រូបភាពជុំវិញពិភពលោកថ្ងៃទី ០៥ មីនា ២០១៧ មានមកពីប្រទេសដូចជាអ៊ីរ៉ាក់ បេឡារុស ចិន អូស្រ្តាលី ជប៉ុន អាល្លឺម៉ង់ លីប៊ី និងហូឡង់។
រូបភាពជុំវិញពិភពលោក ០៥ មីនា ២០១៧

១
អណ្តាតភ្លើងនិងផ្សែងហុយចេញពីការផ្ទុះគ្រាប់បែកក្នុងរថយន្តមួយខណដែលកងកម្លាំងអ៊ីរ៉ាក់ប៉ះទង្គិចជាមួយក្រុមសកម្មជនរដ្ឋឥស្លាមក្នុងទីក្រុង Mosul អំឡុងការវាយលុកដើម្បីកាន់កាប់ផ្នែកខាងលិចទីក្រុងពី ក្រុមជីហាដ។

២
បុរសម្នាក់ជាមួយនឹងកូនស្រីយំសោកពេលដែលពួកគេរត់គេចពីតំបន់នៃទីក្រុង Mosul កាន់កាប់ដោយរដ្ឋឥស្លាមទៅកាន់កងកម្លាំងទាហានអ៊ីរ៉ាក់ពិសេសក្នុងការប្រយុទ្ធនៅទីក្រុង Mosul កាលពីថ្ងៃទី០៤ មីនា ២០១៧។

៣
ជនភៀសខ្លួននិងជនចំណាកស្រុកពីបណ្តាទ្វីបអាហ្រ្វិកអង្គុយលើទូកកៅស៊ូដែលពេញចង្អៀតកំពុងត្រៀមចាកចេញពី ដែនទឹកប្រទេសលីប៊ី។

៤
សមាជិកម្នាក់របស់ក្រុមកាយសាស្រ្ត Tinstix of Dynamite ហោះខាងមុខអណ្តាតភ្លើងអំឡុងការសម្តែងអន្តរជាតិផ្នែកអាកាសរបស់ប្រទេសអូស្រ្តាលីក្នុងទីក្រុង Melbourne។

៥
ក្បួនរបស់ក្រុមប៉ូលិសស្រីដើម្បីដង្ហែក្នុងការអបអរបុណ្យខួបទី១០០ របស់ប៉ូលិស Belarussian ក្នុងទីក្រុង Minsk ប្រទេសបេឡារុសកាលពីថ្ងៃទី០៤ មីនា ២០១៧។

៦
មន្រ្តីប៉ូលិសហូឡង់ម្នាក់បួងសួងនៅកន្លែងដាក់សព Al Kabir ក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ ទីដែលកិច្ចប្រជុំប្រារព្ធដើម្បីបង្ហាញពីសាមគ្គីភាពជាមួយនឹងជនជាតិមូស្លីមនិងបាតុកម្មប្រឆាំងនឹងការើសអើងជាតិសាសន៍។

៧
អ្នកបម្រើសម្រាប់គណប្រតិភូកំពុងឈរថតរូបនៅទីលាន Tiananmen Square ខណដែលប្រតិភូនានាចូលរួមកិច្ចប្រជុំមួយអំឡុងសម័យប្រជុំប្រចាំឆ្នាំរបស់សភារបស់ប្រទេសចិននៃសមាជប្រជាជនជាតិ (NPC) ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ០៤ មីនា ២០១៧។

៨
នារីៗលើកទឹកចិត្តសម្តែងមុនការប្រកួតសមាគមបាល់ទាត់អាល្លឺម៉ង់រវាងក្រុម FC Cologne និង Bayern Munich ក្នុងទីក្រុងមូនិច កាលពីថ្ងៃទី០៤ មីនា ២០១៧។

៩
អ្នកគោរពសាសនាព្រះពុទ្ធម្នាក់រត់ដោយជើងទទេកាត់អណ្តាតភ្លើងក្នុងទិវាដើរលើភ្លើង Nagatoro Hi-Matsuri ដើម្បីប្រកាសការចូលមកដល់របស់រដូវផ្ការីកនៅព្រះវិហារ Fudoji ក្នុងទីក្រុង Nagatoro តំបន់ Saitama ប្រទេសជប៉ុន។