រូបភាពជុំវិញពិភពលោកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា បារាំង ឥណ្ឌា កូរ៉េខាងត្បូង នេប៉ាល់ កោះហ្វារ៉ូ អូទ្រីស និងប៉ាឡេស្ទីន។
រូបភាពជុំវិញពិភពលោក ២៩ ឧសភា ២០១៩

១
ក្មេងប្រុសជនជាតិប៉ាឡេស្ទីនលេងជាមួយនឹងសត្វលាក្នុងទីក្រុង Beit Lahia ភាគខាងជើងតំបន់ហ្គាហ្សា។

២
ប្រជាជននៅឥណ្ឌាមកដងទឹកពីអណ្តូងមួយដែលស្ថិតនៅជាយក្រុង Chennai។

៣
មនុស្សម្នាប្រមូលផ្តុំគ្នានៅសមុទ្រដែលពោរពេញដោយឈាមក្រហមនៅក្នុងការប្រមាញ់ត្រីបាឡែនក្នុងទីក្រុង Torshavn កោះ Faroe Islands។

៤
លោក Lukas Lauda (ស្តាំ) កាន់មួកសុវត្ថិភាពរបស់ឪពុករបស់លោកខណៈដែលលោកដើរនៅខាងមុខម្ឈូសសម្រាប់អ្នកបើកបរឡានប្រណាំង Formula One លោក Niki Lauda បន្ទាប់ពីបានធ្វើពិធីបុណ្យសពក្នុងទីក្រុង Vienna ប្រទេសអូទ្រីស។

៥
បុគ្គលិកសម្អាតបង្អួចនៅអគារមួយនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។

៦
អ្នកឡើងភ្នំតម្រង់ជួរគ្នានៅតាមផ្លូវឡើងមួយនៅក្រោមជំរំទីបួននៃភ្នំអេវេរេសប្រទេសនេប៉ាល់។ អ្នកឡើងភ្នំតាមរដូវនិយាយថាការមិនបានកំណត់ចំនួនអ្នកឡើងភ្នំអេវ៉េរេសរបស់រដ្ឋាភិបាលបណ្តាលឲ្យមានការកកស្ទះដ៏គ្រោះថ្នាក់និងមានចំនួនមនុស្សស្លាប់ច្រើន។

៧
ពេទ្យសត្វម្នាក់ចាប់កូនឆ្មារមួយក្បាលក្នុងសួនសត្វ«Parc des Felins» នៅទីក្រុង Lumigny-Nesle-Ormeaux ភាគខាងកើតទីក្រុងប៉ារីសដើម្បីត្រួតពិនិត្យសុខភាព។

៨
កីឡាករ Rafael Nadal នៃប្រទេសអេស្ប៉ាញនិងអង្គរក្សសុំឲ្យអ្នកគាំទ្រកុំជ្រួលច្របល់ពេកដើម្បីការពារកុំឲ្យកៀបក្មេងតូចៗបន្ទាប់ពីការប្រកួតជុំទីពីររបស់លោក Nadal នៃការប្រកួតកីឡាតេនីសជាមួយនឹងលោកYannick Maden នៃប្រទេសអាល្លឺម៉ង់ក្នុងកីឡដ្ឋាន Roland Garros ទីក្រុងប៉ារីស។