កម្រងរូបភាព៖ ការប្រារព្ធពិធីឆ្លងឆ្នាំ២០១៩នៅជុំវិញពិភពលោក
ប្រទេសអូស្ត្រាលី នូវែលហ្សឺឡង់ និងបណ្តាប្រទេសនានានៅតំបន់ទ្វីបប៉ាស៊ីហ្វិក គឺជាក្រុមប្រទេសដំបូងគេដែលបានប្រារព្ធពិធីឆ្លងឆ្នាំ២០១៩ ដោយការបាញ់កាំជ្រួចនិងកម្មវិធីជាច្រើនទៀតដើម្បីអបអរសាទរឆ្នាំថ្មី។

១
ទិដ្ឋភាពនៃការបាញ់កាំជ្រួចនៅស្ពាន Harbour Bridge និង Opera House នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឱកាសយប់ឆ្លងឆ្នាំថ្មី ចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

២
កាំជ្រួចបានផ្ទុះឡើងពេញផ្ទៃមេឃនៅតំបន់ទេសចរណ៍ Marina Bay នៅប្រទេសសិង្ហបុរី ក្នុងឱកាសយប់ឆ្លងឆ្នាំថ្មី ចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

៣
Quyosh chiqmoqda. Frankfurt, Germaniya.

៤
កាំជ្រួចបានផ្ទុះឡើងនៅតំបន់ទេសចរណ៍ Victoria Harbor នៅទីក្រុងហុងកុង ក្នុងឱកាសយប់ឆ្លងឆ្នាំថ្មី ចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

៥
កាំជ្រួចបានផ្ទុះឡើងនៅតំបន់ទេសចរណ៍អគារភ្លោះ Petronas Twin Towers នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសយប់ឆ្លងឆ្នាំថ្មី ចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

៦
អ្នកសិល្បៈមួយរូបកំពុងសម្តែងនៅហាងលក់ទំនិញទំនើបមួយ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឱកាសយប់ឆ្លងឆ្នាំថ្មី ចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

៧
អ្នកតុបតែងម្នាក់កំពុងតុបតែងម៉ូតសក់ជារូបតាណូអែលដល់ស្ត្រីម្នាក់ នៅប្រទេសឥណ្ឌា ក្នុងឱកាសត្រៀមចូលឆ្នាំថ្មី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

៨
ពលរដ្ឋប៉ាគីស្ថានម្នាក់ជិះសត្វអូដ្ឋនៅតាមឆ្នេរសមុទ្រនៅទីក្រុង Karachi កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

៩
លេខតំណាងឲ្យឆ្នាំ «២០១៩» បានលេចជារូបរាងឡើងនៅតំបន់ទេសចរណ៍មួយនៅជាយក្រុង Krasnoyarsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។