រូបភាពជុំវិញពិភពលោក ១៣ ឧសភា ២០២០ មកពីប្រទេសឥណ្ឌូនេស៊ី អាល្លឺម៉ង់ អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ ប័រទុយហ្គាល់ ប្រេស៊ីល អេស្ប៉ាញ អង់គ្លេស និងវៀតណាម។
រូបភាពជុំវិញពិភពលោក ១៣ ឧសភា ២០២០
- VOA English

1
គិលានុបដ្ឋាកយិកាម្នាក់មើលថែទារកទើបកើតមួយ ដែលបានបាត់បង់ម្តាយ នៅក្នុងការវាយប្រហារនៅមន្ទីរពេទ្យមួយ ក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ ខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងផ្នែកសម្ភពនៃមន្ទីរពេទ្យ ហើយចាប់ផ្តើមធ្វើការបាញ់ប្រហារ។ ការវាយប្រហារនេះបានសម្លាប់មនុស្ស ២៤នាក់ ដែលក្នុងនោះមានទារកទើបកើតចំនួនពីរ និងទារកយ៉ាងហោចណាស់ចំនួនប្រាំមួយបានបាត់បង់ម្តាយរបស់ខ្លួន។

2
រថយន្តធ្វើដំណើរលើផ្លូវមួយអំឡុងពេលថ្ងៃរះនៅក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

3
អ្នកលក់គ្រឿងសក្ការៈមួយរង់ចាំអតិថិជន ដោយមានពាក់ម៉ាស់ អំឡុងពេលពិធីបុណ្យសាសនាមួយ នៅអាស្រម Fatima ក្នុងប្រទេសប័រទុយហ្គាល់។

4
ពលរដ្ឋអ៊ីរ៉ង់ចូលរួមក្នុងពិធីបួងសួងមួយអំឡុងពេលរដូវកាលបុណ្យរ៉ាម៉ាដន នៅខាងក្រៅវិហារឥស្លាមមួយ ក្នុងក្រុងតេរ៉ង់។

5
គិលានុបដ្ឋាកយិកដោយមានពាក់ម៉ាស់ចូលរួមក្នុងការតវ៉ាមួយជាមួយនឹងបដាដាក់ឈ្មោះបុគ្គលិកផ្នែកសុខាភិបាលដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្រុង Brasilia ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

6
បុគ្គលិកផ្នែកសុខាភិបាលម្នាក់សម្រាកបន្ទាប់ពីធ្វើការសម្អាតបន្ទប់ទឹកនៅស្ថានីយរថយន្តក្រុងមួយនៅក្រុង Bandung ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។

7
បុរសម្នាក់ដើរកាត់ផ្ទាំងបិទលើជញ្ជាំងអគារមួយនៅក្រុងឡុងដ៍ ខណៈដែលប្រទេសអង់គ្លេសកំពុងបិទប្រទេសដើម្បីទប់ទល់នឹងការរាតត្បាតវីរុសកូរ៉ូណា។

8
រន្ទះបាញ់នៅលើផ្ទៃមេឃមួយនៅក្រុងហាណូយ ប្រទេសវៀតណាម។

9
ហ្វូងគោមកដេកលើឆ្នេរ Mar e Sol នៅក្រុង Porticcio កោះ Corsica ខណៈពេលមានការបិទឆ្នេរដោយសារការរាតត្បាតជំងឺកូវីដ១៩។