ពិធីបុណ្យមាឃបូជាត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃពេញបូណ៌មី ទី១៥កើត ខែមាឃ ដើម្បីរំឭកដល់សាវ័កសន្និបាតដ៏អស្ចារ្យនៃព្រះសម្មាសម្ពុទ្ធ ដែលជាការជួបប្រជុំភិក្ខុទាំង១.២៥០អង្គដោយឯកឯងមិនមានការណាត់ទុក។ ពុទ្ធសាសនិកជឿថានេះជាព្រឹត្តិការណ៍ដ៏កម្រដែលកើតមាននៅក្នុងពុទ្ធសាសនា។ តទៅនេះកម្រងរូបថតមួយចំនួនពីពីធីបុណ្យមាឃបូជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។
កម្រងរូបភាព៖ បុណ្យមាឃបូជានៅកម្ពុជាឆ្នាំ២០១៥

១
ព្រះសង្ឃសម្តែងធម៌ទេសនាទៅកាន់ពុទ្ធបរិស័ទក្នុងថ្ងៃបុណ្យមាឃបូជា នៅឯវត្តលង្កា រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)

២
ស្ត្រីខ្មែរម្នាក់បួងសួងនៅក្នុងឱកាសពិធីបុណ្យមាឃបូជានៅភ្នំឧត្តុង្គនៅខេត្តកណ្តាលកាលពីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៥។ (REUTERS/Samrang Pring)

៣
ព្រះសង្ឃសម្តែងធម៌ទេសនាទៅកាន់ពុទ្ធបរិស័ទក្នុងថ្ងៃបុណ្យមាឃបូជា នៅឯវត្តលង្កា រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)

៤
ពុទ្ធបរិស័ទដើរចេញពីព្រះវិហារនៅឯវត្តលង្ការាជធានីភ្នំពេញ ក្នុងថ្ងៃបុណ្យមាឃបូជា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)

៥
ព្រះសង្ឃសម្តែងធម៌ទេសនាទៅកាន់ពុទ្ធបរិស័ទក្នុងថ្ងៃបុណ្យមាឃបូជា នៅឯវត្តលង្កា រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)