រូបភាពជុំវិញពិភពលោកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា ឥណ្ឌា បារាំង ចិន សហរដ្ឋអាមេរិក និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ២៩ ឧសភា ២០១៩

1
សមាជិកកងទាហានកិត្តិយសឈរជាជួរដើម្បីស្វាគមន៍ប្រធានាធិតបីនីហ្សេរីយ៉ាលោក Mahamadou Issoufou នៅវិមាន Great Hall នៃប្រជាជនប៉េកាំង។

2
បុរសម្នាក់កំពុងធ្វើការផ្លាស់ប្តូរអំពូលភ្លើងជុំវិញនាឡិកាមួយនៅខាងលើ Times Square អគារ Paramount ក្នុងទីក្រុងញូវយ៉ក។

3
មនុស្សម្នានាំគ្នាស្លៀកពាក់តាមសម័យកាលដើម្បីចូលរួមក្នុងកម្មវិធី«Fetes Galantes» ដែលតម្រូវឲ្យស្លៀកសម្លៀកបំពាក់ស្អាតៗនៅ«galerie des glaces» ក្នុងព្រះបរមរាជវាំង Chateau de Versailles ប្រទេសបារាំងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

4
បុរសម្នាក់ដើរកាត់ផ្នូរចំនួន៤,៣៩៨ នៅវាលផ្នូរខ្មោច Florence American Cemetery អំឡុងទិវារំឮកវិញ្ញាណក្ខន្ធក្នុងទីក្រុង Florence ប្រទេសអ៊ីតាលីកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

5
អតីតយុទ្ធជនកងទ័ពអាកាសអ្នកស្រី Sabrina Weber នៃរដ្ឋ Alabama ឲ្យសុនខរបស់នាងអំឡុងពេលស្ងៀមស្ងាត់ដើម្បីរំឮកដល់សមាជិកដែលបានលះបង់ជីវិតរបស់ពួកគេនៅក្នុងទិវារំឮកវិញ្ញាណក្ខន្ធនៅវាលផ្នូរខ្មោច Arlington National Cemetery ក្នុងទីក្រុង Arlington រដ្ឋ Virginia កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

6
អ្នកនេសាទម្នាក់ឈ្មោះ Jose da Cruz ដែលត្រូវបានគេស្គាល់តាមរយៈឈ្មោះក្រៅថា Vampire ដោយសារធ្មេញរបស់គាត់ ចាប់បានក្តាមនៅខាងក្នុងព្រៃកោងកាងតាមទន្លេ Caratingui ក្នុងទីក្រុង Cairu រដ្ឋ Bahia ប្រទេសប្រេស៊ីល។

7
បុរសពីរនាក់សែង មីអ៊ីតាលីដែលត្រូវញ៉ាំអំឡុងពេលសម្រាកក្នុងថ្ងៃបុណ្យតមអាហារ Ramadan នៅរោងចក្រក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌាកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

8
កងទាហានសហរដ្ឋអាមេរិកត្រូវបានគេចាត់តាំងទៅក្រុមកងកម្លាំងពិសេសទី១០ដើម្បីប្រតិបត្តិនៅក្បែរកោះ Mont Saint Michel ស្រុក Avranches ប្រទេសបារាំងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។