រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសស្វ៊ីស យេម៉ែន រុស្ស៊ី អាហ្វហ្គានីស្ថាន លីបង់ អាល្លឺម៉ង់ បារាំង ចិន និងហ្វីលីពីន។
រូបភាពជុំវិញពិភពលោក ០៤ មីនា ២០១៨

១
បុរសម្នាក់បណ្តើរសុនខរបស់គាត់កាត់ព្រៃមួយ ក្នុងពេលព្រឹកមានអ័ព្ទមួយ នៅក្នុងក្រុង Bern ប្រទេសស្វ៊ីស។

២
បុរសម្នាក់ដេកនៅលើក្បែរធុងហ្គាស់ នៅខាងក្រៅកន្លែងបញ្ចូលហ្គាស់ នៅពេលខ្វះហ្គាស់ចម្អិនអាហារមួយនៅក្នុងក្រុង Sana'a ប្រទេសយេម៉ែន។

៣
អ្នកជិះស្គី និងក្តាររអិលរាប់រយនាក់កាន់ភ្លើង ខណៈជិះស្គីចុះពីទួលមួយ ក្នុងពិធីប្រចាំឆ្នាំមួយនៅក្នុងក្រុង Zheleznogorsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។

៤
ក្មេងប្រុសម្នាក់លោតនៅលើរថក្រោះសូវៀត នៅលើទួលមួយនៅជាយក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៥
ត្រីម្យ៉ាងហែលនៅក្បែរឆ្នេរក្នុងភ្នំ Qalamoun ក្រុង Tripoli ប្រទេសលីបង់។

៦
លោក Eric Mikkelson ដែលជាអ្នកជិះសេះ និងលោក Jason Dahl អ្នកជិះស្គីប្រកួត ក្នុងការប្រកួត Leadville Ski Joring ប្រចាំឆ្នាំលើកទី៧០ នៅក្នុងក្រុង Leadville រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។

៧
មនុស្សម្នាដើរនៅលើទន្លេ Havel ដែលកក នៅក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។

៨
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដ Comme des Garcons សម្រាប់កម្មវិធីបង្ហាញឈុតសម្លៀកបំពាក់សម្រាប់រដូវរងា/រដូវស្លឹកឈើជ្រុះឆ្នាំ២០១៨/២០១៩ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។

៩
អ្នកនេសាទម្នាក់ស្ថិតនៅលើទូករបស់គាត់ នៅក្នុងកសិដ្ឋានក្នុងសមុទ្រមួយនៅក្នុងភូមិ Huangqi ក្បែរក្រុង Lianjiang ខេត្ត Fujian ប្រទេសចិន។

១០
បុរសម្នាក់ត្រាំទឹកត្រជាក់នៅទំនប់ទឹក Wawa នៅក្នុងក្រុង Rodriguez ខេត្ត Rizal ប្រទេសហ្វីលីពីន។