ប្រទេសនូវែលសេឡង់ អូស្រ្តាលី និងប្រទេសដែលនៅជុំវិញកោះមហាសមុទ្រប៉ាស៊ីហ្វិកគឺជាបណ្តាប្រទេសដែលបានបាញ់កាំជ្រួច និងជប់លៀងមុនគេឆ្លងឆ្នាំសាកល២០១៨មុនគេ។ ខាងក្រោមជារូបភាពខ្លះៗនៃការប្រារព្ធពិធីដើម្បីអបអរឆ្នាំថ្មីឆ្នាំសាកលនៅទូទាំងពិភពលោក។
កម្រងរូបភាព៖ «ការប្រារព្ធពិធីឆ្លងឆ្នាំសាកលទូទាំងពិភពលោក»

1
ការប្រារព្ធពិធីឆ្លងឆ្នាំនៅ Times Square នៅបុរីញូវយ៉កកាលពីថ្ងៃទី៣១ ធ្នូ ២០១៧។

2
ក្រដាសពណ៌ជាច្រើនត្រូវបាចទៅលើហ្វូងមនុស្សខណដែលទ្រនិចនាឡិកាបានដើរដល់នាទីពាក់កណ្តាលយប់ក្នុងការប្រារព្ធពិធីឆ្លងឆ្នាំសាកលនៅបុរីញូវយ៉កកាលពីថ្ងៃទី០១ មករា ២០១៨។

3
ប្រជាជនកំពុងមើលកាំជ្រួចនៅឆ្នេរសមុទ្រ Copacabana អំឡុងការអបអរឆ្លងឆ្នាំសាកលក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី០១ មករា ២០១៨។

4
ប្រជាពលរដ្ឋថតរូបខណដែលកាំជ្រួចត្រូវបានបាញ់នៅបុរីក្រឹមឡាំងអំឡុងការប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំសាកលនៅទីក្រុង Moscow ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១ មករា ២០១៨។

5
ប្រជាពលរដ្ឋថតរូបអំឡុងការប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំសាកលនៅទីក្រុង Edinburgh ប្រទេសស្កុតលែនកាលពីថ្ងៃទី១ មករា ២០១៨។

6
កាំជ្រួចត្រូវបានបាញ់នៅ Arc de Triomphe នៅតាមដងផ្លូវ Champs Elysees Avenue ក្នុងទីក្រុងប៉ារីសអំឡុងការប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំសាកលកាលពីថ្ងៃទី១ មករា ២០១៨។

7
ប្រជាជនអ៊ីរ៉ាក់អបអរអំឡុងការប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំសាកលនៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ង់បកាលពីថ្ងៃទី១ មករា ២០១៨។

8
ពន្លឺភ្លើង LED បង្ហាញរូបរាងអគារ Burj Khalifa ដែលជាអគារខ្ពស់បំផុតក្នុងពិភពលោកដើម្បីប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំសាកលនៅទីក្រុង Dubai អេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃទី១ មករា ២០១៨។

9
ប្រជាពលរដ្ឋអបអរការឆ្លងឆ្នាំសាកលនៅផ្សារទំនើប Eastwood ទីក្រុង Quezon រដ្ឋធានីម៉ានីលប្រទេសហ្វីលីពីនកាលពីថ្ងៃទី០១ មករា ២០១៨។

10
ស្រ្តីម្នាក់កំពុងបួងសួងនៅខាងមុខចង្កៀងគោមដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសាកលនៅព្រះវិហារព្រះពុទ្ធសាសនា Jogyesa Buddhist ក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី៣១ ធ្នូ ២០១៧។

11
អ្នកចូលរួមក្នុងពិធីបុណ្យឆ្លងឆ្នាំសាកលនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទិ០១ មករា ២០១៨។

12
កាំជ្រួចត្រូវបានបាញ់នៅក្នុងសង្កាត់ហិរញ្ញវត្ថុនៃប្រទេសសិង្ហបុរីដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសាកលកាលពីថ្ងៃទី០១ មករា ២០១៨។

13
ប្រជាជនពាក់មុខជាសត្វកញ្ច្រោងក្នុងក្បួនដង្ហែរ Oji Fox ដើម្បីថ្លែងអំណរគុណនិងស្វាគមន៍ឆ្នាំថ្មីនៅ Oji Inariក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីថ្ងៃទី០១ មករា ២០១៨។

14
កាំជ្រួចត្រូវបានគេបាញ់ឡើងនៅស្ពានកំពង់ផែស៊ីដនីនិងផ្ទះ Sydney Opera House ក្នុងការប្រារព្ធពិធីអបអរឆ្នាំសាកលថ្មីនៅប្រទេសអូស្រ្តាលីកាលពីថ្ងៃទី០១ មករា ០១៨។