អ្នកស្រី នាង ស្រីលក្ខណ៍៖ ការលុបបំបាត់គ្រឿងញៀននិងគ្រឿងស្រវឹងប្រសើរជាងមុនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជាអ្នកស្រី នាង ស្រីលក្ខណ៍ អាជីវករនៅរាជធានីភ្នំពេញ រំពឹងចង់ឃើញកិច្ចប្រឹងប្រែងបន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់គ្រឿងញៀន និងកាត់បន្ថយការសេពគ្រឿងស្រវឹង។ អ្នកស្រីក៏បានបង្ហាញចំណាប់អារម្មណ៍ពេញចិត្តនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕