ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ក្រុង​មូស្គូ​សុំ​អភ័យទោស​ចំពោះ​ការ​យល់​ច្រឡំ​ពី​សេចក្តី​រាយការណ៍​របស់ VOA ​ស្តី​ពី​ប្រតិកម្ម​រុស្ស៊ី​ដល់​ការ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក


លោក​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី Sergei Lavrov ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។

រដ្ឋាភិបាល​រុស្ស៊ី​បាន​សុំ​អភ័យទោស​ចំពោះ​ការ​យល់​ច្រឡំ​អំពី​អ្នក​យក​ព័ត៌មាន​របស់ VOA ​ចំពោះ​កំណត់​សម្គាល់​ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក Sergei Lavrov រដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ី​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​អង្គារ​ដែល​ក្នុង​នោះ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​បាន​យល់​ច្រឡំ​សេចក្តីរាយការណ៍​របស់ VOA ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​គួរ​ទុក​ចិត្ត​បាន​របស់​ទីភ្នាក់ងារ​នោះ។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កំណត់​សម្គាល់​របស់​លោក​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី Lavrov លោកស្រី Maria Zahkarova ​បាន​ចុះ​ផ្សាយ​ការ​សុំអភ័យ​ទោស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ស្តី​ពី​ប្រវត្តិ​របស់​អ្នកស្រី Danila Galperovich អ្នក​យក​ព័ត៌មាន​របស់ VOA ផ្សាយជា​ភាសា​រុស្ស៊ី​ដែល​ប្រចាំ​ការ​នៅ​ក្នុង​ទីក្រុង​មូស្គូ។

ក្នុង​សន្និសីទ​កាសែត​របស់​លោក​នៅ​ក្នុង​ទីក្រុង​មូស្គូ ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស រុស្ស៊ី Lavrov បាន​រិះគន់​របាយការណ៍​នៅ​លើ​គេហទំព័រ​កាល​ពីថ្ងៃ​ទី​៧ ​ខែ​មករា​ដោយ​អ្នកស្រី Galperovich ​ដែល​បាន​សរសេរ​ថា មន្រ្តី​រុស្ស៊ី​មិន​ទាន់​បាន​ឆ្លើយតប​ឲ្យ​បាន​លម្អិត​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិកដែល​ថា​ពួក​អ្នក​លួច​ចូល​ក្នុងប្រព័ន្ធ​កុំព្យូទ័រ​រុស្ស៊ី ​បាន​ជ្រៀត​ជ្រែក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក ​បាន​បង្ហាញ​ភស្តុតាង​នៅ​ក្នុង​ការ​គាំទ្រ​ការ​ចោទ​ប្រកាន់​ពី​ការ​លប​ចូល​របស់​រុស្ស៊ី​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សប្តាហ៍​ទី​មួយ​នៃ​ខែ​មករា​ហើយ​និង​នៅ​ក្នុង​របាយការណ៍​របាយការណ៍​បើក​ចំហរ​មួយ​ដែល​បាន​ចេញ​ផ្សាយ​ទៅ​កាន់​បណ្តាញ​ផ្សាយ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៦ ខែមករា ​នៅ​ថ្ងៃ​តែ​មួយ​ដែល​ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ទៀត​ដល់​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ​នៅ​អាគារ Trump Tower ​ក្នុង​ទីក្រុង​ញូវយ៉ក៕

XS
SM
MD
LG