រូបភាពជុំវិញពិភពលោក ០៤ មីនា ២០១៩ មកពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី អង់គ្លេស ស៊ីរីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ប្រេស៊ីល និងហ្វីលីពីន។
រូបភាពជុំវិញពិភពលោក ០៤ មីនា ២០១៩
- VOA English

១
កម្ទេចកម្ទីដែលនៅសេសសល់នៃផ្ទះមួយបន្ទាប់ពីមានគ្រោះខ្យល់កំបុតត្បូងនៅក្រុង Beauregard រដ្ឋ Alabama។

២
សមាជិកនៃក្រុមរាំចង្វាក់សាំបា Unido da Tijuca ធ្វើការសម្តែងអំឡុងពេលយប់ដំបូងនៃពិធីបុណ្យកាណាវ៉ាល់នៅក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៣
បាឡុងហោះរូបប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហែកសន្ធិសញ្ញា INF Treaty អំឡុងពេលដង្ហែក្បួនបែបប្រពៃណីមួយនៅក្រុង Duesseldorf ប្រទេសអាល្លឺម៉ង់។

៤
ផ្សែង និងភ្លើងផុលឡើងទៅលើមេឃ បន្ទាប់ពីការបាញ់កម្ទេចទីតាំងរបស់ក្រុមរដ្ឋឥស្លាមនៅភូមិ Baghouz ខេត្ត Deir Ezzor ភាគខាងកើតប្រទេសស៊ីរីកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩។

៥
អ្នកកាន់សាសនាហិណ្ឌូម្នាក់ធ្វើចាក់ខ្លួនជាមួយនឹងកាំបិតប្រពៃណី Kris អំឡុងពេលពិធីបុណ្យ Melasti នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

៦
ព្រះអង្គម្ចាស់ Harry ត្រូវបានទទួលស្វាគមន៍ដោយបុគ្គលិក និងក្រុមអ្នកជូនពរ ស្របពេលព្រះអង្គយាងចេញពីវិទ្យាស្ថាន The Institute of Translational Medicine នៅមន្ទីរពេទ្យ Queen Elizabeth នៅក្រុង Birmingham ប្រទេសអង់គ្លេស។

៧
អ្នកចូលរួមក្នុងពិធីបុណ្យកាណាវ៉ាល់ជិះពោងអំឡុងពេលការប្រកួតជិះក្បូនមួយនៅក្រុង Schramberg ប្រទេសអាល្លឺម៉ង់។

៨
A statue of a Kansa warrior titled "Ad Astra," atop the Kansas Statehouse is silhouetted against the setting moon in Topeka, Kansas.

៩
កន្ធាយ ដែលត្រូវបានឈ្មួញរុំនឹងស្កុត ត្រូវបានគយនៅហ្វីលីពីនចាប់បាននៅក្រុងម៉ានីល កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩។

១០
អ្នកបួសម្នាក់ស្លៀកពាក់ជាទេវតា Lord Shiva ដាក់ពស់ចូលក្នុងមាត់អំឡុងពេលពិធីបុណ្យ Mahashivrati នៅក្រុង Prayagraj រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។