3ជាងថតរូបម្នាក់កំពុងថតរូបសំណាកក្មេងស្រី ម្នាក់នៅនឹងមុខរូបសំណាកគោជល់របស់ Wall Street ក្នុងតំបន់ហិរញ្ញវត្ថុ បុរីញូវយ៉ក កាលពីថ្ងៃទី០៧ មីនា ២០១៧។ រូបសំណាកនេះត្រូវបានដាក់ដោយទីភ្នាក់ងារវិនិយោគ State Street Global Advisors។ ចំណារនៅលើរូបសំណាកនោះសរសេរថា «ស្វែងយល់ពី សក្តានុពលរបស់នារីក្នុងការដឹកនាំ នាងនឹងធ្វើឲ្យការផ្លាស់ប្តូរ»។
9អ្នកសម្តែងតាមផ្លូវម្នាក់ស្លៀកពាក់ជាទេពអប្សរនៅស្ងៀម ពេលដែលអ្នកធ្វើដំណើរតាមផ្លូវម្នាក់ឲ្យលុយគាត់នៅសាល Plaza de Armas ក្នុងទីក្រុង Santiago ប្រទេសឈីលី កាលពីថ្ងៃទី ០៧ មីនា ២០១៧។
10អ្នករាំរបាំម្នាក់ជាមួយមហោស្រពរបាំ Legend Lin សម្តែង «The Eternal Tides» ក្នុងពេលហាត់សមមួយនៅសាលមហោស្រពជាតិទីក្រុងតៃប៉ិ នៅប្រទេសតៃវ៉ាន់។
11អាចារ្យសាសនាហិណ្ឌូ បាចម្សៅពណ៌ទៅកាន់អ្នកគោរពសាសនាខាងក្នុងព្រះវិហារ Banke Bihari ហើយឧទ្ទិសដល់ Lord Krishna ក្នុងទិវាអបអរ Holi ក្នុងទីក្រុង Vrindavan ប្រទេសឥណ្ឌា។