ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​ព្រមាន​ផ្លូវច្បាប់​ដល់​អ្នក​រិះគន់​លើ​គុណភាព​ទឹកខ្មៅ​សម្រាប់​ជ្រលក់​ម្រាមដៃ

សកម្មភាព​របស់​តំណាង​គណបក្ស​នយោបាយ តំណាង​ស្ថានទូត តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ កំពុង​ចូល​រួម​សាកល្បង​ទឹកថ្នាំ​ជ្រលក់​ដៃ​សម្រាប់​បម្រើ​ឲ្យការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ​ក្នុង​សន្និសីទសារព័ត៌មាន​របស់ គ.ជ.ប នាថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

​​លោក​ ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)​ ​អះអាង​ថា​ ​ទឹកខ្មៅ​លុប​មិន​ជ្រះ​ដែល​​ប្រើ​ក្នុង​ពេល​បោះឆ្នោត​ ​មិន​សំខាន់​ដូច​​វិធានការ​៥​ចំណុច​ដើម្បី​ធានា​ថា​ អ្នក​បោះឆ្នោត​ម្នាក់​បោះ​ឆ្នោត​បាន​តែ​ម្តង​នោះ​ទេ។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​នា​ព្រឹក​ថ្ងៃពុធ​នេះ​ ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ​បង្ហាញពី​ទឹក​ថ្នាំ​ពណ៌ខ្មៅ​សម្រាប់​ជ្រលក់​ម្រាមដៃ​ក្នុង​ពេលបោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ។​ ការ​សាកល្បង​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​ទឹក​ថ្នាំ​នោះ​អាច​លាង​ជ្រះ​ស្ទើរ​តែ​ទំាង​អស់​ ​ដោយ​ប្រើ​ទឹក​ថ្នាំ​អ៊ុតសក់​ពី​ប្រទេស​ថៃ។​ មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោតរិះ​គន់​ ​គ.ជ.ប​ ​ថា ​ធ្វេស​ប្រហែល​ក្នុង​ការ​រៀបចំ​ទឹក​ថ្នាំ​ ​និង​បារម្ភ​ថា ​អាច​នឹង​មាន​ការ​បន្លំ​ចូល​បោះឆ្នោត​ច្រើន​ដង។

ទឹកថ្នាំទិញ​ពី​ក្រុមហ៊ុន​ប្រទេស​ឥណ្ឌា ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ដែល​បាន​ដាក់​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មានរបស់​ គ.ជ.ប នៅ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​ ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)​ ​អះអាង​ថា​ ​ទឹកខ្មៅ​លុប​មិន​ជ្រះ​ដែលប្រើ​ក្នុង​ពេល​បោះឆ្នោត​ ​មិន​សំខាន់​ដូចវិធានការ​៥​ចំណុច​ដើម្បី​ធានា​ថា​ អ្នក​បោះឆ្នោត​ម្នាក់​បោះ​ឆ្នោត​បាន​តែ​ម្តង​នោះ​ទេ។​ លើស​ពី​នេះ​ទៀត​ ​គ.ជ.ប.​ ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ជន​ណា​ដែល​អះអាង​ថា​ទឹក​ខ្មៅ​នោះ​អាច​លាង​ជ្រះ។

លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបង្ហាញ និង​សាកល្បង​ទឹកថ្នាំ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

ការ​អះអាង​របស់​ប្រធាន​គ.ជ.ប.​រូប​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ចូលរួម​សាកល្បង​ទឹក​ខ្មៅ​សម្រាប់​ប្រើ​ក្នុង​កា​រ​បោះឆ្នោត​ពេល​ខាង​មុខ​ ​បង្ហាញ​ថា​ ទឹកខ្មៅ​នោះ​អាច​លាង​ជ្រះ​ដោយ​ទឹក​ថ្នាំ​សម្រាប់​អ៊ុតសក់។​

ទឹក​ថ្នាំ​អ៊ុតសក់ដែល​អាច​លាង​ទឹកថ្នាំ​ជ្រលក់​ដៃ​ឲ្យ​រលុប​បាន​ច្រើន ត្រូវ​បាន​យក​មក​ដាក់​តាំង​បង្ហាញ និង​សាកល្បង​ ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ គ.ជ.ប នាថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

ប្រតិកម្ម​ភ្លាមៗ​តប​ទៅ​នឹង​ ​តំណាង​គណបក្ស​ប្រឆាំង​ដែល​បង្ហាញ​ថា​ ទឹក​ខ្មៅ​នោះ​អាច​លាង​ជ្រះ​ ​លោក​ ស៊ិក ប៊ុនហុក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ​លើក​ឡើង​ថា​ ជា​ធម្មតា​ទឹក​ខ្មៅ​ដែល​ផលិត​ចេញ​ពី​សារធាតុ​គីមី​នឹង​អាច​លុប​ជ្រះ​ដោយ​ប្រើ​សារធាតុ​គីមី។ ​លោក​បន្ថែម​ថា​ ​បើ​ទោះ​បី​ជាទឹក​ខ្មៅ​ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ឥណ្ឌា​នេះ​អាច​លុប​ជ្រះ​ស្ទើរ​ទាំងអស់​ ដោយ​ប្រើ​ទឹក​ថ្នាំ​អ៊ុត​សក់​ពី​ប្រទេស​ថៃ​ក៏ដោយ​ ប៉ុន្តែ​ទឹក​ថ្នាំ​ខ្មៅ​នោះ​នៅ​តែសល់​ស្នាម​ខ្មៅដែល​អាច​សម្គាល់​បាន​ថា​ ​ជន​នោះ​បាន​បោះ​ឆ្នោត​រួច​ហើយ។​

សកម្មភាព​របស់​តំណាង​គណបក្ស​នយោបាយ តំណាង​ស្ថានទូត តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ កំពុង​ចូល​រួម​សាកល្បង​ទឹកថ្នាំ​ជ្រលក់​ដៃ​សម្រាប់​បម្រើ​ឲ្យការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ​ក្នុង​សន្និសីទសារព័ត៌មាន​របស់ គ.ជ.ប នាថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
សកម្មភាព​របស់​តំណាង​គណបក្ស​នយោបាយ តំណាង​ស្ថានទូត តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ កំពុង​ចូល​រួម​សាកល្បង​ទឹកថ្នាំ​ជ្រលក់​ដៃ​សម្រាប់​បម្រើ​ឲ្យការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ​ក្នុង​សន្និសីទសារព័ត៌មាន​របស់ គ.ជ.ប នាថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​ ស៊ិក ប៊ុនហុក​ បន្ថែម​ថា​ ​បើ​ទោះ​បី​ជា​ទឹក​ខ្មៅ​ជ្រលក់​ដៃ​នេះ​នឹង​ត្រូវ​ប្រើ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ​នេះ​ក្តី​ ​ប៉ុន្តែ​ទឹក​ខ្មៅ​នេះ​មិន​សំខាន់​ដូច​វិធានការចំនួន​៥ចំណុចរបស់​ គ.ជ.ប​ ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ក្លែង​បន្លំ​ចង់​បោះឆ្នោត​ច្រើន​ដង​អាច​ជាប់​ពន្ធនាគារ​ ​និង​ទទួល​ពិន័យ​ជា​ប្រាក់​នោះ​ទេ។​ ប្រធាន​គ.ជ.ប.​រូប​នេះ​ ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ​វិធានការ​ទាំង​៥​ចំណុចដើម្បី​ធានា​ថា​ ​អ្នក​បោះឆ្នោត​ម្នាក់​បោះឆ្នោត​បាន​តែ​ម្តង​ ​រួម​មាន​ ​ការ​ពង្រឹង​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​ជូន​អ្នក​បោះឆ្នោត។​ ការ​ពង្រឹង​ភារកិច្ច​មន្រ្តី​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ក្នុង​ការ​ផ្ទៀងផ្ទាត់​ឯកសារ​បោះឆ្នោត​ ​និង​រូប​ពិត​របស់​អ្នក​បោះឆ្នោត​ទៅ​នឹង​ទិន្នន័យ​ ​ដើម្បី​បញ្ជាក់​ថា ​ជន​នោះ​បាន​មក​បោះ​ឆ្នោត។​ ការ​រំឭក​ដល់​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​មាន​បញ្ជី​ឈ្មោះ​នៅ​ក្នុង​ដៃ​ និង​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ឲ្យ​តាម​ដាន​ពិនិត្យ​មើល​ដំណើរការ ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​បម្រើ​ឲ្យ​ការបោះឆ្នោត​របស់​អ្នក​បោះឆ្នោត​ធៀប​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ជាមួយ​នឹង​រូប​ពិត​របស់​ជន​នោះ។​

លោក​ ស៊ិក ប៊ុនហុក​ ដែល​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ ​បន្ថែម​ថា ​ចំណុច​សំខាន់​បំផុត​នៃ​វិធាន​នោះ​ ​គឺ​ការ​ពង្រឹង​ការ​អនុវត្ត​ទោសប្បញ្ញត្តិ​ ​ដូច​មាន​ចែង​ក្នុង​មាត្រា​១៧១​ ​នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ ​ឃុំ-សង្កាត់​ ​ដែល​ផាក​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ ​ទៅ​២០​លាន​រៀល​ ​ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ ​ចំពោះ​ជន​ណា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត។​

លោក​ ស៊ិក ប៊ុនហុក ​មាន​ប្រសាសន៍​ថា៖​

«វិធានការ​៥​យ៉ាង​នេះ​ ​វា​សំខាន់​ជាង​ ​អាហ្នឹង​ខ្ញុំ​ឲ្យ​សារៈសំខាន់​ខ្លាំង​ជាង​ ហើយ​នឹង​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជាង​ ព្រោះ​រឿង​ហ្នឹង​ឯង​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​បំណង​ចង់​នោះ​ ​មិន​ប្រថុយ​ប្រថាន​នឹង​វិធានការ​៥​យ៉ាង​ហ្នឹង​ទេ»។​

លោក ស៊ិក ប៊ុនហុក(កណ្តាល) ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបង្ហាញ និង​សាកល្បង​ទឹកថ្នាំ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បាន​រៀបចំ​សន្និសីទ​មួយ​ស្តី​ពី​ការ​បង្ហាញ​ ​និង​ការ​សាកល្បង​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​ដែល​ត្រូវ​ប្រើ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​អាណត្តិ​ទី៤​ ឆ្នាំ​២០១៧។​ ក្នុង​សន្និសីទ​នោះ​ក៏​មានការ​ចូល​រួម​ពី​តំណាង​គណបក្ស​នយោបាយ​ ​តំណាងស្ថានទូត​ ​តំណាងអង្គការ​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរជាតិមួយចំនួន។​ ក្នុង​ការ​សាកល្បង​ជ្រលក់​ទឹក​ខ្មៅដែល ​គ.ជ.ប​ ​បាន​ទិញ​ពី​ក្រុមហ៊ុន​មួយ​នៅ​ប្រទេសឥណ្ឌា​ ​បាន​ចូល​រួម​សាកល្បង​ដោយ​អ្នក​ចូល​រួម​ជាង​១០​នាក់​ រួម​ទាំង​តំណាង​គណបក្ស​ប្រឆាំង​ផង​ដែរ។​ ​គេ​ឃើញ​ថា ​ទឹក​ខ្មៅ​នោះ​អាច​លាង​ឲ្យ​រលុប​ច្រើន​ដោយ​ប្រើ​ទឹក​ថ្នាំ​អ៊ុត​សក់​ដែល​ផលិត​នៅ​ប្រទេស​ថៃ។ ​

សកម្មភាព​របស់​តំណាង​គណបក្ស​នយោបាយ តំណាង​ស្ថានទូត តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ កំពុង​ចូល​រួម​សាកល្បង​ទឹកថ្នាំ​ជ្រលក់​ដៃ​សម្រាប់​បម្រើ​ឲ្យការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ​ក្នុង​សន្និសីទសារព័ត៌មាន​របស់ គ.ជ.ប នាថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
សកម្មភាព​របស់​តំណាង​គណបក្ស​នយោបាយ តំណាង​ស្ថានទូត តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ កំពុង​ចូល​រួម​សាកល្បង​ទឹកថ្នាំ​ជ្រលក់​ដៃ​សម្រាប់​បម្រើ​ឲ្យការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ​ក្នុង​សន្និសីទសារព័ត៌មាន​របស់ គ.ជ.ប នាថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

​យ៉ាងណា​ក៏​ដោយ​ លោក​ ស៊ិក ប៊ុនហុក​ ប្រធានគ.ជ.ប​ ​ក៏​បាន​ព្រមានចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ជន​ណា​ ​ឬ​អង្គការ​ចាត់​តាំង​ណា​ ​ដែល​ចេញ​មុខ​អះអាង​ថា​ ​ទឹកខ្មៅ​អាច​លុប​ជ្រះ​នៅ​ថ្ងៃ​បោះឆ្នោត។​

​ថ្លែង​ក្នុង​សន្និសីទ​នា​ថ្ងៃ​ពុធ​នេះ​ លោក​ ស៊ិក ប៊ុនហុក ​ថ្លែង​ថា៖

​«បើ​សិន​ជា​មាន​រូបភាព​គេ​ចង់​សាកល្បង ឧទាហរណ៍​ថា​ អង្គការ​ចាត់តាំង​ណា​ក៏​ដោយ​ គេ​ទៅ​ចាត់តាំង​ការ​ធ្វើ​អី​ដើម្បី​នឹង​បំផា្លញ​ការ​បោះឆ្នោត​អី ចាំ​មើល​តើ​គ.ជ.ប​នឹង​មាន​ការ​ម៉ឺងម៉ាត់​អនុវត្ត​ផ្លូវ​ច្បាប់​យ៉ាងម៉េច? ទាំង​អង្គការ​ទាំង​ស្អី​ក៏ដោយ​ទាំង​អស់ តែ​កាល​ណា​មាន​បំណង​ដើម្បី​ធ្វើ​ឲ្យ​គេ​ភាន់​ច្រឡំ​ជាមួយ​ការ​បោះឆ្នោត គឺ​ដល់​ហើយ​ យើង​លេង​គ្នា​ក្នុង​ផ្លូវ​ច្បាប់​ហើយ»។​

លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ​រាជធានី​ភ្នំពេញ និង​ជា​តំណាង​គណបក្ស​សង្គ្រោះ ជាតិ កំពុង​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ដោយ​មាន​បង្ហាញ​ពី​ម្រាម​ដៃនាង​ដែល​លោក​បាន​ជ្រលក់​ថ្នាំ និង​អាច​លាង​ឲ្យ​រលុប​ច្រើន ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ គ.ជ.ប នា​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

បន្ទាប់​ពី​ប្រធាន​គ.ជ.ប​ ​ធានា​អះអាង​ដោយភ្ជាប់​នូវ​វិធាន​ទាំង​៥​ចំណុច​ ​លោក​ ​ម៉ន ផល្លា​ ​ប្រធាន​ប្រតិបត្តិ​រាជធានី​ភ្នំពេញ​ ​និង​ជា​តំណាងគណបក្ស​សង្គ្រោះ​ជាតិរំពឹង​ថា​ ​គ.ជ.ប​ ​នឹង​អនុវត្ត​វិធានការ​នេះ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ ​ជៀសវាង​មនុស្ស​ម្នាក់​អាច​បន្លំ​បោះ​ឆ្នោត​បាន​ច្រើនដង។ ​ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ​គ.ជ.ប​ ​គួរ​តែ​រៀបចំ​ទឹកខ្មៅ​ជ្រលក់​ដៃ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​បោះ​ឆ្នោត។​

លោក ​ម៉ន ផល្លា បញ្ជាក់​ថា៖​

«ជា​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​នៅ​បន្ត​ទទូច​សុំ​ឲ្យ​ ​គ.ជ.ប​ ​រៀបចំ​ ​និង​ធានា​នូវ​ទឹក​ថ្នាំ​នេះ​ ដើម្បី​ឲ្យ​មាន​គុណភាព​ប្រសើរ​ជាង​នេះ​ ​ដើម្បីឲ្យ​អ្នក​បោះឆ្នោត​មាន​ការ​ជឿ​ទុកចិត្ត​បន្ថែម​ទៀត និង​បន្ត​ការ​រៀប​ចំ​ដោយ​គណៈកម្មាធិការ​ជាតិ​បន្ត​ទៀត»។​

កាល​ពី​ខែ​មេសា​ គ.ជ.ប​ បាន​សម្រេច​បញ្ជា​ទិញ​ទឹក​ថ្នាំ​ដែល​ដូច​ទៅ​នឹង​ប្រភេទ​ទឹក​ថ្នាំ​ប្រើ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​មុន​ ​ពី​ក្រុមហ៊ុន​នៅ​ប្រទេសឥណ្ឌា​ចំនួន៤៦.៥០០​ដប ក្នុង​តម្លៃ​ជិត​៨​សែន​ដុល្លារ​អាមេរិក សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​ខាងមុខ។ គ.ជ.ប​អះអាង​ថា ដោយសារការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់​ ​គ.ជ.ប​ ​មិន​អាច​ផ្លាស់​ប្តូរ​ការ​បញ្ជា​ទិញ​បាន បើ​ទោះ​ជា​មាន​ការ​លើក​ឡើងថា​ ទឹក​ថ្នាំ​នេះ​អាច​លុប​ជ្រះ​ដោយ​ប្រើ​ទឹក​ថ្នាំ​អ៊ុត​សក់​ក៏​ដោយ។​

លោក​ យឿង សុធារ៉ា​ មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ខុមហ្វ្រែល​ ប្រាប់​ VOA​ ​ថា​ ​បើ​ទោះ​បី​ជា​ គ.ជ.ប​ ​មាន​វិធានការ​ការពារ​ជាច្រើនក្នុង​ការ​ធានា​មិន​ឲ្យ​មាន​ការ​បោះឆ្នោត​បាន​ពីរ​ដង​ ​ប៉ុន្តែ​លោក​ថា​ ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ ​នៅ​តែ​ជា​វត្ថុ​សំខាន់​សម្រាប់​ការ​បោះឆ្នោតនៅ​កម្ពុជា។ ​លោក​បន្ថែម​ថា​ ការ​ធ្វេសប្រហែស​មិនចាត់​ទុកទឹក​ថ្នាំ​ជ្រលក់​ដៃ​ជា​អាទិភាព​ ​នឹង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ពេល​បោះឆ្នោត។​

លោក​ យឿង សុធារ៉ា ​បញ្ជាក់​ថា៖

«យើង​អាច​ធានា​បាន​ប៉ុន្មាន​ភាគ​រយ​ថា​ មន្រ្តី​គ្រប់ការិយាល័យ​បោះឆ្នោត​ទាំងអស់​ហ្នឹង​សុទ្ធ​តែ​ជា​អ្នក​គោរព​វិជ្ជាជីវៈ​ទាំងអស់​គ្នា?​ ហើយខ្ញុំ​ជឿ​ទុកចិត្ត​ច្រើន​ថា ពួកគាត់​នឹង​ធ្វើ​តាម​ក្រម​សីលធម៌​របស់​ពួកគាត់​ ​ប៉ុន្តែ​ក្នុង​ហេតុការណ៍​ណាមួយ​វា​អាច​កើត​ឡើង​ដោយ​ការ​ទិញ​ទឹក​ចិត្ត ការ​ប្រើប្រាស់​លុយ​កាក់​ទិញ​ទឹក​ចិត្ត​មន្រ្តី​ការិយាល័យ។​ ​កាលណា​តែ​អាច​ទិញ​ទឹក​ចិត្ត​បាន​វា​ជា​លក្ខណៈ​បន្លំ​ជា​ប្រព័ន្ធ ចុះ​តើ​រឿង​ហ្នឹង​វា​ទៅ​ជា​យ៉ាងម៉េច?»។

អ្នក​ចុះ​ឈ្មោះ​បោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ មាន​ចំនួន​ជិត​៨​លាននាក់។ ការិយាល័យ​បោះឆ្នោត​សរុប​ទូទាំង​ប្រទេស​ មាន​ជាង​២ម៉ឺន​ការិយាល័យ ​ និង​មាន​គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចុះ​បញ្ជី​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត៕

XS
SM
MD
LG