ក្រឡេកមើលរូបភាពជុំវិញពិភពលោកជាមួយ VOA មានមកពីប្រទេស ប្រេស៊ីល នេប៉ាល់ ស្លូវេនី អ៊ីស្រាអែល ឥណ្ឌា ហ្វីលីពីន ថៃ សហរដ្ឋអាមេរិក នរវេស កូរ៉េខាងត្បូង និងកម្ពុជា។
រូបភាពជុំវិញពិភពលោក ១៤ ឧសភា ២០១៥

១
បុរសម្នាក់បើករ៉ឺម៉កកង់បីដឹកអ្នកដំណើរពីតំបន់ជាយក្រុងចូលទៅកាន់ទីក្រុងនៅពេលព្រលឹម ក្នុងទីក្រុងភ្នំពេញ។

២
ព្រះសង្ឃកំពុងកោរសក់កុមារម្នាក់នៅក្នុងពិធី «បំបួសនាគ» នៅឯវត្ត Jogye ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៣
ប្រាកដណាស់ វាជា «ការរៀនដោយការផ្លាស់ប្តូរ»។ (រូបថតផ្តល់ដោយ៖ Maung Maung Myint/ Oslo, ប្រទេសន័រវេស)

៤
Pharoah ជាសេះដែលការឈ្នះការប្រណាំងសេះប្រចាំឆ្នាំ Kentucky Derby និងអ្នកប្រណាំងឈ្មោះ Jorge Alvarez ខណៈពេលកំពុងបំផាយសេះ នៅឯទីលានប្រកួត Pimlico ក្នុងទីក្រុងបាល់ទីម័រ។

៥
ជនចំណាកស្រុកជាតិរូហ៊ីងយ៉ា កំពុងហុចបន្តអាហារដែលផ្តល់ឲ្យតាមរយៈការទំលាក់ពីឧទ្ធម្ភាគចក្រកងទ័ពថៃ ដល់អ្នកដទៃទៀតនៅក្នុងទូកដែលអណ្តែតក្នុងដែនទឹកសមុទ្ររបស់ថៃ ភាគខាងត្បូងនៃកោះ Lipe ក្នុងសមុទ្រ Andaman។

៦
អ្នកស៊ើបអង្កេតអំពីរឿងក្តីភ្លើងឆេះមួយ កំពុងនិយាយអាយកូម នៅក្នុងរោងចក្រផ្គត់ផ្គង់ជ័រស្បែកជើង ក្នុងក្រុង Valenzuela នៃទីក្រុង Metro Manila ប្រទេសហ្វីលីពីន។

៧
ប្រភេទសត្វស្លាប Egret កំពុងបញ្ចុកចំណីដល់កូនវា នៅលើដើមឈើមួយតាមមាត់ទន្លេ Brahmaputra ក្នុងទីក្រុង Gauhati ប្រទេសឥណ្ឌា។

៨
ប៉ូលីសព្រំដែនអ៊ីស្រាអែល ឃាត់ខ្លួនបាតុកររងរបួសជនជាតិប៉ាឡេស្ទីនម្នាក់ ដែលសាក្សីបាននិយាយថាត្រូវបានបាញ់ដោយកងទ័ព នៅក្នុងការប៉ះទង្គិចមួយ បន្ទាប់ពីមានការដើរក្បួននៅក្នុងថ្ងៃបុណ្យ Nakba (បុណ្យឯករាជ្យអ៊ីស្រាអែល) ក្នុងតំបន់ West Bank នៃទីក្រុង Bethlehem។

៩
អ្នកទេសចរមកពីឥណ្ឌា ចូលរូមក្នុងការលេងវាយគ្នាដោយខ្នើយ នៅក្នុងទីក្រុង Ljubljana ប្រទេសស្លូវេនី (Slovenia)។

១០
ស្រ្តីម្នាក់អានគម្ពីរ ខណៈដែលគាត់អង្គុយនៅក្នុងកន្លែងដែលនៅសេសសល់បន្ទាប់ពីគ្រោះរញ្ជួយផែនដីក្នុងវិហារមួយ នៅក្នុងរដ្ឋធានីកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។

១១
អ្នកគាំទ្ររបស់ក្រុមទាត់បាល់ប្រេស៊ីល Corinthians បានស្រែកហ៊ោគាំទ្រក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់ពានរង្វាន់ Copa Libertadores ប្រកួតនឹងក្រុម Guarani របស់ប្រទេសប៉ារ៉ាហ្គាយ នៅក្នុងទីក្រុង Sao Paulo កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ។