រូបភាពជុំវិញពិភពលោក ១៧ ឧសភា ២០១៩ មកពីប្រទេសជប៉ុន ចិន បូស្នី អាល្លឺម៉ង់ និងតៃវ៉ាន់។
រូបភាពជុំវិញពិភពលោក ១៧ ឧសភា ២០១៩
- VOA English

១
ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាអបអរសាទរ បន្ទាប់ពីកោះតៃវ៉ាន់បានក្លាយជាទីតាំងដំបូងនៅអាស៊ី ដែលអនុញ្ញាតឲ្យមានការរៀបការស្របច្បាប់រវាងអ្នកស្រឡាញ់ភេទដូចគ្នា។

២
ភ្ញៀវទេសចរគយគន់ទេសភាពពីបង្អួចសណ្ឋាគារ Xiangshan ដែលត្រូវបានរចនាឡើងដោយស្ថាបត្យករចិនអាមេរិកាំងលោក I.M. Pei និងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៨២ នៅក្រុងប៉េកាំង ប្រទេសចិន។

៣
ក្រុមសកម្មជនគាំទ្រការជួយសង្រ្គោះជនចំណាកស្រុកនៅតំបន់សមុទ្រមេឌីទែរ៉ានេភ្ជាប់ពោងទៅនឹងរូបសំណាក «Molecule Man» នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

៤
អ្នកថតរូបម្នាក់ថតរូបស្នាដៃសិល្បៈ «អ្វីៗទាំងអស់ជាសិល្បៈ។ អ្វីៗទាំងអស់ជានយោបាយ» របស់សិល្បករលោក Ai Weiwei នៅក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។

៨
បេក្ខជនធ្វើលំហាត់សមមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅការប្រកួតចម្រៀង Eurovision Song Contest ឆ្នាំ២០១៩ នៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

៩
អ្នកថ្មើរជើងម្នាក់ដើរឆ្លងកាត់ស្ពានមួយឆ្ពោះទៅកាន់ស្ថានីយរថភ្លើងនៅសង្កាត់ Shiodome ក្រុងតូក្យូ ប្រទេសជប៉ុន។

១០
កូនខ្លាឃ្មុំ ដែលកំព្រាម៉ែឪ ត្រូវបានទទឹកនឹងទឹកដោះគោ អំឡុងពេលវាស៊ីអាហារថ្ងៃត្រង់ នៅភូមិ Gunjani ប្រទេសបូស្នី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។
កូនខ្លាឃ្មុំ ដែលកំព្រាម៉ែឪ ត្រូវបានទទឹកនឹងទឹកដោះគោ អំឡុងពេលវាស៊ីអាហារថ្ងៃត្រង់ នៅភូមិ Gunjani ប្រទេសបូស្នី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។