ដោយកើតមកជាមួយនឹងឈ្មោះ Cassius Clay អតីតតារាប្រដាល់ទម្ងន់ធ្ងន់លោក Muhammad Ali បានស្លាប់ បន្ទាប់ពីបានប្រឈមជាមួយនឹងជំងឺ Parkinson អស់រយៈពេលជាង ៣០ឆ្នាំ។ លោកបានបន្សល់ទុកនូវស្នាដៃមិនសាបរលាបមួយសម្រាប់វិស័យកីឡា សង្គម និងវប្បធម៌។
លោក Muhammad Ali៖ វីរជន និងនិមិត្តរូបវប្បធម៌ទទួលមរណភាពនៅអាយុ ៧៤ឆ្នាំ

១
រូបឯកសារ៖ តារាប្រដាល់ជើងចាស់លោក Muhammad Ali ឈរជិតភរិយារបស់លោកឈ្មោះ Yolanda ខណៈដែលលោកត្រូវបានគេប្រកាសណែនាំខ្លួន មុនពេលការប្រកួតប្រដាល់ទម្ងន់ welterweight រវាងកីឡាករ Floyd Mayweather Jr. និងលោក Shane Mosley នៅឯសង្វៀន MGM Grand Garden Arena ក្រុង Las Vegas រដ្ឋ Nevada នៅក្នុងរូបថតកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១០។

២
រូបឯកសារ៖ លោក Muhammad Ali ដែលនៅគ្រានោះលោកជាជើងឯកប្រដាល់ទម្ងន់ធ្ងន់ វាយបាវខ្សាច់នៅមជ្ឈមណ្ឌល Folk Art Center ក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧៥ នៅស្របពេលដែលលោកត្រៀមសម្រាប់ការប្រកួតដណ្តើមខ្សែក្រវ៉ាត់កាលពីថ្ងៃទី០១ ខែតុលា ជាមួយនឹងកីឡាករ Joe Frazier។

៣
រូបឯកសារ៖ លោក Muhammad Ali និយាយទៅកាន់ជនមូស្លីម ខណៈដៃកាន់សៀវភៅ «Towards Understanding Islam (ដំណើរឆ្ពោះទៅកាន់ការយល់ដឹងអំពីសាសនាឥស្លាម)» សរសេរដោយលោក Sayyid Abul Ala Maududi នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅក្នុងខែឧសភា ឆ្នាំ១៩៦៦។ លោក Ali បានស្លាប់នៅក្នុងទីក្រុង Phoenix រដ្ឋ Arizonaកាលពីថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០១៦។

៤
រូបឯកសារ៖ ក្រុមចម្រៀង The Beatles (ឈ្មោះរាប់ពីឆ្វេង៖ លោក Paul McCartney, John Lennon, Ringo Starr និង George Harrison) ធ្វើជាត្រូវកណ្តាប់ដៃរបស់លោក Cassius Clay ដែលក្រោយមកបានដូរឈ្មោះរបស់ខ្លួនជា Muhammad Ali ខណៈក្រុមចម្រៀងនេះបានទៅជួបនឹងកីឡាករប្រកួតប្រដាល់ទម្ងន់ធ្ងន់ នៅទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៦៤។

៥
រូបឯកសារ៖ ជើងឯកកីឡាប្រដាល់ទម្ងន់ធ្ងន់ Muhammad Ali ត្រូវបានអមដំណើរដោយវរសេនីយ៍ទោស J. Edwin McKee មេបញ្ជាការនៃប៉ុស្តិ៍ត្រួតពិនិត្យ និងដាក់បញ្ចូលឲ្យបម្រើការកងទ័ព (Armed Forces Examining and Entrance Station) នៅក្នុងទីក្រុង Houston បន្ទាប់ពី Ali បានបដិសេធមិនចុះឈ្មោះចូលបម្រើកងទ័ព។

៦
រូបឯកសារ៖ លោក Muhammad Ali ជើងឯកប្រដាល់ទម្ងន់ធ្ងន់ស្រែកថា «ហេតុអ្វីជាខ្ញុំ?» នៅពេលគាត់ត្រូវបានប្រាប់ថា ឈ្មោះលោកត្រូវបានគេបញ្ចូលទៅក្នុងបញ្ជីកងទ័ព ក្នុងទីក្រុង Louisville រដ្ឋ Kentucky កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៦៦។ លោក Ali ត្រូវបានចោមរោមដោយក្មេងៗពីតំបន់ជិតខាង ពេលដែលលោករៀបរាប់អំពីអារម្មណ៍របស់ខ្លួន នៅទីក្រុង Miami រដ្ឋ Florida។

៧
រូបឯកសារ៖ លោក Muhammad Ali ជើងឯកប្រដាល់ទម្ងន់ធ្ងន់របស់សហរដ្ឋអាមេរិក ធ្វើជាដាល់ដើម្បីឲ្យថតរូបនៅឯពិធីប្រគល់ពានរង្វាន់ Crystal Award នៅក្នុងអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៦។

៨
រូបឯកសារ៖ ទឹកបែកខ្ចាយចេញពីកីឡាករ Joe Frazier ខណៈដែល Muhammad Ali ជើងឯកទម្ងន់ធ្ងន់ប្រើកណ្តាប់ដៃស្តាំវាយ នៅជុំទី៩នៃការប្រកួតដណ្តើមខ្សែក្រវ៉ាត់នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៩
អ្នកទស្សនាម្នាក់ផ្តល់បទសម្ភាសន៍អំពីចំណាប់អារម្មណ៍របស់ខ្លួនអំពីការស្លាប់របស់កីឡាករប្រដាល់ទម្ងន់ធ្ងន់ Muhammad Ali នៅឯពិព័រណ៌ «I Am The Greatest, Muhammad Ali (ខ្ញុំគឺជាមនុស្សអស្ចារ្យបំផុត Muhammad Ali)» នៅឯទីលាន 02 ដែលដាក់តាំងបង្ហាញអំពីអ្នកប្រដាល់ល្បីៗ នៅក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦។

១០
A shepherd guides a flock of sheep through central Madrid, Spain.

១១
រូបឯកសារ៖ នាង Laila Ali (ឆ្វេង) ថតរូបជាមួយឪពុករបស់នាង គឺលោក Muhammad Ali ដែលជាជើងឯកប្រដាល់ទម្ងន់ធ្ងន់លំដាប់ពិភពលោក បន្ទាប់ពីនាងយកឈ្នះកីឡាការនី Erin Toughill កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៥ នៅឯមជ្ឈមណ្ដល MCI នៅក្នុងរដ្ឋ Washington។

១២
រូបឯកសារ៖ ជើងឯកប្រដាល់ទម្ងន់ធ្ងន់លំដាប់ពិភពលោក លោក Muhammad Ali ធ្វើទស្សនកិច្ចនៅមុខប្រាសាទពីរ៉ាមីត ដោយបានជិះសេះនិងអូដ្ឋ ហើយចាប់ដៃជាមួយក្រុម Bedouins ដែលជាឆ្មាំប្រាសាទនៅទីនោះ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៦៦។

១៣
រូបឯកសារ៖ រូបភាពបង្ហាញពីដងផ្លូវនៅទីប្រជុំជនក្រុង Kinshasa សាធារណរដ្ឋ Zaire (ឥឡូវនេះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ) មុនពេលការប្រកួតដណ្តើមខ្សែក្រវ៉ាត់រវាងលោក Muhammad Ali និងលោក George Foreman នៅក្នុងឆ្នាំ១៩៧៤។

១៤
រូបឯកសារ៖ ប្រធានាធិបតីលោក George W. Bush ផ្តល់មេដាយសេរីភាពប្រធានាធិបតីទៅកាន់លោក Muhammad Ali នៅឯបន្ទប់ East Room ក្នុងសេតវិមាន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០០៥។

១៥
រូបឯកសារ៖ ជើងឯកកីឡាប្រដាល់លោក Muhammad Ali ចូលនិវត្តន៍បក់ដៃ បន្ទាប់ពីលោកបានទទួលមេដាយ Liberty Medal សម្រាប់ស្នាដៃមនុស្សធម៌ នៅអំឡុងពិធីមួយនៅឯ National Constitution Center កាលពីថ្ងៃព្រហស្បតិ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ នៅក្រុង Philadelphia។

១៦
រូបឯកសារ៖ ជើងឯកកីឡាប្រដាល់ទម្ងន់ធ្ងន់លោក Muhammad Ali ឈរនៅជិតគូប្រកួតដែលបានដួលសន្លប់ Sonny Liston ដោយបានស្រែក និងបង្ហាញកាយវិការ ក្រោយពីផ្តួលកីឡាករ Liston ជាមួយនឹងការវាយចំចង្កា នៅក្រុង Lewiston រដ្ឋ Maine កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦៥។

១៧
រូបឯកសារ៖ នៅក្នុងរូបថតកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៦២ កីឡាប្រដាល់ទម្ងន់ធ្ងន់វ័យក្មេង Cassius Clay ដែលបន្ទាប់មកបានផ្លាស់ប្តូរឈ្មោះទៅជា Muhammad Ali ចង្អុលទៅកាន់សញ្ញានៅលើក្តារខៀនដីសនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ មុនពេលការប្រកួតជាមួយនឹងកីឡាករ Archie Moore ក្នុងក្រុង Los Angeles ដោយធ្វើការព្យាករណ៍ថា លោកនឹងវាយកីឡាករ Moore ឲ្យសន្លប់នៅទឹកទីបួន។

១៨
រូបឯកសារ៖ ជើងឯកកីឡាប្រដាល់ទម្ងន់ធ្ងន់លោក Muhammad Ali (ខាងស្តាំ) និងមេដឹកនាំជនមូស្លីមស្បែកខ្មៅលោក Malcolm X ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ១៩៦៤។ លោក Ali បានស្លាប់នៅក្រុង Phoenix រដ្ឋ Arizona ក្នុងអាយុ ៧៤ឆ្នាំ។

១៩
រូបឯកសារ៖ អតីតជើងឯកកីឡាប្រដាល់ទម្ងន់ធ្ងន់លោក Muhammad Ali លេងសើចជាមួយនឹងសក់សិតភ្លីដ៏ស្អាតរបស់ពិធីករទូរទស្សន៍ផ្នែកកីឡាលោក Howard Cosell មុនពេលការចាប់ផ្តើមលំហាត់សមប្រដាល់សម្រាប់កីឡាអូឡាំពិក នៅក្រុង West Point ក្រុងញូវយ៉ក កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៧២។

២០
រូបឯកសារ៖ រូបថតកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៧៤ បង្ហាញគូប្រជែងខ្សែក្រវ៉ាត់លោក Muhammad Ali មើលជើងឯកការពារខ្សែក្រវ៉ាត់លោក George Foreman ដួលនៅលើសង្វៀនក្នុងទឹកទីប្រាំបីនៅក្នុងការប្រកួតកីឡាប្រដាល់ទម្ងន់ធ្ងន់ក្នុងក្រុង Kinshasa សាធារណរដ្ឋ Zaire។

២១
រូបឯកសារ៖ អតីតជើងឯកប្រដាល់លោក Muhammad Ali បក់ដៃទៅកាន់ហ្វូងមនុស្សនៅអំឡុងពេលពិធីសម្ពោធកីឡាប្រណាំងសេះពិភពលោកក្នុងក្រុង Lexington រដ្ឋ Kentucky ក្នុងរូបថតកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១០។