ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​សុវត្ថិភាព​ម្ហូបអាហារ​ថ្មី​ត្រូវបាន​ចេញផ្សាយ


ច្បាប់​ទាំងនេះ​​មិនទាន់​ចូលជាធរមាន​​អស់​​រយៈពេល​ជាង​មួយឆ្នាំមក​ហើយ​ បន្ទាប់ពី​ការបញ្ចេញ​មតិយោបល់​និង​ការកែសម្រួល​ពីសាធារណ។
ច្បាប់​ទាំងនេះ​​មិនទាន់​ចូលជាធរមាន​​អស់​​រយៈពេល​ជាង​មួយឆ្នាំមក​ហើយ​ បន្ទាប់ពី​ការបញ្ចេញ​មតិយោបល់​និង​ការកែសម្រួល​ពីសាធារណ។
ច្បាប់​ថ្មី​ដែល​ត្រូវបាន​លើកសរសើរ​ថា​ជា ការរីកចំរើន​យ៉ាង​ធំ​បំផុត​សម្រាប់សុវត្ថិភាព​ម្ហូបអាហាររបស់​សហរដ្ឋអាមេរិក​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៣០ បាន​ឈានមួយ​ជំហាន​ទៅមុខ​ទៀត កាល​ពី​ថ្ងៃ​សុក្រ​ ទី៤ ខែមករានេះ។ ក្រុមអ្នកតាក់​តែង​ច្បាប់​និយាយ​ថា សំណើ​នេះ ប្រហែលជា​អាច​ទប់ស្កាត់ជំងឺ​ដែល​បណ្តាល​មកពី​ម្ហូបអាហារ​កខ្វក់ ​ជាង​មួយលាន​ករណីក្នុង​មួយឆ្នាំ។
ច្បាប់​ថ្មី​ត្រូវបាន​ធ្វើ​ឡើងពីរឆ្នាំ បន្ទាប់ពី​ថ្ងៃ​ដែល​លោក​ប្រធានាធិបតី អូបាម៉ា (Obama) ចុះហត្ថលេខា​ទៅលើ​ច្បាប់​ស្តី​ពីការធ្វើទំនើប​កម្ម​សុវត្ថិភាព​ម្ហូបអាហារ (Food Safety Modernization Act)។ ច្បាប់​ទាំងនេះ គឺជា​ជំហាន​ដំបូង​នៅក្នុង​ការអនុវត្ត​ច្បាប់ ដែល​បាន​ដាក់​រដ្ឋបាល​ផ្នែក​ឱសថ​និង​ម្ហូប​អាហារ ឬ​ហៅកាត់​ថា F-D-A ឱ្យ​ទទួលខុសត្រូវចំពោះ​ការការពារ​ការរីករាលដាល​ជំងឺ​ដែល​បណ្តាល​មកពី​ម្ហូបអាហារ​កខ្វក់។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា នេះ​គឺជា​ការ​ផ្លាស់ប្តូរ​ពីតួនាទី​ជាការឆ្លើយតប​មួយ ដែល​អង្គភាពនេះធ្លាប់​មាន​កាល​ពី​អតីតកាល។
ការអនុម័ត​ច្បាប់​ត្រូវបាន​ធ្វើឡើង បន្ទាប់ពីការផ្ទុះឡើង​នូវ​ជំងឺ​ដ៏លេច​ធ្លោ​មួយចំនួន​នៅទូទាំង​ប្រទេស ដែល​មាន​ទំនាក់ទំនង​ទៅនឹង​ប្រភេទ​ស្ពៃម្យ៉ាង ប័រ​ដែល​ធ្វើពីសណ្តែកដី និង​អាហារផ្សេងៗទៀត ដែល​បាន​បណ្តាលឱ្យ​មនុស្ស​រាប់រយ​អ្នក​ធ្លាក់​ខ្លួន​ឈឺ។ ម៉ាហ្គារ៉ែត ហាំប័ក (Margaret Hamburg) គឺជា​ស្នងការ​របស់អង្គភាព FDA។
«ជំងឺ​ទាំងនេះ​បានកើតឡើង ដោយសារ​តែ​បញ្ហា​ទាំងឡាយ ដែលអាច​ត្រូវបាន​ដោះស្រាយ​ដោយ​វិធីសាស្រ្ត​ទាំងនេះ។ ដូច្នេះ ខ្ញុំ​គិត​ថា យើង​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ដែល​ថា យើង​នឹង​ចាប់ផ្តើម​មើលឃើញ​ការផ្លាស់ប្តូរ​ពិតប្រាកដ»។
វិធីសាស្រ្តី​ថ្មីៗ​ដែល​អង្គភាព FDA បានស្នើឲ្យ​មាន​ការ​អំពាវនាវដល់ក្រុមហ៊ុន​ផលិត​ម្ហូបអាហារបង្ហាញ​ថា ពួកគេ​បាន​ពិនិត្យឃើញ​ថាតើ​កន្លែង​ដែល​ការឆ្លងរោគ​អាច​នឹង​កើតមានឡើង​ខ្លាំងបំផុត និង​បានចាត់​វិធានការ​ដើម្បី​ទប់​ស្កាត់ការឆ្លង​នោះ។ ច្បាប់​ដែល​ត្រូវបាន​ស្នើឡើង​នេះ ក៏បាន​បង្កើត​ឡើង​នូវ​បទដ្ឋាន​សុវត្ថិភាព សម្រាប់ការដាំដុះ​ផ្លែឈើ​និង​បន្លែផងដែរ។
ការិយាល័យ​ថវិការ​របស់​រដ្ឋសភា​ប៉ាន់ស្មាន​ថា ការអនុវត្តរាល់​បទបញ្ញត្តិ​ដែល​មាន​ចែងក្នុង​ច្បាប់​ទាំងអស់នេះ នឹង​ធ្វើឱ្យ​រដ្ឋាភិបាល​ចំណាយថវិកាចំនួន១,៤ពាន់លាន​ដុល្លា។ ក្រុម​អ្នកផលិត​ម្ហូបអាហារ​គាំទ្រ​ច្បាប់​នេះ ទោះបីជា​សមាគម​រោចក្រ​ផលិត​ម្ហូបអាហារ​អាមេរិកាំង (Grocery Manufaturers of America) ដែល​ជាក្រុម​ពាណិជ្ជកម្ម​ឧស្សាហកម្ម​ចម្បង​មួយ បដិសេធ​មិនធ្វើ​ការប៉ាន់ស្មាន អ្វី​ដែល​ច្បាប់នេះ​នឹង​ធ្វើឱ្យ​ក្រុមអ្នកផលិត​ខាតបង់ក៏ដោយ។
ប៉ុន្តែ ដោយមាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​អាមេរិកាំង​៦នាក់ ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​អាហារ​កខ្វក់​ក្នុង​មួយឆ្នាំៗ ស្នងការ​រង​នៃអង្គភាព FDA ម៉ៃឃើល ថៃល័រ (Michael Taylor) និយាយ​ថា ច្បាប់នេះ​នឹង​មាន​ប្រយោជន៍។
«សូម្បីតែ​អ្នក​គ្រាន់តែ​សម្លឹងមើល​ទៅលើ​ការកាត់​បន្ថយជំងឺតាមការ​ប៉ាន់ស្មាន​ ប៉ុន្តែ ប្រសិនបើ​អ្នក​ពិចារណា​ទៅលើ​ការជៀសវាង​ការរំខាន​នៃ​ការផ្គត់ផ្គង់​អាហារ និង​ការបាត់បង់​ជំនឿ​ចិត្ត​ទៅលើ​ទំនិញ​ទាំងនោះ​នៅក្នុង​ចំណោម​អ្នក​ប្រើប្រាស់ ខ្ញុំ​គិត​ថា យើង​នឹង​ឃើញ​ថា ផលប្រយោជន៍​មានទម្ងន់​លើស​ពី​ការចំណាយ​ទៅលើ​ការអនុវត្តនេះ​ច្រើនណាស់»។
«យើង​ពិត​ជា​សប្បាយចិត្ត​ណាស់ ដែល​ច្បាប់ថ្មី​នេះ​បាន​ចេញ​ជារូបរាង។ វា​មាន​ភាព​យឺតយ៉ាវ​បន្តិច»។
លោកស្រី ខារ៉ូលីន ស្មីត ដឺវ័ល (Caroline Smith-DeWaal) នាយក​សម្រាប់​សុវត្ថិភាព​ម្ហូបអាហារ នៅឯ​មជ្ឈមណ្ឌលវិទ្យា​សាស្រ្ត​នៅក្នុង​ផលប្រយោជន៍​សាធារណ និយាយ​ថា ច្បាប់ទាំងនេះ​មានភាព​យឺតយ៉ាវ​រយៈពេល​មួយឆ្នាំ។ ហើយ​លោកស្រី​បន្ថែម​ថា ច្បាប់​មួយចំនួន​នៅមិន​ទាន់​ឃើញ​នៅឡើយ។
«សំណួរចម្បង​មួយ​គឺថា តើច្បាប់ស្តីពី​ការនាំចូលដែល​មិនទាន់​ត្រូវ​បាន​ចេញ​ផ្សាយនៅកន្លែង​ណា?»។
អង្គភាព FDA និយាយ​ថា អាហារ​ប្រហែល​១៥​ភាគរយ​ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក ត្រូវបាន​នាំចូល ហើយ​ចំណែក​នេះ​កំពុង​មានការកើនឡើង។ ច្បាប់​ដើម្បី​ធានាឱ្យបាន​ថា អាហារ​ដែល​ត្រូវបាន​ផលិត​ឡើង​នៅក្រៅ​សហរដ្ឋអាមេរិក គោរពតាម​បទដ្ឋាន​ដូចអាហារ​ផលិត​នៅក្នុង​ស្រុក មិនទាន់ត្រូវបាន​ចេញផ្សាយ​នៅឡើយ​ទេ ទោះបីជា​អង្គភាព FDA និយាយ​ថា ច្បាប់​ទាំងនេះ​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗនេះ​ក៏ដោយ។
ច្បាប់​ទាំងនេះមិនទាន់​ចូលជាធរមានអស់រយៈពេល​ជាង​មួយឆ្នាំមក​ហើយ​ បន្ទាប់ពី​ការបញ្ចេញ​មតិយោបល់​និង​ការកែសម្រួល​ពីសាធារណ។
ហើយ​ក្រុមអ្នកជំនាញ​កត់សម្គាល់ឃើញ​ថា រដ្ឋសភា​នឹង​ត្រូវមាន​ដំណោះស្រាយ​បញ្ហា​ថវិកា ដើម្បី​ពង្រឹង​ច្បាប់​ទាំងនេះ ដែល​ជា​បញ្ហាប្រឈម​មួយ នៅក្នុង​កំឡុងពេល​នៃការខ្វះខាត​ថវិកា៕
ប្រែសម្រួលដោយ ឌី ខាំបូលី
XS
SM
MD
LG