រូបភាពជុំវិញពិភពលោក ១៨ ឧសភា ២០២០ មកពីប្រទេសអាហ្វ្រិកខាងត្បូង រុស្ស៊ី អ៊ុយហ្គង់ដា អង់គ្លេស នេប៉ាល់ មីយ៉ាន់ម៉ា រុស្ស៊ី អ៊ីតាលី ក្រុងវ៉ាទីកង់ និងក្រុងហុងកុង។
រូបភាពជុំវិញពិភពលោក ១៨ ឧសភា ២០២០
- VOA English

១
ពលរដ្ឋធ្វើលំហាត់ប្រាណពេលថ្ងៃរះនៅតំបន់ជាយក្រុង Sea Point ក្នុងក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ខណៈពេលប្រទេសនេះឈានចូលថ្ងៃទី៥៣នៃការបិទប្រទេស ដើម្បីបញ្ចៀសការរាតត្បាតវីរុសកូរ៉ូណា។

២
ក្មេងតូចម្នាក់ឈរដោយមានព័ទ្ធជុំវិញដោយស្បែកជើងរៀបដោយក្រុមតវ៉ា Extinction Rebellion ដែលមានចំនួនសរុប ១៥០០ គូ នៅទីលាន Trafalgar ក្នុងក្រុងឡុងដ៍ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអនុម័តផែនការលើកស្ទួយសេដ្ឋកិច្ចឡើងវិញ ដោយមិនបង្កឲ្យមានការប៉ះពាល់ខ្លាំងលើអាកាសធាតុ។

៣
បញ្ញាវ័ន្តជនជាតិអ៊ុយហ្គង់ដាអ្នកស្រី Stella Nyanzi ប្រតាយប្រតាប់ជាមួយប៉ូលិស ខណៈពេលប៉ូលិសព្យាយាមចាប់អ្នកស្រីចំពោះការតវ៉ាប្រឆាំងនឹងរបៀបរដ្ឋាភិបាលចែកចាយស្បៀងជំនួយ និងស្ថានភាពបិទប្រទេស ដើម្បីគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ នៅរដ្ឋធានីកំប៉ាឡា។

៤
មន្រ្តីសុខាភិបាលរុស្ស៊ីធ្វើការលាងសម្អាតមេរោគនៅស្ថានីយរថភ្លើង Kievsky ខណៈពេលមានការរាតត្បាតជំងឺកូវីដ១៩ នៅក្រុងមូស្គូ។

៥
សមាជិកសភាគាំទ្រលទិ្ធប្រជាធិបតេយ្យលោក Lam Cheuk-ting ត្រូវបានសន្តិសុខចាប់អូសចេញ អំឡុងពេលកិច្ចប្រជុំគណៈកម្មាការនីតិកម្មមួយនៅក្រុងហុងកុង។

៦
សម្តេចប៉ាបហ្វ្រង់ស៊ីសដឹកនាំការបួងសួងជាក្រុមមួយនៅវិហារវ៉ាទីកង់។

៧
ស្រ្តីម្នាក់ទទួលទានកាហ្វេនៅហាងកាហ្វេមួយក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី។ អ៊ីតាលីកំពុងលើកការរឹតត្បិតជាបណ្តើរៗ បន្ទាប់ពីមានការបិទប្រទេសរយៈពេលពីរខែ ដោយសារវីរុសកូរ៉ូណា។

៨
ស្វាមួយក្រុមចាំចាប់ចេកបោះដោយឧទ្យានុរក្សនៅឧទ្យាន Hlawga នៅជាយក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា ដែលឧទ្យាននេះនៅបិទទ្វារនៅឡើយ ខណៈពេលមានការបារម្ភពីការរាតត្បាតវីរុសកូរ៉ូណា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។

៩
កសិករប្រមូលផលស្រូវសាឡីនៅក្រុង Bhaktapur នៅប្រទេសនេប៉ាល់។