ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ថ្មី​​ក្នុង​ប្រទេស​វៀតណាម​ដោះស្រាយ​ការ​ជួញ​ដូរ​មនុស្ស


Nešto sasvim drugačije sa kairskog trga Tahrir: tinejdžeri  na neobičnim, visokim, biciklima, a prosvjednika, policajaca.... "ni za lijeka."
Nešto sasvim drugačije sa kairskog trga Tahrir: tinejdžeri  na neobičnim, visokim, biciklima, a prosvjednika, policajaca.... "ni za lijeka."

ការរីក​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​ បាន​ធ្វើ​ឲ្យប្រសើរឡើងដល់​ការបម្លាស់​ទី​ ដោយ​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ឡើង​ដល់​ការធ្វើ​ដំណើរដើម្បី​ស្វែងរក​ការងារធ្វើ​ឲ្យ​ប្រសើរឡើង។ ប៉ុន្តែ​នៅពេល​ដែល​ឧស្សាហកម្មផ្លាស់ប្តូរ​ហើយ​ទីក្រុង​រីក​លូតលាស់​ វាក៏​បង្ក​គ្រោះថ្នាក់ដល់​អ្នកធ្វើការ​ដែរ។ អ្វី​ដែល​កាល​ពី​ពេល​មុន​គឺ​ជាបញ្ហា​កើត​ឡើង​តែ​ភាគ​ច្រើន​លើស្រ្តី​និង​កូនក្មេង​សម្រាប់​លក់​ឲ្យឧស្សាហកម្ម​ផ្លូវ​ភេទ​ តែ​ដោយ​សារ​សម្ពាធ​នគ​រូបនីយ​កម្ម​កើនឡើង​ កំពុង​ធ្វើ​ឲ្យ​ផ្លាស់ប្តូរលក្ខណៈ​នៃ​ការជួញ​ដូរ​មនុស្ស​ក្នុង​ប្រទេស​វៀតណាម។

ស្រប​ពេល​ដែល​តម្រូវការ​ប្រពន្ធ​ក្នុង​ប្រទេស​នានា​ដូចជា​ប្រទេស​ចិន​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​នោះ​រីកកាន់​តែធំ ​គម្រោង​អន្តរ​ទីភ្នាក់ងារអង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុកការប្រឆាំង​ការជួញ​ដូរ​មនុស្ស​ប្រាប់​ឲ្យ​ដឹង​ថា​កត្តា​សេដ្ឋកិច្ច​សង្គម​ ក៏​ដើរ​តួ​សំខាន់​ដែរ។ មនុស្ស​ដែល​រស់​នៅ​ក្នុង​តំបន់​ជន​បទ​មាន​ការ​ងារ​ធ្វើ​តិច​ យល់​ដឹង​តិចតួចហើយមាន​ការ​សិក្សា​ទាប​ បាន​ទទួលរងគ្រោះ​ដោយ​ការចាញ់​ឧបាយកល​ដែល​អាចធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​ទាសករ​ពិតប្រាកដ។

លោក​ផាន់ វ៉ាន់ង៉ុក (Phan Van Ngoc) ​អតីត​នាយក​របស់​អង្គការ​Actionaid​និយាយ​ថា​ស្ថានភាព​សេដ្ឋកិច្ច​វៀតណាម​កំពុង​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែរង​គ្រោះ​ច្រើន​ឡើង​ពី​ការជួញដូរ​មនុស្ស។ ក្នុង​តំបន់​ជនបទ​ដែល​មិន​មាន​ការងារ​ធ្វើ​ មនុស្ស​ចង់​ផ្លាស់​ទី​ពី​ភូមិ​របស់​ខ្លួន​ទៅ​រក​ប្រាក់ឲ្យ​បាន​ច្រើន​ពី​កន្លែង​ផ្សេង។

បញ្ហា​នេះ​មិន​មែន​មាន​តែ​នៅ​ក្នុង​ប្រទេស​វៀតណាម​ទេ។ វាក៏​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ ថៃនិង​ប្រទេស​ជិត​ខាង​ផ្សេងៗ​ទៀត​ដែរ។ លោក​ និយាយ​ថា​បញ្ហា​សំខាន់​បំផុតមនុស្ស​ក្រី​ក្រ​ចង់​ឲ្យ​មាន​ជីវភាពកាន់​តែ​ប្រសើរ​ឡើង។

«បញ្ហា​គឺថា​មនុស្ស​ស្វែងរក​ជីវភាព​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ហើយ​បញ្ហា​នោះ​គឺថា​ពួកគេ​មិនមាន​ព័ត៌មាន​គ្រប់​គ្រាន់​អំពីគោលដៅ។ ដោយ​ហេតុ​ដូច្នេះ​ហើយពួកគេ​បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ដែលប្រឆាំងនឹង​ឆន្ទៈ​របស់​គេ​ហើយ​ប្រឆាំង​នឹងសិទ្ធិជា​មូលដ្ឋានរបស់​ពួកគេ»។

នៅ​ខែ​មករា​ វៀតណាមគ្រោង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​ដែល​សភា​ជាតិ​បាន​អនុម័ត​កាល​ពី​ខែ​មិនា។ ច្បាប់​នោះ​ មាន​រួម​ជាមួយ​ប្រាក់​១៣,៥​លាន​ដុល្លារ​សម្រាប់​ផែនការប្រឆាំង​ការជួញ​ដូ​រមនុស្សក្នុង​រយៈពេល​៥​ឆ្នាំ។ ផែនការ​ជាតិប្រឆាំង​ការជួញ​ដូរ​មនុស្ស​ ​បាន​ត្រូវ​ស្វាគមន៍ដោយ​អង្គការ​អន្តរជាតិថា​ជា​ជំហាន​វិជ្ជមាន​មួយ​ពី​ព្រោះវា​បាន​ទៅ​ហួសពីការប្រឆាំងការជួញ​ដូរ​ដើម្បីកេង​ប្រ​វ័ញផ្លូវ​ភេទ​ទៅ​ទៀត។

ច្បាប់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការសម្រប​សម្រួលក្នុង​ចំណោមក្រសួង​នានា​ ស្ថាប័ន និង​អង្គការ​មហាជន​ផ្សេងៗ​ក្នុង​ប្រទេស​វៀតណាម​ហើយ​ក៏​បាន​សង្កត់​ធ្ងន់​ពី​សារៈ​សំខាន់​នៃការបង្កា​ទុក​ជាមុន។ លោក ង៉ុក ​និយាយ​ទៀត​ថា​ បទប្ប​ញ្ញតិ​ថ្មីមាន​សារៈ​សំខាន់​ដើម្បី​ការពារ​កម្មករ​ដែល​បាន​ទទួល​ព័ត៌មាន​តិចតួច​អំពី​ភាពគ្រោះ​ថ្នាក់នៃ​ការជួញ​ដូរ​មនុស្ស​នោះ។

«ពួកគេ​ ត្រូវ​តែមាន​ជម្រើសដែល​មាន​ព័ត៌មាន​គ្រប់​គ្រាន់។ វា​មាន​ន័យ​ថាពួកគេ​គួរ​តែ​មាន​ព័ត៌មាន​គ្រប់គ្រាន់អំពី​គោលដៅ​ ដូច្នេះ​ ពួកគេ​អាច​សម្រេច​ថា​តើពួកគេ​ចង់ទៅ​ឬ​មិនទៅ។ ​វា​ជា​ការណ៍ល្អ​បំផុត​ដើម្បីធ្វើការ​នៅ​តាម​ឃុំ​និង​កម្រិត​ស្រុកក្នុង​តំបន់​នានា​ដែល​មាន​គ្រោះថ្នាក់​ខ្ពស់នៃ​ការជួញ​ដូរមនុស្ស។ ប្រសិនបើ ​ពួកគេ​ចង់​ទៅ​ ពួកគេអាច​ទៅ​ ប៉ុន្តែ​ ត្រូវ​មាន​គោលការណ៍​ណែនាំ»។

ទោះបី​ ពួក​អាជ្ញាធរ​ បាន​ចាប់​ផ្តើម​យក​ចិត្ត​ទុកដាក់​កាន់​តែ​ខ្លាំង​ឡើង​ដល់​មនុស្ស​ដែល​ត្រូវ​គេ​យក​ទៅ​លក់​សម្រាប់​ពល​កម្ម​ថោកៗ​ក៏ដោយ​ លោក​Florian Forster នាយក​អង្គការ​ផ្លាស់​ប្តូរ​ទី​លំនៅ​អន្តរជាតិប្រចាំ​ប្រទេស​វៀតណាម​និយាយ​ថា​ ការណ៍នេះ​ មិនមាន​ន័យ​ថាកម្មករ​ទាំងអស់​នោះត្រូវ​គេ​ធ្វើ​បាប​នោះ​ទេ។

«យើង​មិនគួរ​គិតថា​កម្មករ​នៅ​ក្នុង​ស្រុក​ទាំងអស់​នោះ​ត្រូវគេ​កេង​ប្រវ័ញ្ច​នោះ​ទេ។​ជា​ការណ៍​ពិត ​ការស្រាវជ្រាវ​បង្ហាញ​ថា​អ្នក​ផ្លាស់​ទី​លំនៅ​ក្នុង​ស្រុក​ទៅ​កាន់​តំបន់​ទីក្រុងមាន​សេដ្ឋកិច្ច​កាន់​តែ​ប្រសើរ​ឡើង។​ នេះ​ជា​ហេតុ​ផល​មួយនៃ ​ហេតុផល​នានា​ថា​ហេតុ​អ្វី​បាន​ជាពួកគេ​ផ្លាស់​ប្តូរ​ទី​លំនៅ»។

វៀតណាម​ ក៏​មាន​នយោបាយផ្លូវការដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​ការបញ្ជូនកម្មករ​បណ្តោះ​អាសន្នទៅ​បរទេស។ កម្មករ​វៀតណាមប្រហែល​ពី​៨​ម៉ឺ​នទៅ​១​សែន​នាក់បាន​ចាក​ចេញ​ពី​ប្រទេសតាម​រយៈ​បណ្តាញ​ផ្លូវការ​ជា​រៀង​រាល់​ឆ្នាំ។

គម្រោង​អន្តរ​ទីភ្នាក់​ងារ​អង្គការ​សហ​ប្រជា​ជាតិទទួល​បន្ទុក​ការប្រឆាំងការជួញ​ដូរ​មនុស្សប្រាប់​ឲ្យ​ដឹង​ថាការធ្វើ​កំណែ​ទម្រង់​ច្បាប់​ពល​កម្មក្នុង​ប្រទេស​ចិនកំពុង​ធ្វើ​ឲ្យ​មាន​ការរំលោភ​ធ្វើ​បាប​ក្នុង​ចំណោម​ជន​ជាតិ​វៀត​ណាម។ ច្បាប់​ឆ្នាំ​២០០៨​ក្នុង​ប្រទេស​ចិន​តម្រូវ​ឲ្យ​ផ្តល់ប្រាក់​កម្រៃនិង​ផល​ប្រយោជន៍​ផ្សេងៗ​ទៀតឲ្យ​បាន​ប្រសើរ​ឡើង​សម្រាប់​ពលរដ្ឋ​ចិន​ ដូច្នេះ​ ជា​ជំនួស​ទៅវិញ​ និយោជក​ចិនបាន​ជួល​កម្មករ​វៀតណាម​ដែល​ធ្វើ​ឲ្យ​ពួកគេ​រួច​ផុត​ពី​បទ​ប្បញ្ញត្តិ​ទាំង​នេះ។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ លោក​ Forster ​និយាយ​ថារដ្ឋាភិបាល​ទាំង​២​ កំពុង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​ការកេង​ប្រវ័ញ្ច​នេះ។

«មាន​កិច្ច​សហ​ប្រតិបត្តិការ​ខ្លះ​កំពុង​បន្ត​ធ្វើ​ឡើង​រវាង​វៀតណាម​និង​ចិន។ នៅ​ឆ្នាំ​នេះ​រដ្ឋាភិបាល​ទាំង​២​បាន​ចុះ​ហត្ថលេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នាដើម្បី​ដោះ​ស្រាយការជួញ​ដូរ​មនុស្ស​ ធ្វើ​ដូច្នេះ​ មាន​មូលដ្ឋាន​ច្បាប់​សម្រាប់​កិច្ច​សហ​ប្រ​តិបត្តិការ។ ក៏​មាន​ដំណើរការ​ថ្នាក់​អនុតំបន់​ដែរ​ដែល​ពាក់ព័ន្ធនឹង​ប្រទេស​នានា​ក្នុង​មហាអនុតំបន់ទន្លេ​មេគង្គ រួម​មាន​ប្រទេស​ចិន​ផង​ដែរ»។

បើទោះ​ជា​ លោក​ ង៉ុក ​បាន​ស្វាគមន៍​ច្បាប់​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​របស់​វៀត​ណាម លោក​និយាយ​ទៀត​ថា គេ​ត្រូវ​តែ​មាន​ការតាំង​ចិត្តកាន់​តែ​ខ្លាំង​ឡើងថែម​ទៀតពី​ទី​ភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​និង​ពី​ក្រុម​ខាង​ក្រៅដើម្បីបាន​ទទួល​លទ្ធ​ផល​កាន់តែ​ប្រសើរ​ឡើង។ ​លោក​និយាយ​ទៀត​ថា​ មូល​ហេតុមួយដែល​ខ្វះ​ការ​ជឿន​លឿនគឺ​រដ្ឋាភិបាល​មូលដ្ឋានមិន​ចង់​ទទួល​ខុស​ត្រូវ។

«ពួកគេ​មិនចង់សារភាព​ថា​មាន​ការជួញ​ដូរស្រ្តី​វៀតណាម។ វាជា​បញ្ហា​រសើប​បំផុត​ឧទាហរណ៍​ប្រសិន​បើ អស់​លោក​អ្នកធ្វើការ​ជា​រដ្ឋអំណាច​ខេត្ត​ លោក​អ្នក​មិន​ចង់និយាយ​ថាមាន​ការជួញ​ដូរ​មនុស្សយ៉ាង​ច្រើនមកពី​ខេត្តរបស់​ខ្ញុំ​ផ្ទាល់​ទេ»។

លោក​និយាយ​ទៀត​ថា​ឥឡូវ​នេះ​ស្ថានភាព​កំពុង​តែប្រសើរឡើង​ពីព្រោះ​តែ​ច្បាប់​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​របស់​វៀតណាម​ កំពុង​ជួយ​ដោះស្រាយឥរិយា​បទ​បែប​នោះ៕

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG