មន្រ្តីរបស់ទីភ្នាក់ងារគយ និងល្បាតព្រំដែនអាមេរិកបាននិយាយថា គ្រួសារចំនួនជាង ៥៣.០០០ ត្រូវបានចាប់ខ្លួនអំឡុងពេលឆ្លងកាត់ព្រំដែនម៉ិកស៊ិក និងសហរដ្ឋអាមេរិក កាលពីខែមីនា ដែលនេះជាចំនួនច្រើនបំផុតមួយនៅក្នុងកំណត់ត្រា។ សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារគយ និងល្បាតព្រំដែនអាមេរិកចេញមួយថ្ងៃ បន្ទាប់ពីចៅក្រមសហព័ន្ធរារាំងរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំពីការបង្ខំឲ្យជនចំណាកស្រុកពីតំបន់អាមេរិកកណ្តាលរង់ចាំ ខណៈដែលករណីសុំសិទ្ធជ្រកកោនរបស់ពួកគេកំពុងត្រូវបានពិនិត្យនៅតុលាការអាមេរិក។
កម្រងរូបភាព VOA៖ ជនចំណាកស្រុកឆ្លងចូលសហរដ្ឋអាមេរិកពីម៉ិកស៊ិក
- VOA English

1
មន្រ្តីរបស់ទីភ្នាក់ងារគយ និងល្បាតព្រំដែនអាមេរិកពិនិត្យមើលរបស់របររបស់ជនចំណាកស្រុក។ ក្រុមជនចំណាកស្រុកពីប្រទេសកា្វតេម៉ាឡា ដែលរួមមានកុមារម្នាក់ រង់ចាំទទួលការពិនិត្យមើលពីសំណាក់មន្រ្តីគយ និងល្បាតព្រំដែន កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។

2
ក្រុមជនចំណាកស្រុកក្វាតេម៉ាឡា ដែលរួមមានគ្រួសារចំនួនប្រាំ រង់ចាំនៅខាងក្នុងរថយន្តធុនធំរបស់ទីភ្នាក់ងារគយ និងល្បាតព្រំដែន បន្ទាប់ពីទទួលបានការពិនិត្យនៅចំណុចតំបន់ព្រំដែនក្រុង El Paso រដ្ឋតិចសាស កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។

3
មន្រ្តីមួយរូបពិនិត្យក្រុមជនចំណាកស្រុកក្វាតេម៉ាឡា ដែលប្រគល់ខ្លួនឲ្យអាជ្ញាធរ បន្ទាប់ពីឆ្លងព្រំដែនម៉ិកស៊ិក និងអាមេរិក ដោយមិនមានការអនុញ្ញាត កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។

4
ស្រ្តីជនជាតិក្វាតេម៉ាឡាបីកូន ដែលខ្លួនបាននិយាយថា កំពុងកើតជំងឺផ្តាសាយ។ ស្រ្តីម្នាក់នេះស្ថិតនៅក្នុងចំណោមជនចំណាកស្រុក ដែលប្រគល់ខ្លួនឲ្យមន្រ្តីទីភ្នាក់ងារគយ និងល្បាតព្រំដែនអាមេរិក បន្ទាប់ពីឆ្លងព្រំដែននៅក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។

5
ក្រុមជនចំណាកស្រុកក្វាតេម៉ាឡារង់ចាំទទួលការពិនិត្យនៅចំណុចព្រំដែនក្នុងក្រុង El Paso រដ្ឋតិចសាស កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។

6
កម្មករសំណង់កំពុងបញ្ចប់ការសាងសង់របងព្រំដែនប្រវែង ៦,៥ គីឡូម៉ែត្ររវាងក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក និងក្រុង El Paso រដ្ឋតិចសាស ឲ្យបាននៅចុងខែមេសា ឆ្នាំ២០១៩។