មានភស្តុតាងថ្មីមួយថាចិន អ៊ីរ៉ង់និងប្រទេសរុស្ស៊ីកំពុងពង្រីកការខំប្រឹងប្រែងដ៏គគ្លើនរបស់ខ្លួនដើម្បីជះឥទ្ធិពលពួកអ្នកបោះឆ្នោតសហរដ្ឋអាមេរិកដើម្បីឱ្យមានការប្រែប្រួលលើលទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិកនៅពេលខាងមុខ។
របាយការណ៍ស៊ើបការណ៍សម្ងាត់គំរាមកំហែង២កាលពីថ្ងៃពុធ មួយមកពីមហាក្រុម ហ៊ុន Microsoft និងមួយទៀតមកពីក្រុមហ៊ុនសន្តិសុខកំព្យូទ័រ Recorded Future បានផ្តល់សេចក្តីលម្អិតពីការកើនឡើងនូវសកម្មភាពដោយតួអង្គលួចចូលក្នុងប្រព័ន្ធកំព្យូទ័រដែលជាប់ទាក់ទិននឹងប្រទេសនិមួយៗ ប្រទេសទាំងអស់នោះមានបំណងធ្វើឱ្យប៉ះពាល់ទស្សនៈសាធារជនសហរដ្ឋអាមេរិកដែលសល់មិនដល់២សប្តាហ៍ទៀតមុនពេលពួកអ្នកបោះឆ្នោតទៅស្ថានីយបោះឆ្នោត។
តាមក្រុមហ៊ុន Microsoft ការផ្លាស់ប្តូរដ៏ធំបំផុតកើតមានឡើងមកពីក្រុមលួចយកការណ៍ដែលជាប់ទាក់ទិននឹងចិនដែលពួកអ្នកស្រាវជ្រាវស្គាល់ថា Spamouflage ឬ Taizi Flood។
ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា«កិច្ចប្រតិបត្តិការនៃឥទ្ធិពលចិនបានក្លាយជាចំណុចរបត់ថ្មីមួយនៅពេលថ្មីៗនេះ ដោយប្តូរទៅផ្តោតលើសន្លឹកឆ្នោតជាច្រើនរបស់បេក្ខជនថ្នាក់ក្រោមជាតិនិងសមាជិកសភា»។ ក្រុមហ៊ុននោះបានកត់សម្គាល់ថាចាប់ផ្តើមនៅខែកញ្ញាមក ចិនបានដៅលើសមាជិកសភាដ៏ល្បីល្បាញខាងបក្សសាធារណរដ្ឋយ៉ាងតិចណាស់ក៏៤ដែរ សមាជិកសភាទាំងអស់នោះត្រូវបានគេដឹងថាជាអ្នករិះគន់រដ្ឋាភិបាលក្រុងប៉េកាំង។
កាលពីពេលថ្មីៗនេះ ខ្ទង់គណនីមួយដែលជាប់ទាក់ទិននឹងចិនបានដៅការវាយប្រ ហារលើលោក Michael McCaul បក្សសាធារណរដ្ឋនៅរដ្ឋ Texas ដែលបានចោទប្រកាន់ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភានៃ«ការរំលោភអំណាចដើម្បីទទួលបានប្រយោជន៍ផ្ទាល់ខ្លួន»។
ស្ថានទូតចិននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានច្រានចោលការចោទប្រកាន់ទាំងអស់នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន Microsoft នោះ៕
វេទិកាបញ្ចេញមតិ