ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​ប្រទេស​នៃ​ទន្លេ​មេគង្គ​ចង់​បង្កើត​សមាគម​ផលិត​អង្ករ


ប្រទេស​​កម្ពុជា​ប្រាថ្នា​ចង់​ក្លាយ​ខ្លួន​ជា​ប្រទេស​នាំ​អង្ករ​ចេញ​សំខាន់​មួយ ក៏​ប៉ុន្តែ​​​​អ្នក​ជំនាញ​សេដ្ឋកិច្ច​និយាយ​ថា​កម្ពុជា​នៅ​​មិន​ទាន់​មាន​លក្ខណៈ​សម្បត្តិ​អាច​សម្រេច​គោលដៅ​នេះ​ទេ។ ថ្មឺៗ​នេះ​ផង​ដែរ សង្គម​ស៊ីវិល​​​បាន​រិះ​គន់​សេចក្តី​ព្រាង​ថវិកា​ឆ្នា
ប្រទេស​​កម្ពុជា​ប្រាថ្នា​ចង់​ក្លាយ​ខ្លួន​ជា​ប្រទេស​នាំ​អង្ករ​ចេញ​សំខាន់​មួយ ក៏​ប៉ុន្តែ​​​​អ្នក​ជំនាញ​សេដ្ឋកិច្ច​និយាយ​ថា​កម្ពុជា​នៅ​​មិន​ទាន់​មាន​លក្ខណៈ​សម្បត្តិ​អាច​សម្រេច​គោលដៅ​នេះ​ទេ។ ថ្មឺៗ​នេះ​ផង​ដែរ សង្គម​ស៊ីវិល​​​បាន​រិះ​គន់​សេចក្តី​ព្រាង​ថវិកា​ឆ្នា

ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​ប្រាំ ​បាន​ប៉ុនប៉ង​បង្កើត​សមាគម​នាំ​អង្ករ​ចេញ​រួមគ្នា​នៅ​ថ្ងៃ​នេះ ​ដើម្បី​រក្សា​លំនឹង​ស្បៀង​អាហារ​នៅក្នុង​ទីផ្សារ​អន្ដរជាតិ​។ ក៏​ប៉ុន្ដែ​អ្នក​សេដ្ឋកិច្ច​ និយាយ​ថា ​ប្រទេស​កម្ពុជា ​នៅ ​មាន​លក្ខណៈ​សម្បត្តិ​ទន់ខ្សោយ​នៅ​ឡើយ​ក្នុង​ការ​ផលិត​អង្ករ​សម្រាប់​ការនាំចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

ប្រទេស​សមាជិក​នៃ​កិច្ចប្រជុំ​កំពូល​ស្ដីពី​យុទ្ធសាស្រ្ដ​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​ទន្លេ​មេគង្គ​ចៅប្រាយ៉ា (The Ayeyawady - Chao Phraya - Mekong Economic Cooperation Strategy - ACMECS) រួម​មាន​កម្ពុជា ​វៀតណាម​ ឡាវ ​ភូមា ​និងថៃ ​បាន​សម្លឹង​រក​លទ្ធភាព​បង្កើត​សមាគម​ផលិត​ និង​នាំ​អង្ករ​ទៅលក់​លើ​ទីផ្សារ​អន្ដរជាតិ​រួម​គ្នា​ នៅ​ថ្ងៃពុធ​នេះ ​ក្នុង​គោលដៅ​មួយ​ដែល​គេ​អះអាង​ថា ដើម្បី​ធានា​សុវត្ថិភាព​ស្បៀងអាហារ។​ ការពិចារណានេះ​ ធ្វើឡើង​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​នៃ ប្រទេស​ទាំង​ប្រាំ ​ក្នុង​ទីក្រុង​ភ្នំពេញដែល​បាន​ដំណើរការអស់រយៈពេល​មួយព្រឹក​នៅ​ថ្ងៃ​នេះ។

លោក ​ហ៊ុន សែន ​នាយករដ្ឋមន្ដ្រី​របស់​ប្រទេស​កម្ពុជា ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ពី​កិច្ចប្រជុំ​ថា ​សមាគម​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​ វៀតណាម ​ឡាវ ​ភូមា​ និងថៃ​នេះ​ មិនមែន​បង្កើត​ឡើង​ក្នុង​គោលដៅ​សម្រាប់​ជា​ការក្រឡុក​តម្លៃ​អង្ករ​ក្នុង​ទីផ្សារ​ពិភពលោក​ ដូចការ​ក្រឡុក​តម្លៃ​ប្រេងសាំង​ដូច​អង្គការ​នៃ​បណ្ដា​ប្រទេស​អ្នកផលិត​ប្រេង OPEC ​នោះ​ទេ។

“មិនមែន​ជា​អង្គការ សម្រាប់​តថ្លៃ ​របៀប APEC, ​OPEC ប៉ុន្ដែ​គោលបំណង​របស់ ACMECS ដែល​ចង់ធ្វើ​សមាគម​នាំចេញ​អង្ករ ​គឺចង់​ជួយ​ទ្រទ្រង់​ធានា​ស្ថេរភាព​ស្បៀង​នៅ​លើ​ពិភពលោក​របស់​យើង ​យ៉ាង​ហោចណាស់​នៅក្នុង​តំបន់​ដែល​កំពុង​ទទួល​រងគ្រោះ​ពីការ​ប្រែប្រួល​អាកាសធាតុ"។

យ៉ាងណា​ក៏ដោយ​ ការបង្កើត​សមាគម​នេះ​ហាក់​ដូចជា​ស្ថិតនៅ​លើ​កំណាត់​ផ្លូវ​វែងឆ្ងាយ​ត​ទៅទៀត។ លោក​នាយករដ្ឋមន្រ្ដី ​ហ៊ុន សែន​ បញ្ជាក់​ថា ​ក្រុម​រដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំង​ប្រាំ​ នឹង​ត្រូវ​ជួប​ប្រជុំ​ជជែក​ពិភាក្សា​គ្នា​ជា​បន្ដ​ទៀត​ ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​លើ​យន្ដការ​ និង​វិធីសាស្ដ្រ​របស់​សមាគម​នាំ​អង្ករ​ចេញ​នេះ។

គួរ​កត់សម្គា​ល់​ថា ​ប្រទេស​ថៃ​ គឺជា​ប្រទេស​ដែល​នាំ​អង្ករ​ចេញ​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក​។ ជា​រៀង​រាល់ឆ្នាំ ​ប្រទេស​ដែល​មានការ​ជឿនលឿន​ផ្នែក​វិស័យក​សិកម្ម​មួយនេះ​ បាន​នាំ​អង្ករ​ទៅ​លក់​លើ​ទីផ្សារ​ពិភពលោក​ប្រមាណ​ជា​ ប្រាំបី​ លាន​តោន​។ ដោយ​ឡែក​ប្រទេស​វៀតណាម​ គឺជា​អ្នក​ផ្គត់ផ្គង់​អង្ករ​ធំ​ជាងគេ​លំដាប់​ទី២​ បន្ទាប់​ពី​ប្រទេស​ថៃ ​សម្រាប់​ទីផ្សារ​ពិភពលោក។

ក៏ប៉ុន្ដែ​ប្រទេស​កម្ពុជា​ហាក់បី​ដូចជា​នៅ​ឃ្លាតឆ្ងាយ​ពី​ប្រទេស​ទាំងពី​រនេះ​នៅឡើយ។ តួលេខ​ផ្លូវការ​ឱ្យ​ដឹង​ថា​ប្រទេស​កម្ពុជា​បាននាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ប្រមាណ​ជា ​ដប់ម៉ឺន​តោន​ ក្នុង​មួយឆ្នាំ​ ហើយ​ប្រទេស​ដ៏​ទន់​ខ្សោយ​មួយ​នេះ ​គ្រោង​នឹង​បង្កើន​ការនាំអង្ករ​ចេញ​ឲ្យ​បាន​ចំនួន ​មួយ​លាន​តោន​នៅ​ឆ្នាំ​ ២០១៥។

ក្រុម​អ្នក​សេដ្ឋកិច្ច​កម្ពុជា ​អធិប្បាយ​ថា ​កម្ពុជា​ត្រូវ​ពង្រឹង​ផ្នែក​គុណភាព​ផលិត​អង្ករ ​និង​បង្កើន​សមត្ថ​ភាព​ផលិត​ស្រូវ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​សម្រាប់​ធានា​ដល់​ការនាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្ដរ​ជាតិ៕

XS
SM
MD
LG