ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះឆ្នោត​នៅ​រដ្ឋ​៥​របស់​អាមេរិក ជ្រើសរើស​បេក្ខជន​បក្ស​សម្រាប់​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា


រូបឯកសារ៖ ពីឆ្វេង​លោក David Lindstrom អ្នកស្រី Susan Wagle លោក Kris Kobach លោក Bob Hamilton និង​លោក Roger Marshall ដែល​ជា​បេក្ខជន​ព្រឹទ្ធសភា​ខាងគណបក្ស​សាធារណរដ្ឋ ត្រៀម​សម្រាប់​ការជជែក​ដេញដោល​មួយ នៅ​ទីក្រុង Manhattan នៃ​រដ្ឋ Kansas នៅ​ថ្ងៃសៅរ៍ទី ២៣ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ពីឆ្វេង​លោក David Lindstrom អ្នកស្រី Susan Wagle លោក Kris Kobach លោក Bob Hamilton និង​លោក Roger Marshall ដែល​ជា​បេក្ខជន​ព្រឹទ្ធសភា​ខាងគណបក្ស​សាធារណរដ្ឋ ត្រៀម​សម្រាប់​ការជជែក​ដេញដោល​មួយ នៅ​ទីក្រុង Manhattan នៃ​រដ្ឋ Kansas នៅ​ថ្ងៃសៅរ៍ទី ២៣ ខែឧសភា ឆ្នាំ២០២០។

លោក​ Marshall ពេលនេះ​ នឹង​ធ្វើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​លោក​ស្រី Barbara Bollier ​ក្នុង​ការ​ប្រកួត​ប្រជែង​​ដណ្តើម​អាសនៈ​ព្រឹទ្ធសភា​របស់​លោក Pat Roberts នៃ​​គណបក្ស​សាធារណរដ្ឋ​ ដែល​​ត្រូវ​ចូលនិវត្តន៍។​​​​

អ្នក​បោះ​ឆ្នោត​ក្នុង​រដ្ឋ​ Kansas ភាគ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក​ បាន​ជ្រើស​រើស​តំណាងរាស្ត្រលោក Roger Marshall​ ពី​បញ្ជី​ឈ្មោះ​បេក្ខជន​១១រូប​នៃ​គណបក្ស​សាធារណរដ្ឋ​ ដែល​រួម​មាន​រដ្ឋលេខាធិការរបស់​រដ្ឋ​នេះ​ផង​ដែរ ​គឺ​លោក Kris Kobach ដើម្បីក្លាយជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភាសហរដ្ឋអាមេរិក​ក្នុ​ងការ​បោះ​ឆ្នោត​ក្នុង​ខែ​វិច្ឆិកាខាង​មុខនេះ​។​ ​

លោក​ Marshall ពេលនេះ​ នឹង​ធ្វើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​លោក​ស្រី Barbara Bollier ​ក្នុង​ការ​ប្រកួត​ប្រជែងដណ្តើម​អាសនៈ​ព្រឹទ្ធសភា​របស់​លោក Pat Roberts នៃគណបក្ស​សាធារណរដ្ឋ​ ដែលត្រូវ​ចូលនិវត្តន៍។

លោក Roberts ​បាន​គាំទ្រ​លោក Marshall នៅ​ក្នុង​ការ​ប្រគួត​ប្រជែង​ក៏​ដូច​ជា​អ្នក​ដឹក​នាំ​គណបក្ស​សាធារណរដ្ឋ​ជាច្រើននាក់​ផងដែរ ព្រោះ​ពួក​គេ​បារម្ភថា ​អ្នក​បោះ​ឆ្នោត​អាច​មិន​គាំទ្រ​លោក​ Kobach ដែល​មាន​ប្រវត្តិ​ជំរុញ​ឲ្យ​មាន​ការ​បែកបាក់​គ្នា​ខ្លាំង។​

ក្នុង​ការ​បោះ​ឆ្នោត​បឋម​សម្រាប់​សភា​តំណាង​រាស្រ្ត​ ប្រចាំរដ្ឋ​ Kansas សមាជិ​ក​សភា​តំណាង​រាស្ត្រ​ក្នុង​អាណត្តិ​ទី​១​លោក Steve Watkins​ នឹង​បាត់​បង់​អាសនៈរបស់​លោក​ ក្រោយ​ពី​ចាញ់​រដ្ឋលេខាធិការ​រតនាគារ​របស់​រដ្ឋ​ Kansasនេះ​ គឺ​លោក Jake LaTurner។​

ចំណែក​ក្នុង​រដ្ឋ​ Arizona​ ភាគ​និរតី​សហរដ្ឋ​អាមេរិក​វិញ ការ​ប្រគួត​ប្រជែង​ដណ្តើ​ម​កៅ​អី​ព្រឹទ្ធសភារវាង​បេក្ខជន​នៃ​គណបក្ស​ទាំង​ពីរ​ត្រូវ​បាន​រៀប​ចំ​រួច​ហើយ រវាង​សមាជិក​ព្រឹទ្ធសភា​ពេល​បច្ចុប្បន្ន​របស់​គណបក្ស​សាធារណរដ្ឋ​លោកស្រី​ Martha McSally និងអតីត​អវកាសយានិក​និង​បេក្ខជន​គណបក្សប្រជាធិបតេយ្យ​លោក Mark Kelly។

ក្រៅ​ពី​រដ្ឋ Kansas ​និង​រដ្ឋ Arizona ក៏​មាន​ការ​បោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ Missouri រដ្ឋ Michigan និង​រដ្ឋ Washington ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

XS
SM
MD
LG