រូបភាពជុំវិញពិភពលោក ២៧ ឧសភា ២០១៩ មកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងអារ៉ាប៊ីសាអូឌីត។
រូបភាពជុំវិញពិភពលោក ២៧ ឧសភា ២០១៩
- VOA English

១
ស្រ្តីម្នាក់សម្រួលអារម្មណ៍សាច់ញ្ញាតិជីដូនមួយរបស់ខ្លួន ដែលកំពុងយំនៅមុខផ្នូររបស់បងប្រុសដែលបានស្លាប់ពេលកំពុងបំពេញការងារនៅអ៊ីរ៉ាក់ នៅថ្ងៃបុណ្យរំឭកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅក្រុង Los Angeles សហរដ្ឋអាមេរិក។

២
រថភ្លើងបរកាត់ពីលើហ្វូងមនុស្សដែលកំពុងដើរទៅមកនៅសង្កាត់ Shinjuku ក្រុងតូក្យូ ប្រទេសជប៉ុន។

៣
ការប្រកួតសុនខប្រភេទ «Corgi» នៅក្រុង Arcadia រដ្ឋ California កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

៤
មនុស្សម្នាដើរកាត់ពពុះសាប៊ូនៅពីមុខវិហារ St. Paul's Cathedral នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៥
បុរសម្នាក់ជិះម៉ូតូ ដែលមានទង់ជាតិសហរដ្ឋអាមេរិកនៅពីខាងក្រោយអំឡុងពេលពិធី «Ride for Freedom» នាថ្ងៃបុណ្យរំឭកវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

៦
ជនមូស្លីមប្រារព្ធពិធី Umrah ជុំវិញគួបពិសិដ្ឋនៅវិហារឥស្លាម អំឡុងពេលពិធីបុណ្យរ៉ាម៉ាដន នៅក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

៧
រូបភាពពីអាកាសបង្ហាញពីការខូចខាតទៅលើផ្ទះសំណាក់ American Budget Value Inn បន្ទាប់ពីមានព្យុះកំបុតត្បូង នៅក្រុង El Reno រដ្ឋ Oklahoma កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩។

៨
សត្វទន្សាយព្រៃមួយក្បាលអង្គុយនៅវាលស្មៅក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

៩
មនុស្សម្នាចូលទស្សនាសំណង់សិល្បៈ «The Vessel» ដែលមានជណ្តើរចំនួន ១៥៥ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។