វ៉ាស៊ីនតោន៖ នៅថ្ងៃទី២៣ ខែឧសភាមានការប្រកាសបទដ្ឋានប្រតិបត្តិថ្មីសម្រាប់ក្រុមហ៊ុនប្រេង ឧស្ម័ន និងរ៉ែ ដោយតម្រូវឲ្យក្រុមហ៊ុនបង្កើនតម្លាភាពក្នុងការធ្វើជំនួញ។
អង្គការតម្លាភាពឧស្សាហកម្មនិស្សារណកម្មគឺ Extractive Industries Transparency Initiative (EITI) បានសម្រេចបទដ្ឋានថ្មីនៅក្នុងកិច្ចប្រជុំនៅទីក្រុង Sydney ប្រទេសអូស្ត្រាលី។ អង្គការ EITI នេះ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ រាប់បញ្ចូលរដ្ឋាភិបាល ក្រុមជំនួញ និងអ្នកតំណាងសង្គមស៊ីវិលជាសមាជិករបស់ខ្លួន។
អ្នកស្រី Alexadria Gillesនៅក្នុងចំណោមអ្នកគាំទ្រឲ្យមានបទដ្ឋានតឹងរឹង។ អ្នកស្រី គឺជាប្រធានអភិបាលកិច្ចនៅវិទ្យាស្ថានតាមដានប្រាក់ចំណូល ដែលត្រួតពិនិត្យក្រុមហ៊ុនយករ៉ែជាច្រើន។ «អង្គការ EITI កំណត់បទដ្ឋានស្ម័គ្រចិត្តសម្រាប់លាតត្រដាងអំពីផលិតកម្មប្រេង រ៉ែ និងឧស្ម័ន។ ប្រទេសហត្ថលេខីព្រមព្រៀងគ្នាលាតត្រដាងព័ត៌មានខ្លះអំពីផ្នែកយករ៉ែរបស់គេ»។
រហូតដល់ពេលនេះ អង្គការ EITI គ្រាន់តែតម្រូវឲ្យក្រុមហ៊ុនលាតត្រដាងអំពីទិន្នន័យប្រាក់ចំណូលតែប៉ុណ្ណោះ។
«ដូច្នេះរដ្ឋាភិបាលត្រូវបង្ហាញថា ខ្លួនបានចំណូលប៉ុន្មានពីក្រុមហ៊ុនប្រេង ឧស្ម័ន និងរ៉ែ ហើយក្រុមហ៊ុនត្រូវបង្ហាញថា ខ្លួនចំណាយប៉ុន្មានឲ្យរដ្ឋាភិបាល។ បន្ទាប់មក តួលេខនេះត្រូវពិនិត្យដោយសវនករឯករាជ្យ។ ដូច្នេះនេះគឺពិតជាជំហានដ៏សំខាន់ក្នុងការជំរុញតម្លាភាពថា តើរដ្ឋាភិបាលបានចំណូលប៉ុន្មាន»។
អ្នកស្រី Gilles និយាយថា ព័ត៌មានប៉ុណ្ណេះមិនគ្រប់គ្រាន់ដើម្បីធានាឲ្យមានតម្លាភាពទេ។
«ដូចយើងដឹងហើយ ឧស្សាហកម្មប្រេង ឧស្ម័ន រ៉ែស្មុគ្រស្មាញណាស់ គឺវាពាក់ព័ន្ធការសម្រេចចិត្តច្រើនលំដាប់ ហើយដែលធ្វើឡើងដើម្បីឲ្យប្រទេសនានាទទួលបានផលប្រយោជន៍ពីប្រភពធនធាន»។
តាមបទដ្ឋានថ្មី ក្រុមហ៊ុននានាត្រូវបញ្ចេញព័ត៌មានអំពីបរិមាណផលិតកម្ម ការចំណាយលើការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម និងការផ្ទេរថវិកាជាតិទៅរដ្ឋាភិបាលមូលដ្ឋាន។
អង្គការនេះក៏អំពាវនាវឲ្យប្រទេសនានាបង្ហាញអំពីអាជ្ញាបណ្ណដែលខ្លួនបានចេញឲ្យក្រុមហ៊ុនដែរ។
«តម្រូវការនេះស្តាប់ទៅដូចជាសាមញ្ញណាស់ ប៉ុន្តែនៅប្រទេសមួយចំនួន ដូចជា Kazakhstan និងMozambique យើងមិនដឹងថា ក្រុមហ៊ុនណាមានអាជ្ញាបណ្ណ ហើយក្រុមហ៊ុនណាមិនមានទេ»។
អ្នកស្រីនិយាយថា កាលពីមុន អង្គការ EITI ធ្វើការមិនបានល្អទេក្នុងការត្រួតពិនិត្យក្រុមហ៊ុនប្រេងកាតជាតិ។ អ្នកស្រីនិយាយថា ក្រុមហ៊ុនប្រេងកាតជាតិដើរតួសំខាន់នៅក្នុងប្រទេសនានា ដូចជាអ៊ីរ៉ាក់ និងនីហ្សេរី។
«នៅក្នុងប្រទេសសម្បូណ៌ធនធាន មានប្រជាជនជាង១ពាន់លាននាក់រស់នៅដោយមានប្រាក់ចំណូលមិនដល់៥ដុល្លារទេក្នុងមួយថ្ងៃ។ ដូច្នេះគេត្រូវប្រឈមមុខបញ្ហាអភិវឌ្ឍន៍ទ្រង់ទ្រាយធំដើម្បីប្រែក្លាយប្រភពធនធានប្រេង ឧស្ម័ន និងរ៉ែនេះឲ្យទៅជាលទ្ធផលនៃការអភិវឌ្ឍដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនសេដ្ឋកិច្ច។ ឥឡូវនេះ កំណើតសេដ្ឋកិច្ចអាចកើតមានបាន លុះត្រាតែប្រភពធនធានទាំងនេះត្រូវគេគ្រប់គ្រងបានត្រឹមត្រូវ»។
មានប្រទេសជិត៤០ រួមមានស.រ.អា.ផងបានចូលរួមក្នុងអង្គការ EITI នេះ។ ចំពោះប្រទេសខ្លះ គេត្រូវការអន្តរកាលមួយឆ្នាំដើម្បីបំពេញតាមតម្រូវការថ្មីទាំងអស់នេះ៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ