ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ Meta ឧបត្ថម្ភ​ថវិកា​ ១លាន​ដុល្លារ​ដល់​មូលនិធិ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ Trump


រូបឯកសារ: លោក Mark Zuckerberg ថ្លែងក្នុងសន្និសីទ Meta Connect នៅ Menlo Park រដ្ឋ California ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
រូបឯកសារ: លោក Mark Zuckerberg ថ្លែងក្នុងសន្និសីទ Meta Connect នៅ Menlo Park រដ្ឋ California ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមហ៊ុន​ Meta ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Facebook និង Instagram បាន​ថ្លែងថា ខ្លួន​បាន​ឧបត្ថម្ភ​ថវិកា​១លានដុល្លារ​ដល់​មូលនិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត Donald Trump។

ការឧបត្ថម្ភ​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​នាយកប្រតិបត្តិ​ក្រុមហ៊ុន Meta លោក Mark Zuckerberg បាន​ជួប​ជាមួយ​លោក Trump លក្ខណៈ​ឯកជន​នៅ​វិមានMar-a-Lago។ អ្នកនាំពាក្យ​ក្រុមហ៊ុន Meta មួយ​រូបបាន​បញ្ជាក់​អំពី​ការ​ផ្តល់​ថវិកា​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍។ ព័ត៌មាន​នេះ​ត្រូវបាន​រាយការណ៍​ដំបូង​ដោយ​សារព័ត៌មាន The Wall Street Journal។

លោក Stephen Miller ដែល​ត្រូវបាន​តែងតាំង​ជា​នាយ​ខុទ្ទកាល័យ​រង​របស់​លោក​ Trump ក្នុង​អាណត្តិ​ទី២​នោះ​បាន​ថ្លែងថា លោក Zuckerberg ដូច​មេដឹកនាំ​ពាណិជ្ជកម្ម​ដទៃ​ទៀត​ដែរ ចង់​គាំទ្រ​ផែនការ​សេដ្ឋកិច្ច​របស់​លោក Trump។ នាយកប្រតិបត្តិ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​រូបនេះ​ចង់​កែប្រែ​ទស្សនៈ​ក្រុមហ៊ុន​របស់​លោក​ទៅលើ​ខាង​ស្តាំ​និយម ក្រោយ​មាន​ទំនាក់​ទំនង​រង្គោះរង្គើ​ជាមួយ​លោក Trump។

លោក Trump ត្រូវបានដក​ចេញ​ពី​ហ្វេសប៊ុក​ក្រោយ​ការ​វាយប្រហារ​ថ្ងៃ៦ មករា ឆ្នាំ ២០២១ ទៅលើ​វិមាន​សភា​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​នេះ​បាន​អនុញ្ញាត​ឱ្យ​គណនី​របស់​លោក​ដំណើរ​ការ​ឡើងវិញ​កាលពី​ដើម​ឆ្នាំ២០២៣៕

XS
SM
MD
LG