រូបភាពជុំវិញពិភពលោក ១៦ ឧសភា ២០១៩ មកពីប្រទេសឥណ្ឌា សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ១៦ ឧសភា ២០១៩
- VOA English

១
ស្រ្តីៗបោះធុងទឹកទៅលើដីនៅក្នុងការតវ៉ាមួយនៅខាងក្រៅសាលាក្រុង ប្រឆាំងនឹងកង្វះខាតទឹកនៅក្រុង Ahmedebad ប្រទេសឥណ្ឌា។

២
មេដឹកនាំកុលសម្ព័ន្ធ Kayapo លោក Raoni Metukire ឳបប្រធានាធិបតីបារាំងលោក Emmanuel Macron បន្ទាប់ពីជំនួបមួយនៅវិមាន Elysee នៅក្រុងប៉ារីស។

៣
កីឡាករជិះកង់ប៉ះទង្គិចគ្នាអំឡុងពេលការប្រកួតប្រណាំងកង់ Giro d'Italia លើកទី ១០២ ចម្ងាយ ២៣៨គីឡូម៉ែត្រពីក្រុង Cassino ទៅក្រុង San Giovanni Rotondo។

៤
មនុស្សមួយក្រុមរៀបចំមឈូស បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខន្ធយុវជន Kendrick Castillo ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅវិទ្យាល័យ STEM Highlands Ranch ក្នុងរដ្ឋ Colorado កាលពីថ្ងៃទី១៥ ទីឧសភា ឆ្នាំ២០១៩។

៥
អគារ Eiffel Tower ត្រូវបានដាក់បំភ្លឺដោយភ្លើងពណ៌ដើម្បីអបអរសាទរខួបលើកទី ១៣០ នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។

៩
អ្នកលេងជាមួយគោបាធ្លាក់ចុះពីសេះអំឡុងពេលប្រយុទ្ធជាមួយគោបាអំឡុងពេលពិធីបុណ្យ San Isidro ឆ្នាំ២០១៩ នៅក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

១១
អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោកស្រី Hillary Clinton និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ជជែកគ្នាអំឡុងពេលពិធីមួយនៅសារមន្ទីរ Statue of Liberty ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។

១៣
រថយន្តប្រណាំងមួយរងការប៉ះទង្គិចអំឡុងពេលហាត់សមមុនការប្រកួតប្រណាំងរថយន្ត 500 IndyCar នៅក្រុង Indianapolis។

១៤
រូបថតបង្ហាញពីនាវាឆ្លងកាត់ទន្លេ Main បន្ទាប់ពីថ្ងៃលិចនៅក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៩។