កាលពីថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ លោក ម៉ន ជា ដែលជាវិចិត្រករ (block printed pictures)បានសម្ពោធការដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួននៅ Shop House Studioក្នុងរាជធានីភ្នំពេញ។ ស្នាដៃរបស់វិចិត្រករប្រចាំនៅ Open Studio Cambodiaរូបនេះ នឹងត្រូវដាក់តាំងបង្ហាញពេញមួយខែកុម្ភៈ។ លោក ម៉ន ជា បានចូលរៀនជំនាញសិល្បៈគំនូរ នៅអង្គការ Epic Art ក្នុងខេត្តកំពត ក្រោយពេលលោកពិការដៃទាំងសងខាងកាលពីឆ្នាំ ២០១០ ក្នុងឧបទ្ទវហេតុឆក់ខ្សែភ្លើង ពេលលោកធ្វើជាកម្មករសំណង់។
បច្ចុប្បន្ន ស្នាដៃរបស់លោក ម៉ន ជា ក្រោមប្រធានបទ «ថ្ងៃស្អែក ថ្ងៃថ្មី» ក៏កំពុងត្រូវបានដាក់តាំងបង្ហាញនៅក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក រួមគ្នាជាមួយស្នាដៃវិចិត្រករកូនកាត់ជប៉ុន-អាមេរិក អ្នកនាង Lauren Iida ដែលជាស្ថាបនិក Open Studio Cambodia រហូតដល់ខែឧសភា។ បន្ថែមពីនេះ ស្នាដៃរបស់លោក ម៉ន ជា ក៏នឹងត្រូវបង្ហាញក្នុងក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាខែមេសា ខាងមុខផងដែរ។ សូមទស្សនាកម្រងរូបភាពដោយ កញ្ញា ហ៊ាន សុជាតា និងអ្នកនាង ខាន់ សុគុំមនោ ដូចតទៅ៖