សកម្មជនចលនាមាតាធម្មជាតិបង្ហាញបញ្ហាប្រឈមនិងសមិទ្ធផលនៃកិច្ចការការពារបរិស្ថាននៅកម្ពុជា
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ដែលភាគច្រើនជាយុវជននិងយុវតី បានប្រឈមបញ្ហាជាច្រើនក្នុងកិច្ចប្រឹងប្រែងការពារបរិស្ថាន។ ពួកគេមួយចំនួនត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ ដែលជាការចោទខាងនយោបាយពីបទក្បត់ជាតិ។ អំឡុងទស្សនកិច្ចនៅសហរដ្ឋអាមេរិកតាមការអញ្ជើញរបស់អង្គការ The Right Livelihood ឱ្យមកធ្វើបទបង្ហាញនៅសាកលវិទ្យាល័យ លោក លី ចាន់ដារ៉ាវុធ សកម្មជនចលនាមាតាធម្មជាតិ ក៏បានឆ្លៀតឱកាសជួបសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកផងដែរ ជាពិសេសជាមួយសហគមន៍ខ្មែរនៅទីក្រុង Lowell រដ្ឋ រដ្ឋ Massachusetts។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ បានសម្ភាសន៍លោក លី ចាន់ដារ៉ាវុធ កាលពីថ្ងៃពុធ ទី៨ ខែមីនាកន្លងទៅអំពីកិច្ចការការពារបរិស្ថានរបស់ក្រុមលោកនៅប្រទេសកម្ពុជា៕