ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី នាង ស្រីលក្ខណ៍៖ ការលុបបំបាត់គ្រឿងញៀននិងគ្រឿងស្រវឹងប្រសើរជាងមុនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី ៧ នឹង​កំណត់​សមាសភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ខាង​មុខ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​នឹង​គ្រប់គ្រង​និង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស​មួយ​អាណត្តិ​ទៀត។ ស្របពេល​ជាមួយ​គ្នា​នោះ ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ដែល​វីអូអេ​បាន​សម្ភាសន៍ ដូចជា​អ្នកស្រី នាង ស្រីលក្ខណ៍ អាជីវករនៅរាជធានី​ភ្នំពេញ រំពឹង​ចង់​ឃើញ​កិច្ចប្រឹងប្រែង​បន្ថែម​ទៀត​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លុប​បំបាត់​គ្រឿងញៀន និង​កាត់បន្ថយ​​ការ​សេព​គ្រឿង​ស្រវឹង។ អ្នកស្រី​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕

XS
SM
MD
LG