៅ​ក្នុង​ពេល​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា ក្នុង​ក្រុង​ញូវយ៉ក។

ទីក្រុង​ញូវយ៉ក​ដែល​កាលពី​ពេល​មុន​ជា​ទីកន្លែង​ផ្ទុះ​ដ៏​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ មិន​មាន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា​ជា​លើកទី១​នៅ​ក្នុង​រយៈពេល​២៤​ម៉ោង។

លោក Bill de Blasio អភិបាល​ក្រុង​ញូវយ៉ក​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែល​ជា​ថ្ងៃ​គ្មាន​ការ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​បាន​ត្រូវ​គេ​រាយការណ៍​ចាប់​តាំង​ពី​ករណី​ទី១​បាន​ត្រូវ​រាយការណ៍​កាលពី​ថ្ងៃទី១ ខែ​មីនា​ថា «ជំងឺ​នេះ​នៅ​មិន​ទាន់​បាត់​នៅ​ឡើយ​ទេ»។

លោក de Blasio បាន​និយាយ​ទៀត​ថា «យើង​ពិនិត្យ​មើល​ជុំវិញ​ប្រទេស​ ហើយ​យើង​ឃើញ​អ្វី​ដែល​ប្រជាពលរដ្ឋ​អាមេរិកាំង​ច្រើន​ទៀត​កំពុង​ឆ្លងកាត់​រដ្ឋ និង​ក្រុង​ជាច្រើន​ដែល​កំពុង​ប៉ះពាល់​យ៉ាង​អាក្រក់​បំផុត​នៅ​ពេល​ឥឡូវ​នេះ។ ដូច្នេះ គ្មាន​នរណា​អាច​អបអរ​បាន​ទេ ក៏ប៉ុន្តែ យើង​យ៉ាង​ហោច​ណាស់​អាច​អបអរ​ថា អ្វីៗ​ដែល​លោក អ្នក បាន​ធ្វើ​យ៉ាង​ច្រើន​ធ្វើ​ឱ្យ​យើង​បាន​ដល់​ចំណុច​នេះ​ដែល​ក្នុង​រយៈពេល​២៤ម៉ោង​គ្មាន​មនុស្ស​ស្លាប់។ សូម​ឱ្យ​មាន​ដូច​នេះ​ជាច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត»។

លោក​អភិបាល​ក្រុង De Blasio មាន​ប្រសាសន៍​ទៀត​ថា លោក​មាន​ការ​ព្រួយកង្វល់​អំពី​ការ​កើន​ឡើង​នូវ​ចំនួន​មនុស្ស​ដែល​មាន​អាយុ​ខ្ទង់​២០ឆ្នាំ​ប្លាយ​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា។ លោក​បាន​ជំរុញ​ឱ្យ​ពួកគេ​ពាក់​ម៉ាស និង​ឃ្លាត​នៅ​ឆ្ងាយ​ពី​គ្នា។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែរ លោក Andrew Cuomo អភិបាល​រដ្ឋ​ញូវយ៉ក បាន​ចេញ​បទបញ្ជា​សុខភាព​គ្រា​អាសន្ន​មួយ​ដែល​តម្រូវ​ឱ្យ​ពួក​អ្នក​ទស្សនា​មកពី​រដ្ឋ​ផ្សេង​ទៀត​ដែល​មាន​អត្រា​ជំងឺ​កូវីដ១៩ខ្ពស់​ផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព​ស្នាក់នៅ​របស់​ពួកគេ​ បើ​ពុំដូច្នេះ​ទេ ប្រឈម​នឹង​ការ​ផាកពិន័យ​ជា​ប្រាក់​រហូត​ដល់​២ពាន់ដុល្លារ៕

XS
SM
MD
LG