រូបភាពនៃកិច្ចជួយសង្រ្គោះបន្ទាប់ពីការរញ្ជួយផែនដីកម្រិត៧.៩ រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសនេប៉ាល់។
កម្រងរូបភាព៖ កិច្ចជួយសង្គ្រោះពីការរញ្ជួយផែនដីនៅនេប៉ាល់

1
នៅក្នុងរូបថតដែលផ្តល់ដោយអង្គការទស្សនពិភពលោក បង្ហាញឲ្យឃើញពីផ្ទះដែលត្រូវបានបំផ្លាញដោយការរញ្ជួយផែនដីកាលពីថ្ងៃសៅរ៍ នៅក្នុងភូមិ Paslang ក្នុងក្រុង Gorkha ប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥។

2
ពិធីបួងសួងត្រូវបានធ្វើឡើងសម្រាប់ជនរងគ្រោះនៅក្នុងប្រទេសនេប៉ាល់។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសមាគម United Sherpa Association នៅឯវិហារ Sherpa Monastery ក្នុងតំបន់ Jackson Heights ទីក្រុងញ៉ូយ៉ក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥។

3
ទាហាននេប៉ាល់ម្នាក់បាត់លំនឹងពេលចុះពីគំនរបាក់បែក ក្នុងអំឡុងពេលទាញយកសាកសពចេញពីផ្ទះមួយ បន្ទាប់ពីការរញ្ជួយផែនដីកាលពីថ្ងៃសៅរ៍ នៅកន្លែងគោរពសាសនាមួយឈ្មោះ Bhaktapur ក្នុងប្រទេសនេប៉ាល់។

4
អ្នកតាំងលំនៅជនជាតិនេប៉ាល់ម្នាក់ឈ្មោះ Sangita Mahat ចង្អុលទិសដៅដើម្បីឲ្យប៉ូលីសយកសាកសពសាច់ញាតិរបស់នាងឈ្មោះ Prasamsah អាយុ១៤ឆ្នាំ នៅក្នុងកិច្ចប្រតិបត្តិការសង្គ្រោះក្នុងតំបន់ Balaju រដ្ឋធានីកដ្ឋមណ្ឌូ។

5
ស្រ្តីម្នាក់យំកាន់ទុក្ខចៅស្រីរបស់ខ្លួន ដែលស្លាប់នៅក្នុងការរញ្ជួយផែនដីកាលពីថ្ងៃសៅរ៍ នៅកន្លែងគោរពសាសនាមួយឈ្មោះ Bhaktapur ក្នុងប្រទេសនេប៉ាល់។

6
ស្រ្តីជនជាតិឥណ្ឌាម្នាក់ឈ្មោះ Padma កាន់រូបថតកូនប្រុសរបស់ខ្លួន Bharat និងកូនប្រសារស្រី Partima ដែលបានដាច់ការទាក់ទងបន្ទាប់ពីការរញ្ជួយផែនដីកាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសនេប៉ាល់ ក្នុងពិធីបន់ស្រន់មួយដែលធ្វើឡើងសម្រាប់អ្នករងគ្រោះពីការរញ្ជួយផែនដីនេះ នៅក្នុងវិហារសាសនាហិណ្ឌូមួយ ក្នុងក្រុង Jammu ប្រទេសឥណ្ឌា។

7
កុមារម្នាក់រងរបួសនៅក្នុងការរញ្ជួយផែនដីកាលពីថ្ងៃសៅរ៍ ត្រូវបានបីដោយទាហាននេប៉ាល់ បន្ទាប់ពីត្រូវបានជម្លៀសចេញដោយឧទ្ធម្ភាគចក្រកងទ័ពអាកាសឥណ្ឌា នៅឯព្រលានយន្តហោះទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។

8
ជនរងគ្រោះដោយសារការរញ្ជួយផែនដីកាលពីថ្ងៃសៅរ៍ បានសម្រាកនៅក្នុងឧទ្ធម្ភាគចក្រកងទ័ពអាកាសឥណ្ឌា ខណៈពួកគេត្រូវបានជម្លៀសចេញពីតំបន់ជាយក្រុង Trishuli Bazar ទៅកាន់ព្រលានយន្តហោះកដ្ឋមណ្ឌូក្នុងប្រទេសនេប៉ាល់។

9
ស្រ្តីជនជាតិឥណ្ឌាម្នាក់យំ ខណៈសាច់ញាតិរបស់ខ្លួនបានត្រលប់មកឥណ្ឌានៅក្នុងព្រលានយន្តមួយក្នុងវិញក្នុងទីក្រុង Ahmadabad បន្ទាប់ពីបានឆ្លងកាត់ការរញ្ជួយផែនដីនៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃសៅរ៍។

10
អ្នកស្ម័គ្រចិត្តជាតិនេប៉ាល់ជញ្ចូនសំភារៈជំនួយ ដែលដឹកដោយឧទ្ធម្ភាគចក្រកងទ័ពអាកាសឥណ្ឌា សម្រាប់ជនរងគ្រោះដោយសារការរញ្ជួយផែនដីកាលពីថ្ងៃសៅរ៍នៅតំបន់ជាយក្រុង Trishuli ក្នុងប្រទេសនេប៉ាល់។

11
ស្រ្តីជនជាតិឥណ្ឌាធ្វើការបួងសួងដល់ជនរងគ្រោះដោយសារការរញ្ជួយផែនដីនៅក្នុងប្រទេសនេប៉ាល់ នាឯព្រះវិហារ Gorkha Nagar ក្រុង Jammu ប្រទេសឥណ្ឌា។

12
អាវក្រៅនិងស៊ុមរូបថតត្រូវបានឃើញព្យួរនៅជញ្ជាំងប្រេះបែកមួយនៃផ្ទះដែលត្រូវបានបំផ្លាញដោយការរញ្ជួយផែនដី នៅតំបន់ដែលមានកន្លែងគោរពសាសនាមួយឈ្មោះ Bhaktapur ក្នុងប្រទេសនេប៉ាល់។