រូបភាពជុំវិញពិភពលោកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអ៊ីស្រាអែល ប៉ាឡេស្ទីន តួកគី អ៊ីតាលី ចិន និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១៤ ឧសភា ២០១៨

១
នាង Ivanka Trump កូនស្រីរបស់លោកប្រធានាធិបតីអាមេរិកសម្ភោធការបើកស្ថានទូតថ្មីរបស់សហរដ្ឋអាមេរិកក្នុងក្រុង Jerusalem។

២
ពលរដ្ឋប៉ាឡេស្ទីនរត់គេចពីឧស្ម័នទឹកភ្នែកដែលបាញ់ដោយកងកម្លាំងអ៊ីស្រាអែលនៅក្បែរព្រំដែនរវាងតំបន់ Gaza Strip និងក្រុង Gaza ខណៈដែលពលរដ្ឋប៉ាឡេស្ទីនបាតុកម្មប្រឆាំងនឹងការសម្ភោធស្ថានទូតអាមេរិក នៅក្រោយពេលដែលស្ថានទូតនេះបានប្តូរទៅកាន់ក្រុង Jerusalem។

៣
បាតុករដើរក្បួនក្នុងពេលធ្វើបាតុកម្មនៅក្នុងក្រុង Istanbul ប្រឆាំងនឹងការផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិកពីក្រុង Tel Aviv ទៅក្រុង Jerusalem កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

៤
កម្អែលភ្នំភ្លើងផ្ទុះចេញពីក្រហូងដីខាងកើតនៃតំបន់ Leilani Estates ក្នុងពេលផ្ទុះភ្នំភ្លើង Kilauea នៅក្នុងរដ្ឋ Hawaii កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។

៥
ស្ត្រីម្នាក់មើលទៅខាងក្រៅតាមបង្អួចកប៉ាល់ MV Aquariusupon នៅពេលវាទៅ ដល់ផែ Messina ប្រទេសអ៊ីតាលី។

៦
មនុស្សម្នាកាន់ទៀននៅក្នុងកម្មវិធីកំដរដោយប្រើភ្លើងទៀនប្រចាំឆ្នាំលើកទី៣០ របស់មូលនិធិរំឭកវិញ្ញាណក្ខន្ធដល់មន្ត្រីអនុវត្តច្បាប់ជាតិ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។

៧
កសិករហាលស្លឹកផ្កាកុលាបដែលអាចញ៉ាំបាននៅក្នុងក្រុង Haian ខេត្ត Jiangsu ប្រទេសចិន។

៨
កីឡាករ Largie Ramazani ដណ្តើមយកបាល់មួយ ក្នុងពេលប្រកួតវគ្គជំរុះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ UEFA European Under-17 Championship រវាងប៊ែលហ្ស៊ិក និងអេស្ប៉ាញ នៅស្តាត Banks's Stadium ក្នុងក្រុង Walsall ប្រទេសអង់គ្លេស។