រូបភាពជុំវិញពិភពលោក ០៤ ឧសភា មកពីប្រទេសអ៊ីតាលី ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា កេនយ៉ា អ៊ីរ៉ាក់ រុស្ស៊ី ប្រេស៊ីល និងក្រិក។
រូបភាពជុំវិញពិភពលោក ០៤ ឧសភា ២០២០
- VOA English

១
អ្នកធ្វើដំណើរនៅស្ថានីយរថភ្លើង Cadorna ក្នុងក្រុង Milan ប្រទេសអ៊ីតាលី។ ពលរដ្ឋអ៊ីតាលីត្រឡប់មកធ្វើការវិញ ហើយការរឹតត្បិតបានត្រូវបន្ធូរបន្ថយ បន្ទាប់ពីមានការបិទក្រុងរយៈពេលពីរខែកន្លងមក។

២
អ្នករាំរបាំថៃពាក់បន្ទះផ្លាស្ទិកការពារមុខអំឡុងពេលធ្វើការសម្តែងមួយនៅអាស្រម Erawan បន្ទាប់ពីរដ្ឋាភិបាលថៃបានបន្ធូរបន្ថយវិធានការរឹតត្បិតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្រុងបាងកក។

៣
មន្រ្តីប៉ូលិសម្នាក់យកដំបងវាយលើបុរសម្នាក់ដែលប៉ូលិសនិយាយថា បានបំពានចំណាត់ឲ្យស្ថិតនៅឆ្ងាយពីគ្នា នៅខាងក្រៅហាងលក់ស្រាមួយ បន្ទាប់ពីរដ្ឋាភិបាលបន្តការបិទទីក្រុងដើម្បីទប់ទល់ការរាតត្បាតជំងឺកូវីដ១៩ នៅក្រុងញូវដេលី ប្រទេសឥណ្ឌា។

៤
អ្នកបម្រើការឲ្យសាលាក្រុងលើកសាកសពអ្នកជំងឺកូវីដ១៩ទៅកាន់កន្លែងកប់សពនៅខេត្ត North Kalimantan ប្រទេសឥណ្ឌូនេស៊ី។

៥
យន្តហោះយោធារុស្ស៊ីប្រភេទ Il-76 ហោះពីលើក្រុងមូស្គូ អំឡុងពេលលំហាត់សមសម្រាប់ខួបលើក៧៥ នៃជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់អំឡុងពេលសង្រ្គាមលោកលើកទីពីរ។

៦
ក្មេងៗពាក់ម៉ាសបង្ហោះកង់លេង អំឡុងពេលរដូវបុណ្យរ៉ាម៉ាដននៅក្រុង Najak ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។

៧
បុរសម្នាក់ស្លៀកពាក់ជាមនុស្សយន្តក្នុងភាពយន្ត Transformers ដើរធ្វើការអំពាវនាវឲ្យពលរដ្ឋស្នាក់នៅផ្ទះ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ នៅក្រុង Bandung ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។

៨
ពលរដ្ឋឈរជុំវិញសាកសពបុរសម្នាក់ ដែលត្រូវបានអះអាងថា ត្រូវបានវាយសម្លាប់ដោយប៉ូលិស នៅតំបន់សំណង់អាណាធិបតេយ្យ Mathare ក្នុងក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

៩
រូបសំណាកព្រះយេស៊ូគ្រឹស្តបំភ្លឺដោយភ្លើងពណ៌ហាក់ដូចជាកំពុងពាក់ម៉ាសការពារមួយនៅក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។

១០
កូនខ្លាំឃ្មុំពីរក្បាលត្រូវបានប្រលែងឲ្យចូលព្រៃវិញក្នុងតំបន់អភិរក្សខ្លាំឃ្មុំរបស់អង្គការ Arcturos នៅភូមិ Nymfaio ប្រទេសក្រិក។