រូបភាពជុំវិញពិភពលោកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ហ្វីលីពីន ប្រេស៊ីល សហរដ្ឋអាមេរិក សាធារណៈរដ្ឋឆែក ស្រីលង្កា និងកោះតៃវ៉ាន់។
រូបភាពជុំវិញពិភពលោក ២៦ ឧសភា ២០២០

១
មន្ត្រីប៉ូលិសហ្វឹកហាត់ការឈររក្សាគម្លាតនៅស្ថានីយ៍រថភ្លើង LRT-2 ក្នុងរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន ដើម្បីត្រៀមនៅពេលមានការបើកឲ្យដំណើរការឡើងវិញនៅមធ្យោបាយធ្វើដំណើរសាធារណៈ ខណៈដែលការបិទទីក្រុងអាចនឹងត្រូវបានបន្ធូរនៅសប្តាហ៍ក្រោយ។

២
សាច់ញាតិសពបានមកចូលរួមពិធីបញ្ចុះសពរបស់អ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅទីបញ្ចុះសព Parque Taruma ទីក្រុង Manaus ប្រទេសប្រេស៊ីល។

៣
បុគ្គលិកវេជ្ជសាស្ត្រស្វាគមន៍គ្នាដោយកែងដៃមុនពឹអគារទីផ្សារភាគហ៊ុនក្នុងទីក្រុងញូវយ៉កវាយកណ្តឹងបើកអគារឡើងវិញបន្ទាប់ពីត្រូវបានបិទអស់រយៈពេលពីរខែ។

៤
បុគ្គលិកឈរក្នុងស្តង់សម្លាប់មេរោគមុននឹងចូលក្នុងការិយាល័យក្នុងទីក្រុងកូឡុំបូលប្រទេសស្រីលង្កា។

៥
អ្នកទុកបាល់ម្នាក់ដែលពាក់ម៉ាស់ឲ្យកូនបាល់ទីកីឡាការនី Petra Kvitova អំឡុងការប្រកួតវាយតេនីសដើម្បីសប្បុរសឆែកជាមួយនឹងកីឡាការនី Barbora Krejcikova ក្នុងទីក្រុង Prague សាធារណៈរដ្ឋឆែក។

៦
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បក់ដៃទៅកាន់ប្រជាជនបន្ទាប់ពីបានមកត្រួតពិនិត្យទីស្នាក់ការកណ្តាលរបស់ប៉ូលិសយោធាក្នុងទីក្រុងតៃប៉ិ។

៧
ស្ត្រីម្នាក់(ស្តាំ) និយាយតាមបង្អួចមន្ទីរពេទ្យជាមួយម្តាយរបស់អ្នកស្រីដែលមានអាយុ៩០ឆ្នាំ ហើយមានជំងឺដាច់សរសៃឈាមខួរក្បាលក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។