ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធីណែនាំ​ស្ត្រី​អំពី​ការ​ទប់ស្កាត់​ជំងឺ​បេះដូង​


ដើម្បី​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង គួប្បី​​ឈប់​ជក់​បារី​ ធ្វើ​ចលនា​រាងកាយ​​ និង​ទទួលទាន​ផ្លែឈើនិង​បន្លែ។
ដើម្បី​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង គួប្បី​​ឈប់​ជក់​បារី​ ធ្វើ​ចលនា​រាងកាយ​​ និង​ទទួលទាន​ផ្លែឈើនិង​បន្លែ។

ជំងឺ​បេះដូង​ជា​ញឹក​ញាប់​ត្រូវ​បាន​គេ​គិត​ថា​មាន​ប៉ះពាល់​ជាពិសេស​ទៅ​លើ​តែ​បុរស។​ ប៉ុន្តែ​ជំងឺ​បេះដូង​ ជា​ជំងឺ​សម្លាប់​មនុស្ស​គ្រប់​ភេទ​ ហើយ​សមាគម​បេះដូង​អាមេរិកាំងបាន​ចេញ​គោលការណ៍​ណែនាំ​អំពី​វិធី​ការពារ​ថ្មី​មួយ​ឈុត​ សម្រាប់​ស្ត្រី​ជាពិសេស។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ ជំងឺ​បេះដូង​ ជា​ជំងឺ​សម្លាប់​មនុស្ស​ដ៏​ធំ​ជាងគេ​បង្អស់​នៅ​ពាសពេញ​ពិភពលោក​ ហើយ​ត្រូវ​បាន​ប៉ាន់​ទុក​ជា​មុន​ថា នឹង​នៅ​ដូច្នេះ​ជា​ច្រើន​ទសវត្សរ៍​ទៀត។​ ប៉ុន្តែ​លោកស្រី​វេជ្ជបណ្ឌិតឡូរី ម៉ូស្កា​ (Lori Mosca)​ ដែល​បាន​ដឹកនាំ​ក្រុម​អ្នក​សរសេរ​គោលការណ៍​ណែនាំ​មាន​ប្រសាសន៍​ថា​ មាន​វិធី​ជា​ច្រើន​សម្រាប់​ស្ត្រី​ដើម្បី​កាត់បន្ថយ​គ្រោះ​ថ្នាក់​របស់​ខ្លួន។ លោកស្រី​វេជ្ជបណ្ឌិត​ ម៉ូស្កាមាន​ប្រសាសន៍​ថា៖

«សំណាង​ល្អ​ ជំងឺ​បេះដូង​ជា​ជំងឺ​ដែល​ភាគច្រើន​អាច​ការពារ​បាន។​ ការពិត​ ការ​ទប់​ស្កាត់​គ្រោះថ្នាក់​ធំៗ​ ត្រូវ​បាន​ប្រាប់​ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​នៃ​ជំងឺ​បេះដូង​ឲ្យ​នៅ​ពាក់​កណ្តាល​នៅ​ក្នុង​រយៈ​ពីរ​ទសវត្សរ៍​កន្លង​ទៅ​នេះ»។

ការ​ណែនាំ​ដែល​បាន​បង្ហាញ​ជា​លើក​ដំបូង​កាល​ពី​មួយ​ទសវត្សរ៍​មុន​ តាម​ពិត​បាន​រៀបចំដើម្បី​ជួយ​ក្រុមវេជ្ជបណ្ឌិត​ ផ្តល់​ឱវាទ​ដល់​អ្នក​ជំងឺ​របស់​ខ្លួន។ ប៉ុន្តែ​ឆ្នាំ​នេះ​ ជា​លើក​ទីមួយ​ហើយ​ដែល​គោលការណ៍​ណែនាំ​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​លក្ខណៈ​ងាយ​យល់សម្រាប់​អ្នកប្រើ​ គឺ​សរសេរ​សម្រាប់​អ្នក​មិនមែន​គ្រូពេទ្យ។

ការ​ណែនាំ​នោះ​ ត្រូវ​បាន​សរសេរ​ថា ដើម្បី​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង គួប្បី​ត្រូ​វឈប់​ជក់​បារី​ ធ្វើ​ចលនា​រាងកាយ និង​ទទួលទាន​ផ្លែឈើនិង​បន្លែ។ គោលការណ៍​ណែនាំ​ផ្សេងៗ​ទៀត​និយាយ​អំពី​ការ​ប្រើថ្នាំ​អាស្ពីរីន​ (Aspirin) និង​ឱសថ​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ និង​ពេល​ណា​ឱសថ​ទាំង​នោះ​មាន​ប្រសិទ្ធិភាព​បំផុត។

នៅ​ក្នុង​ករណី​ខ្លះៗ​ គោលការណ៍​ណែនាំ​ក្រោយ​បង្អស់​នោះ​ បន្ទាប​កម្រិត​ប្រុងប្រយ័ត្ន​ដែល​អាច​នាំ​ឲ្យ​ស្ត្រី​ចាត់ទុក​ថា​មិនមាន​គ្រោះថ្នាក់​ខ្លាំង។ លោកស្រី​ ម៉ូសក្កា​មាន​ប្រសាសន៍​ថា៖

«ដោយសារ​យុទ្ធសាស្ត្រ​ថ្មីៗ​ជាច្រើន​ និង​ឧបករណ៍​ទំនើបៗ យើង​អាច​សន្និដ្ឋាន​បាន​ថា​ពិតជា​មាន​ការ​ប៉ាន់ស្មាន​តិច​ជាង​កម្រិត​នៃ​គ្រោះថ្នាក់​ដែល​ស្ត្រី​មាន»។

ថ្វី​បើ​គោលការណ៍​ណែនាំ​ ត្រូវ​បាន​ចេញ​ដោយ​សមាគម​បេះដូង​អាមេរិកាំង​ក៏​ដោយ​ ក៏​លោក​ស្រី​វេជ្ជបណ្ឌិត​ម៉ូស្កា​ មាន​ប្រសាសន៍​ថា​ គោលការណ៍​ណែនាំ​នោះ​អនុវត្ត​ចំពោះ​ស្ត្រី​បាន​នៅ​គ្រប់​កន្លែង។ លោក​ស្រី​មាន​ប្រសាសន៍​ថា៖

«មូលដ្ឋាន​នៃ​វិទ្យាសាស្ត្រ​ដើម្បី​អភិវឌ្ឍ​គោលការណ៍​ណែនាំ​ ត្រូវ​បាន​ទាញ​ចេញ​ពី​កន្លែង​ផ្សេងៗ​ក្នុង​ពិភពលោក​ ដូច្នេះ​យើង​មាន​សេចក្តី​ទុកចិត្ត​ទាំងស្រុង​ថា​ គោលការណ៍​ណែនាំ​ទាំង​ឡាយ​នោះអនុវត្ត​ដល់​គ្រប់​ស្ត្រី​ដោយ​គ្មាន​គិត​ពី​ប្រទេស​ដែល​ពួក​គេ​រស់នៅ​ទេ»។

មានន័យ​ថា​ ក្រុម​អ្នកជំនាញ​ដែល​បាន​អភិវឌ្ឍ​គោលការណ៍​ណែនាំ​ទទួល​ស្គាល់​ថា ពួកគេ​ចាំបាច់​ត្រូវ​សម្រប​ ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ធនធាន​នៃ​តំបន់ ឬ​ក្នុង​ស្រុក​ និង​អំពី​ជីវភាព​រស់​នៅ​របស់​បុគ្គល​ម្នាក់ៗ។

គោលការណ៍​ណែនាំ​បង្ការ​ជំងឺ​បេះដូង​ថ្មី​ សម្រាប់​ស្ត្រី​ត្រូវ​បាន​ចេញ​ដោយ​សមាគម​បេះដូង​អាមេរិកាំង​ ហើយ​បាន​ចុះផ្សាយ ក្នុង​ទស្សនាវដ្តី​របស់​ខ្លួន​ឈ្មោះ​ “Circulation” ។​ លោក​អ្នក​អាច​ទាក់ទង​រក​ គោលការណ៍​ណែនាំ​ទាំងនោះ​តាម​គេហទំព័រ​ voanews.com ។

ប្រែសម្រួល​ដោយ នុច សារីតា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG