ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​រាជធានី​ភ្នំពេញ​ ដំឡើង​ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី


សាលា​រាជធានី​ភ្នំពេញ រៀបចំ​ដំឡើង​ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី​ចំនួន​១០០​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
សាលា​រាជធានី​ភ្នំពេញ រៀបចំ​ដំឡើង​ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី​ចំនួន​១០០​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ក្រោម​ជំនួយ​បច្ចេក​ទេស​ និង​ថវិកា​ចំនួន​១៨លាន​ដុល្លារសហរដ្ឋ​អាមេរិក​ពី​អង្គការ​JICA ​របស់​ប្រទេស​ជប៉ុន​ គម្រោង​ដំឡើង​ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី​ ចំនួន​១០០​កន្លែង​នេះ​ ត្រូវបាន​ធ្វើឡើង​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ដែល​ជា​បញ្ហា​សំខាន់​មួយ​ក្នុង​រាជធានី។​​​

សាលា​រាជធានី​ភ្នំពេញ​បាន​ដំឡើង​ភ្លើង​ស្តុប​ថ្មី​ បាន​ចំនួន​៨៤​កន្លែង​ហើយ​ក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២០​ ខែ​មករា​នេះ។​ គម្រោង​ដំឡើង​ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី​ ចំនួន​១០០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ ត្រូវបាន​ធ្វើឡើង​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ដែល​ជា​បញ្ហា​សំខាន់​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២០​ ខែ​មករា​នេះ​ សាលា​រាជធានី​ភ្នំពេញ​បាន​ដំឡើង​ភ្លើង​ស្តុប​ថ្មី​ចំនួន​៨៤​កន្លែង​ហើយ​ក្នុង​រាជធានី​ភ្នំពេញ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ។

ក្រោម​ជំនួយ​បច្ចេក​ទេស​ និង​ថវិកា​ចំនួន​១៨លាន​ដុល្លារសហរដ្ឋ​អាមេរិក​ពី​អង្គការ​JICA ​របស់​ប្រទេស​ជប៉ុន​ គម្រោង​ដំឡើង​ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី​ ចំនួន​១០០​កន្លែង​នេះ​ ត្រូវបាន​ធ្វើឡើង​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ដែល​ជា​បញ្ហា​សំខាន់​មួយ​ក្នុង​រាជធានី។​

សាលា​រាជធានី​ភ្នំពេញ រៀបចំ​ដំឡើង​ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី​ចំនួន​១០០​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
សាលា​រាជធានី​ភ្នំពេញ រៀបចំ​ដំឡើង​ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី​ចំនួន​១០០​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ ម៉េត មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បញ្ជាក់​ប្រាប់​ VOA ​ថា​ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី​ មិន​ត្រឹម​តែ​អាច​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​កាត់​បន្ថយ​បទល្មើស​ចរាចរណ៍​ និង​បទល្មើស​នានា​ក្នុង​រាជធានី​ភ្នំពេញ​ទៀត​ផង​។

លោក​ពន្យល់​ថាភ្លើង​ស្តុប​ថ្មី​នេះ​ ​គឺ​ជា​ប្រព័ន្ធ​តភ្ជាប់​គ្នាដែល​អនុញ្ញាត​ឲ្យ​ ក្រុមការងារ​អាច​គ្រប់គ្រង​ ​និង​បញ្ជា​ភ្លើង​ស្តុប​ចរាចរណ៍​ ដោយ​ប្រ​ព័​ន្ធស្វ័យប្រវត្តិ​ នៅ​បន្ទប់​ត្រួត​ពិនិត្យ​។​

«យើង​អាចបញ្ជា​ Remote ពី​កន្លែង​ស្តង់ដា​ទៅ​សម្រាប់​ធ្វើ​ការងារ​ គ្រប់​គ្រង​ចរាចរណ៍​ បិទ​បើក​ភ្លើង​ស្តុប​ ឬ​សារ៉េ​នាទី​បាន។​ ឧទាហរណ៍​ថា​ ចរាចរណ៍​នៅ​ផ្លូវ​អី​មួយ​កំពុង​កកស្ទះ​ខ្លាំង តាម​លំហូរ​ភ្លើង​ស្តុប​ធម្មតា​ ចឹង​យើង​អាច​បញ្ជា​ពី​ហ្នឹង​ទៅ អាច​ថា​ឲ្យ​ភ្លើង​លឿង​យូរ​តិច​ ឬ​ឲ្យ​ខៀវ​យូរ​តិច​សិន​។ ចឹង​លំហូរ​ចរាចរណ៍​លឿន​ជាង​មុន​»។

បន្ថែម​ពី​នេះ​ ​ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី​នេះ​ ក៏​មាន​ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​សុវត្ថិភាព​ និង​ឧបករណ៍​ត្រួត​ពិនិត្យ​ដែល​អាចគ្រប់​គ្រង​ទៅ​លើ​ការ​ជិះ​ហួស​ល្បឿន​កំណត់​ ឬ​ការ​មិន​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​ជា​ដើម។​

​ក៏​ប៉ុន្តែ​ លោក​ ម៉េត ​មាស​ភក្តី​ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ ដំណើរ​ការ​ផ្លូវ​ការ​នៃប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី​នេះ​នឹង​ធ្វើ​ឡើងនៅ​ពេល​ណា​នោះ​ទេ​។

បើ​តាម​ទិន្នន័យ​ចេញ​ដោយ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ គិត​ត្រឹម​ចុង​ឆ្នាំ​២០១៦​នេះ​ នៅ​រាជធានី​ភ្នំពេញ​ មាន​រថយន្ត​ចំនួនជាង​៤៤ម៉ឺន​គ្រឿង​ និង​ម៉ូតូ​ចំនួន​ជាង​១លាន​៦សែន​គ្រឿង​។

ស្រប​ពេល​ដែល​ការ​អភិវឌ្ឍ​ក្នុង​ក្រុង​ភ្នំពេញ​មាន​ការ​រីក​ដុះដាល​ ​ការ​ធ្វើ​ចរាចរណ៍​ក៏​មាន​ភាព​កក​ស្ទះ​ខ្លាំង​ឡើងៗ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជាពិសេស​ពេល​ព្រឹក​ ​ពេល​ថ្ងៃ​ត្រង់​ ​និង​ពេល​ល្ងាច​ ​ដែល​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​ចេញ​ពីកន្លែង​ធ្វើ​ការ​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន។​ ​ ​ហើយ​សេវា​រថយន្ត​ក្រុង​រាជ​ធានី ​ដែល​ទើប​តែ​មាន​អាយុ​ជិត២​ឆ្នាំ​នេះ នៅ​មាន​ភាព​យឺត​យ៉ាវ​នៅ​ឡើយ។​ ​ ​

លោក ​អ៊ា ចរិយា ​អ្នក​ប្រឹក្សា​ឯក​រាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ទទួល​ស្គាល់​ថា​ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី​នេះ​ អាច​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​បាន​។​ លោក​ថា​ ការ​ដំឡើង​ប្រព័ន្ធ​ដូច​គ្នានេះ​ ក៏​មាននៅ​ក្នុង​ប្រទេស​អភិវឌ្ឍ​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ និង​បទល្មើស​នានា​ផងដែរ​។

​«វា​អាច​ចូលរួម​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​បាន​ ដាក់​ភ្លើង​ស្តុប​ដែល​មាន​កាំមេរ៉ា​ ហើយ​មាន​មណ្ឌល​កណ្តាល​មួយ​សម្រាប់​ត្រួត​ពិនិត្យ​ការ​កកស្ទះ​នៅ​តាម​កន្លែង​ភ្លើង​ស្តុប​នីមួយៗ​ ហើយ​គាត់​អាច​កំណត់​នាទី​ដល់​ភ្លើង​ស្តុប​ហ្នឹង​បាន»។​

ក៏​ប៉ុន្តែ​លោក​ថា​ ​ការ​ដំឡើង​ភ្លើង​ស្តុបតែ​មួយ​មុខ​នោះ​ ​មិន​ទាន់ជា​ដំណោះ​ស្រាយ​ដែល​មានប្រសិទ្ធិភាព​នោះ​ទេ​។ លោក​ថា​ កម្ពុជា​ត្រូវការមធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ដែល​ទូលំទូលាយ​ ដើម្បី​ឲ្យ​បញ្ហា​កកស្ទះ​ចរាចរណ៍​មាន​ភាព​ល្អ​ប្រសើរ។

កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ រដ្ឋាភិបាល​កម្ពុជា​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​២០០​គ្រឿងដើម្បី​ដាក់​នៅ​តាម​ភ្លើង​ស្តុប​នៃ​មហា​វិថី​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៦​មក​ កម្ពុជា​បាន​ចាប់ផ្តើមរឹត​បន្តឹងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ ដែល​មាន​កម្រិត​ពិន័យ​ធ្ងន់​ជាង​ច្បាប់​ចរាចរណ៍​ចាស់​។​

រយៈពេល​មួយ​ឆ្នាំ​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​កម្ពុជា លោក ​អ៊ា ចរិយា​ កត់​សម្គាល់​ឃើញ​ថា​កម្ពុជា​មាន​ការ​រិត​បន្តឹង​ច្បាប់​ និង​មាន​ការអប់​រំ​ផ្សព្វផ្សាយ​អំពី​ចរាចរណ៍​ប្រសើរ​ជាង​មុន​ដែរ​៕​ ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG