ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​សង្ឃ​ទីបេ​ជា​ជន​ទី​៣​ដែល​ដុត​ព្រះកាយ​ធ្វើ​អត្តឃាត​ក្នុង​​សប្តាហ៍​នេះ


រូបភាព​ឯកសារ៖ ជន​ជាតិ​ទីបេ​និរទេស​ខ្លួន​​ម្នាក់​ច្រៀង​ចម្រៀង​ភ្លេង​ជាតិ​របស់​ខ្លួន ខណៈ​ពេល​លោក​កំពុង​កាន់​បដា​ជាមួយ​អ្នក​ដទៃ​ទៀត​ដោយ​បង្ហាញ​រូបភាព​នៃ​ជនជាតិ​ទីបេ​ដែល​ធ្វើ​អត្តឃាត​ដោយ​ដុត​ខ្លួន​ឯង​ក្នុង​ការ​តវ៉ា​ប្រឆាំង​ នៅ​ក្នុង​ទី​ក្រុង New Delhi, កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤។
រូបភាព​ឯកសារ៖ ជន​ជាតិ​ទីបេ​និរទេស​ខ្លួន​​ម្នាក់​ច្រៀង​ចម្រៀង​ភ្លេង​ជាតិ​របស់​ខ្លួន ខណៈ​ពេល​លោក​កំពុង​កាន់​បដា​ជាមួយ​អ្នក​ដទៃ​ទៀត​ដោយ​បង្ហាញ​រូបភាព​នៃ​ជនជាតិ​ទីបេ​ដែល​ធ្វើ​អត្តឃាត​ដោយ​ដុត​ខ្លួន​ឯង​ក្នុង​ការ​តវ៉ា​ប្រឆាំង​ នៅ​ក្នុង​ទី​ក្រុង New Delhi, កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤។

ព្រះសង្ឃ​ទីបេ​មួយ​អង្គ​បាន​ធ្វើ​ការ​ប្រឆាំង​តវ៉ា​ដោយ​ដុត​ព្រះ​កាយ​ខ្លួន​ឯង​ នៅ​ខាង​ក្រៅ​ប៉ុស្តិ៍​សន្តិសុខ​មួយ ក្នុង​ខេត្ត​ស៊ីឈួន ​(Sichuan) ​ប្រទេស​ចិន។​ នេះ​ជា​ករណី​ទី​៣​នៃ​ការដុត​ខ្លួន​ដែល​ប្រព្រឹត្ត​ដោយ​ព្រះសង្ឃ​ទីបេ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​ទៅ។

ប្រភព​ព័ត៌មាន​នានា​បានប្រាប់​វីអូអេ​ភាសា​ទីបេថា​ព្រះតេជ​គុណ​ កាល់​សាំង យេស្ស៉ី ​( Kalsang Yeshi )​ បាន​និមន្ត​ទៅ​កាន់​បុស្តិ៍​យាម​សន្តិសុខ​ខាង​ក្រៅ​វត្ត​ ព្រះតេជគុណ​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​សេរីភាព​សម្រាប់​ទីបេ​ហើយ​នឹង​អនុញាតិ​ឲ្យ​ព្រះសង្ឃ​ដាឡៃឡាម៉ា ​និមន្ត​មក​ដែនដី​ទីបេ​វិញ​ មុន​ពេល​ដុត​ខ្លួន។

ព្រះតេជគុណ​អង្គ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​បាន​សុគត​នៅ​ទី​កន្លែង​ដុត​ខ្លួន​ ទោះ​ជា​ព្រះកាយ​ព្រះអង្គ​ត្រូវ​ក្រុម​សន្តិសុខ​ចិន​បាន​យក​ចេញ​ក្តី។ តែ​ស្ថានភាព​ពិត​ប្រាកដ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឲ្យ​ដឹង​ទេ​នៅ​ពេល​នេះ។

ការបដិសេធ​របស់​ប៉ូលីស​មិន​ឲ្យ​គ្រួសារ​បាន​ដឹង​ពី​ស្ថានភាព​ព្រះតេជគុណ​អង្គ នោះ​និង​ការ​មិន​ប្រគល់​សព​មក​ធ្វើ​បុណ្យ​ឲ្យ​បាន​សមរម្យ​ បាន​ធ្វើ​ឲ្យ​មាន​ការ តានតឹង​ក្នុង​តំបន់​ដែល​គ្មាន​ប្រព័ន្ធ​ទំនាក់ទំនង​ផ្នែក​ទូរស័ព្ទ​និង​អ៊ិនធឺណិត​នោះ។

ការដុត​ព្រះកាយ​ព្រះតេជគុណ​ Kalsang Yeshi ​នេះ​គឺ​កើត​ឡើង​បន្ទាប់​ពី​បុរស​អាយុ​៣៤​ឆ្នាំ​ ឈ្មោះ​ Sangay Khar​ មាន​កូន​ពីរ​នាក់ បាន​ដុត​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ​និង​ស្រ្តី​អាយុ​២០​ឆ្នាំ​ ឈ្មោះ​ សេបប៉ី យ៉ី​ (Tsepey Kyi) កាលពី​ថ្ងៃច័ន្ទ។

ក្រុមអាជ្ញាធរ​ចិន​មិន​ទាន់​ធ្វើ​ការអាត្ថាធិប្បាយ​អ្វី​ឡើយ​អំពី​ការដុតខ្លួន​ព្រះសង្ឃ​និង​ពលរដ្ឋ​ទីបេ​នា​ពេល​ថ្មីៗ​នេះ​ទេ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក ​មាន​ការ​ដុតខ្លួន​របៀបនេះ​ជាង​១៣០​ករណី​មក​ហើយ​ ក្នុង​ទឹក​ដី​ទីបេ។​ តែ​នៅ​ខែ​ថ្មីៗ​នេះ​មិន​មាន​ករណី​របៀប​នេះ​កើត​ឡើង​ជា​ញឹក ញាប់​ទេ ​ក្រោយ​ពេល​ដែល​មាន​ការដាក់​បំរាម​អំពី​ការផាកពិន័យ​និង​ដាក់​ទោស​ទណ្ឌ​ដល់​ក្រុម​គ្រួសារ​ និង​អ្នក​ដ៏ទៃ​ទៀត​ដែល​ជិត​ដិត​នឹង​អ្នក​ប្រពឹត្ត​ការដុត​ខ្លួន​ នោះ។

កាល​ពី​ខែ​មុន​ ពលរដ្ឋ​ទីបេ​ដែល​កំពុង​និរទេស​ខ្លួន​បាន​និយាយ​ថា​ តុលាការ​ភាគ​ខាង​នរតី​ប្រទេស​ចិន​បាន​ដាក់​គុក​ពលរដ្ឋ​ទីបេ​បី​នាក់​ ដោយ​ចាប់​ពី ​ពីរ​ទៅ​បីឆ្នាំ​ពី​បទ​ទាក់ទង​នឹង​ការដុត​ខ្លួន​កាល​ពី​ឆ្នាំ​ទៅ។

ប្រទេស​ចិន​និយាយ​ថា​ការតវ៉ា​ប្រឆាំង​តាម​រយៈការធ្វើ​អត្តឃាត​ខ្លួន​គឺ​ជា​អំពើ ភេរវកម្ម៕

(សេចក្តីរាយការណ៍របស់​វីអូអេ​ភាសា​ទីបេ​ ហើយ​ប្រែ​សម្រួល​ដោយ ​លោក សុខ ខេមរា)។

XS
SM
MD
LG