រូបភាពជុំវិញពិភពលោកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ ប៉ាឡេស្ទីន ប៊ែលហ្ស៊ិក ជប៉ុន ឥណ្ឌូណេស៊ី បង់ក្លាដែស និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ១៩ ឧសភា ២០២០

១
ក្មេងប្រុសម្នាក់ដើរកាត់រូបសត្វដាយណូស័រពាក់ម៉ាស់មួយអំឡុងពេលដែលមានការបិទទីក្រុងដើម្បីកបង្ការការរីករាលដាលនៃវីរុសកូរ៉ូណានៅសារមន្ទីរប្រវត្តិធម្មជាតិក្នុងទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្ស៊ិក។

២
ក្មេងស្រីជនជាតិប៉ាឡេស្ទីនម្នាក់លេងទឹកអំឡុងអាកាសធាតុក្តៅនៅជំរំជនភៀសខ្លួន Bureij ភាគកណ្តាលតំបន់ Gaza។

៣
តារា Youtube ពាក់មុខសត្វជ្រូកហើយថតវីដេអូនៅម្តុំផ្សារទំនើបក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។

៥
ប្រជាជនអធិស្ឋានក្នុងទីក្រុង Semarang ពាក់កណ្តាលខេត្ត Java ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

៧
ប្រជាជនក្នុងភូមិ Dhalchar នៃកោះ Bhola ត្រូវបានជម្លៀសនៅពេលដែលខ្យល់ព្យុះ Amphan បក់បោកកាត់ឆ្នេរនៃប្រទេសបង់ក្លាដែស។

៨
អ្នកជំងឺកូវីដ១៩ ត្រូវបានព្យាបាលដាក់នៅក្នុងប្រព័ន្ធជំនួយអុកស៊ីសែនឈ្មោះថា«Vanessa Capsule» នៅក្នុងមន្ទីរពេទ្យ Gilberto Novaes ទីក្រុង Manaus ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

១០
រូបអ្នកគាំទ្រក្រុមបាល់ទាត់ Borussia Moenchegladbach ត្រូវបានគេកាត់យកមកដាក់នៅកីឡដ្ឋាន Borussia Park ក្នុងទីក្រុង Moenchengladbach ភាគខាងលិចប្រទេសអាល្លឺម៉ង់អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩។