ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការតវ៉ា​ថ្មី​ប្រឆាំង​សកម្មភាព​ព្រៃផ្សៃ​របស់​ប៉ូលីស​ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក


ការតវ៉ា​ប្រឆាំងនៅ​ក្នុង​ទីក្រុង​ញូយ៉ក ហើយ​នឹង​ទីក្រុង​ផ្សេង​ៗ​ទៀត ​បាន​បន្ត​ធ្វើ​កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​បន្ទាប់​ពី​ការ​សម្រេចចិត្ត​របស់គណៈ​វិនិច្ឆ័យមិន​ធ្វើ​ការ​ចោទ​ប្រកាន់​ មន្ត្រីប៉ូលិស​ស្បែក​ស​ម្នាក់​នៅ​ក្នុង​ការ​ស្លាប់​បុរស​ជន​ជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ​គ្មាន​អាវុធ​ម្នាក់។

ពួក​បាតុករ​នៅ ​ក្នុង​ទីក្រុង​ញូយ៉ក​ហើយ​នឹង​ទី​ក្រុងរបស់​អាមេរិក​ផ្សេង​ៗ​ទៀត​ចាប់​ តាំង​ពី​ទីក្រុង​ Chicago ​ដល់​ទី​ក្រុង Minneapolis​ ​បាន​ធ្វើ​ការតវ៉ា​ប្រឆាំង​កាល​ពី​ថ្ងៃ​ព្រហស្បត៍​លើ​ការ​សម្រេចចិត្ត​របស់​ គណៈវិនិច្ឆ័យ​របស់​ទីក្រុង​ញូយ៉ក​មិនចោទ​ប្រកាន់មន្រ្តីប៉ូលិស​ស្បែកស​ ម្នាក់នៅ​ក្នុង​ការច្របាច់ករ​ Eric Garner ​ជន​ជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ​ឱ្យ​ស្លាប់។ រឿងក្តី​នេះ ​បាន​ក្លាយ​ជា​ចំណុច​ក្តៅ​គគុក​មួយ​ទៀត​ចំពោះ​ប៉ូលិស​ប្រើ​កម្លាំង​ ហួសប្រឆាំង​នឹង​មនុស្ស​ស្បែក​ខ្មៅនៅ​ក្នុង​ទីក្រុង​នានា​ក្នុងអាមេរិក ​ដូច​ដែល​លោក​ប្រធានា​ធិបតីអូបាម៉ា ​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​ព្រហស្បត៍។

«ជន​ជាតិ​អាមេរិកាំង​ជាច្រើន គិតថា មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ នៅពេល​និយាយដល់​គម្លាត​រវាងអ្នកមានឧត្តម​គតិ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ហើយ​ នឹងច្បាប់​ដែល​ត្រូវ​អនុវត្ត​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​របៀប​ណា​នោះ»។

នាង Monica Melton ​ជា​និស្សិត​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​ ​បានធ្វើបាតុកម្មនៅ​ក្នុង​ទីក្រុង​ញូយ៉ក​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បត៍​ មុនពេល​ការតវ៉ា​ប្រឆាំង​ដោយ​សន្តិវិធី បាន​បិទ​ផ្លូវ​សំ​ខាន់ៗ​ជា​ច្រើន។

«បញ្ហា​នេះ ​កំពុង​ក្លាយ​ជា​និន្នាការ​នៃ​ការ​រំខាន​និង​អកុសលយ៉ាង​ពិត​ប្រាកដ​ដូច​ជា ករណី​របស់​Michael Brown, Eric Garner ​និង​មនុស្ស​រាប់​មិន​អស់ផ្សេង​ទៀត​។ ហើយ ​ខ្ញុំ ​ចង់​បង្ហាញ​ការ​គាំទ្រ​របស់​ខ្ញុំ ​ហើយ​ចង់​និយាយ​ថា ​នេះ​ មិន​មែន​ជា​បញ្ហា​ដែល​យើង ​នឹងអនុគ្រោះ​ឲ្យ​ទៀត​ទេ»។

លោក ​ Bill Di Blasio ​អភិបាល​ទីក្រុង​ញូយ៉ក ​បាន​និយាយ​ថា ​កម្លាំង​ប៉ូលិស​របស់​ក្រុង​ញូយ៉ក ​នឹង​ហ្វឹក​ហាត់​ជាថ្មីឡើងវិញ​រយៈ​ពេល​៣​ថ្ងៃ​ដើម្បី​កាត់​បន្ថយ​ការ​ ប្រើ​កម្លាំង​មិន​ចាំបាច់ ​ហើយ​នឹង​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នកទីក្រុង​ញូយ៉ក​ទាំងអស់ថា ​ពួកគេ ​នឹង​ត្រូវ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ស្មើៗ​គ្នា។

«ពួកគេ​ត្រូវ​ដឹង​ថា ​ដើម្បី​ធ្វើ​ការងារ​សំខាន់​នេះ ​ប៉ូលិសរបស់​យើង​ជានិច្ច​កាល​ នឹងបញ្ចៀសការ​រង​របួស​ដោយ​មិន​ចាំ​បាច់ ​ហើយ​ដោយ​ព្រះជាម្ចាស់ ​មិន​អនុញ្ញាត ​ត្រូវបញ្ចៀស​ការស្លាប់​ដែល​អាច​ត្រូវ​បញ្ឈប់​បាន។ ពលរដ្ឋ ​ត្រូវ​ការ​ដឹងអំពីបញ្ហា​នេះ ​ពួកគេ​ ចាំបាច់​មាន​អារម្មណ៍​ដូច្នេះ»។

ក្នុង​ទីក្រុង ​Cleveland ​រដ្ឋ​ Ohio ​ដែល​នៅ​ទី​នោះ​ប៉ូលិស ​បាន​បាញ់​សម្លាប់ Tamir Rice ​អាយុ​១២​ឆ្នាំ​កាល​ពី​ខែ​វិច្ឆិកា​មុន ​ពេល​ក្មេង​ប្រុសនោះ ​បាន​កាន់​កាំភ្លើង​ក្លែងក្លាយ ​លោកEric Holder ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌ ​បាន​និយាយ​ថា ​ការ​ពិនិត្យ​មើល​ឡើង​វិញ​អស់​រយៈ​ពេល​ជិត​២​ឆ្នាំ​របស់​ក្រសួង​យុត្តិ​ ធម៌​ពី​ប៉ូលិស​ក្នុង​ទីក្រុង Cleveland ​ បាន​រក​ឃើញថា ​មាន​ប្រភេទ​នៃ​ការ​ប្រើ​កម្លាំង​ហួស ​ហើយ​អង្គភាព​ប៉ូលិស​នោះ ​នឹង​ស្ថិត​នៅក្រោម​ការត្រួតត្រា​របស់​សហព័ន្ធ។

«ទី​ក្រុង​នោះ ​បាន​ទទួលស្គាល់ថា ​ការរកឃើញ​របស់​ក្រសួង​ លើក​ឡើង​ពី​បញ្ហា​សំខាន់ៗ​ដល់​មនុស្ស​នៅ​ទូទាំង​សហគមន៍​នេះហើយ ​យើង ​បាន​ព្រម​ព្រៀង​គ្នា​លើ​គោលការណ៍​សំ​ខាន់ៗ​ដែល​នឹង​នាំឲ្យ​មាន​ក្រិត្យ​ ដែលយល់​ព្រម​ឲ្យ​តុលាការ​អនុវត្ត»។

ក្នុង​ចំណោម​ អ្នកតវ៉ា​ប្រឆាំង​ទាំង​នោះនៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន ​គឺ​និស្សិត Nicole Dashiell ធំ​ដឹង​ក្តី​នៅ​ក្រុង ​Cleveland។

«នៅទី​បញ្ចប់​បញ្ហា​នេះ ​បាន​កើត​មាន​ឡើងនៅ​ក្រុង​កំណើត​របស់​ខ្ញុំ ​ដោយ​សារ​បញ្ហា​ហិង្សាខាង​ជាតិ​សាសន៍​របស់​ប៉ូលិស ​ហើយ​ ខ្ញុំ ​គ្រាន់​តែចង់​ឲ្យ​ពិភពលោក​ដឹង​ថា ​ពលរដ្ឋ​អាមេរិកាំងជា​ច្រើន ​មាន​ការ​រកាំ​ចិត្ត​អំពី​បញ្ហា​នេះ ​ហើយ​យើង ​ចង់ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ»។

​ពួក​មេដឹកនាំសិទ្ធិ​ពល​រដ្ឋ ​រួមមានអាចារ្យ​ប្រដៅ​សាសនា​ Al Sharpton​បាន​ប្រ​កាសថា ​នឹង​មាន​បាតុកម្មជាតិ​មួ​យ​នៅ​ថ្ងៃ​ទី​១៣ ​ខែ​ធ្នូ​ ក្នុងរដ្ឋ​ធានីវ៉ាស៊ីន​តោន៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG