ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសភូមាបានបន្ទោសបាតុករនៅក្នុងការប្រើអំពើហិង្សាកាលពីថ្ងៃអង្គារ ទី១០ ខែមីនា នៅពេលដែលប៉ូលីសបំបែកក្រុមសកម្មជននិស្សិត ដែលទាមទារឲ្យរដ្ឋាភិបាលលុបចោលច្បាប់កំណែទម្រង់វិស័យអប់រំមួយ។ កាលពីថ្ងៃពុធ ទី១១ គណបក្សប្រឆាំងរបស់ប្រទេសភូមា គឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បានទាមទារឲ្យមានការស៊ើបអង្កេតអំពីការប៉ះទង្គិចរវាងប៉ូលីសនិងក្រុមបាតុករ ដែលមាននិស្សិត ព្រះសង្ឃ និងអ្នកកាសែតជាច្រើនត្រូវបានវាយនឹងដំបងឆក់ ហើយមនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួន៕
កម្រងរូបភាព៖ប៉ូលីសភូមាប៉ះទង្គិចជាមួយក្រុមបាតុករនិស្សិត

១
និស្សិតបាតុករម្នាក់ចាកចេញពីឡានឃុំឃាំង ខណៈដែលលោកត្រូវបានបញ្ចូនទៅតុលាការនៅក្នុងទីក្រុង Letpadan ប្រទេសភូមា កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០១៥។

២
ប៉ូលីសឈរយាមនៅខាងមុខតុលាការ បន្ទាប់ពីក្រុមនិស្សិតបាតុករបានមកដល់ នៅក្នុងទីក្រុង Letpadan ប្រទេសភូមា កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០១៥។

៣
ប៉ូលីសម្នាក់បានញាត់គ្រាប់កាំភ្លើងចូលក្នុងឡតកាំភ្លើង ខណៈពេលឈរយាមនៅខាងមុខតុលាការ ក្នុងអំឡុងពេលក្រុមនិស្សិតបាតុករបានមកដល់ នៅក្នុងទីក្រុង Letpadan ប្រទេសភូមា កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០១៥។

៤
ប៉ូលីសភូមាបានប្រើដំបងឆក់ដើម្បីរុញច្រានបាតុករចេញ នៅក្នុងទីក្រុង Letpadan ប្រហែល១៤០គីឡូម៉ែត្រពីទីក្រុងយ៉ាំងហ្គោន (Yangon) ប្រទេសភូមា។ (រូបថតផ្តល់ដោយ Eleven Media Group)។

៥
ក្រុមនិស្សិតបាតុករប៉ះទង្គិចជាមួយប៉ូលីសកុប្បកម្ម ដើម្បីដករបាំងចេញ នៅក្នុងទីក្រុង Letpadan ចម្ងាយ១៤០គីឡូម៉ែត្រភាគខាងជើងទីក្រុងយ៉ាំងហ្គោន (Yangon) ប្រទេសភូមា កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥។

៦
ប៉ូលីសកុប្បកម្មវាយនិស្សិតម្នាក់ បន្ទាប់ពីបានចាប់ខ្លួនគាត់ ក្រោយការបង្ក្រាបមួយ នៅក្នុងទីក្រុង Letpadan ចម្ងាយ១៤០គីឡូម៉ែត្រភាគខាងជើងទីក្រុងយ៉ាំងហ្គោន (Yangon) ប្រទេសភូមា កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥។

៧
ក្រុមនិស្សិតបាតុករប៉ះទង្គិចជាមួយប៉ូលីសកុប្បកម្ម ដើម្បីបំបែកជួរប៉ូលីស ក្នុងអំឡុងពេលបាតុកម្មដោយក្រុមនិស្សិត នៅមុនពេលមានការបង្រ្កាប នៅក្នុងទីក្រុង Letpadan ចម្ងាយ១៤០គីឡូម៉ែត្រភាគខាងជើងទីក្រុងយ៉ាំងហ្គោន (Yangon) ប្រទេសភូមា កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥។

៨
និស្សិតម្នាក់ជ្រួញមុខ ខណៈពេលដែលទទួលការព្យាបាលរបួស ក្នុងអំឡុងពេលបាតុកម្មដោយក្រុមនិស្សិតដើម្បីបំបែកជួរប៉ូលីស នៅមុនពេលមានការបង្រ្កាប នៅក្នុងទីក្រុង Letpadan ចម្ងាយ១៤០គីឡូម៉ែត្រភាគខាងជើងទីក្រុងយ៉ាំងហ្គោន (Yangon) ប្រទេសភូមា កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥។

៩
ប៉ូលីសប៉ះទង្គិចជាមួយក្រុមនិស្សិតបាតុករនៅក្នុងអំពើហិង្សាក្នុងទីក្រុង Letpadan កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥។

១០
ប៉ូលីសម្នាក់វាយនិស្សិតបាតុករ នៅក្នុងនៅក្នុងទីក្រុង Letpadan ចម្ងាយ១៤០គីឡូម៉ែត្រភាគខាងជើងទីក្រុងយ៉ាំងហ្គោន (Yangon) ប្រទេសភូមា កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥។