រូបភាពជុំវិញពិភពលោកថ្ងៃទី០៣ ឧសភា ២០១៧ មានមកពីប្រទេសដូចជាសហរដ្ឋអាមេរិក ប៉ាគីស្ថាន បារាំង ជប៉ុន វ៉េណេស៊ុយអេឡា ហុងកុង ឥណ្ឌា ចិន អាល្លឺម៉ង់ អេហ្ស៊ីប អ៊ីស្រាអែល និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ០៣ ឧសភា ២០១៧

១
ពន្លឺមួយឆ្នូតកាត់មេឃក្នុងពេលអាធ្រាតនៅពេលដែលយោធាសហរដ្ឋអាមេរិកធ្វើការសាកល្បងបាញ់កាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីបនៅបន្ទាយកងកម្លាំងអាកាស Vandenberg Air Force Base ដែលមានចម្ងាយប្រមាណ២០៩ គីឡូម៉ែត ភាគពាយព្យនៃទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។

២
កសិករជិះលើគោយន្តដែលផ្ទុកដោយស្រូវក្នុងភូមិមួយនៅខាងក្រៅក្រុង Faisalabad ប្រទេសប៉ាគីស្ថាន។

៣
ក្រុមទាហានបារាំងយាមល្បាតនៅជិត Eiffel Tower ដែលជាផ្នែកមួយនៃផែនការសន្តិសុខ «Sentinelle» ក្នុងទីក្រុងប៉ារីស។

៤
ប្រជាជនដើរលើកូនភ្នំដែលគ្របដណ្តប់ដោយផ្ការីកពណ៌ខៀវនៅឯសួន Hitachi Seaside ក្នុងទីក្រុង Hitachinaka តំបន់ Ibaraki Prefecture ប្រទេសជប៉ុន។

៥
ក្រុមប៉ូលិសកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅពេលដែលប៉ះទង្គិចជាមួយនឹងក្រុមបាតុករគាំទ្រប្រឆាំងនឹងប្រធានាធិបតី Nicolas Maduro ក្នុងរដ្ឋធានីការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា។

៦
អ្នកគោរពពុទ្ធសាសនាម្នាក់បានស្រោចទឹកទៅលើរូបសំណាកព្រះពុទ្ធដើម្បីប្រារព្ធថ្ងៃកំណើតរបស់ព្រះនៅទីក្រុងហុងកុង។

៧
ក្មេងស្រីៗបានសើមខ្លួននៅពេលដែលពួកគេព្យាយាមបំពេញទឹកក្នុងធុងពីអាងស្តុកទឹករបស់ក្រុងនេះនៅថ្ងៃដ៏ក្តៅមួយក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

៨
បុគ្គលិកកំពុងធ្វើការលើស្បែកជើងប្រពៃណីធ្វើពីក្រណាត់ក្នុងស្រុក Yiyuan ខេត្ត Shandong កាលពីថ្ងៃទី០២ ឧសភា ២០១៧។

៩
សត្វក្ងានអេហ្ស៊ីបមួយក្បាលកំពុងហោះចុះនៅទន្លេ Main ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

១០
លោក Saad Mohammed កំពុងពន្លាតឯកសារមួយដែលលោកហៅថាជាកំណែសរសេរដោយដៃធំបំផុតនៃគម្ពីរ Koran ក្នុងពិភពលោកដែលមានប្រវែង៧០០ម៉ែត្រ ក្នុងទីក្រុង Belqina ភាគខាងជើងរដ្ឋ Cairo ប្រទេសអេហ្ស៊ីប។

១១
កុមារកំពុងឆ្លុះមើលតាមកែវយឹត ក្នុងការតាំងបង្ហាញឧបករណ៏និងសមត្ថភាពកងកម្លាំងការពារអ៊ីស្រាអែលនៅក្នុងការប្រារព្ធទិវាឯករាជ្យជាតិលើកទី៦៩ នៅភាគខាងត្បូងទីក្រុង Sderot កាលពីថ្ងៃទី០២ ឧសភា ២០១៧។

១២
អ្នកគាំទ្រក្រុមបាល់ទាត់ Botafogo ប្រទេសប្រេស៊ីលហ៊ោអបអរមុននឹងការប្រកួតបាត់ទាត់ Copa Libertadores ចាប់ផ្តើម រវាងក្រុម Barcelona នៃប្រទេសអេក្វាទ័រ នៅកីឡដ្ឋាន Nilton Santos ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃទី០២ ឧសភា ២០១៧។