រូបភាពជុំវិញពិភពលោក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នេះមានពីប្រទេសឥណ្ឌា អាល្លឺម៉ង់ ជប៉ុន អង់គ្លេស បារាំង ប៉ាឡេស្ទីន សហរដ្ឋអាមេរិក អូស្ត្រាលី និងអវកាស។
រូបភាពជុំវិញពិភពលោក ៣១ មីនា ២០១៥

១
កម្មករសែងខ្សែពួរទៅកាន់កាប៉ាល់ដែលគេទុកចោលមួយនៅឯរោងចក្រសាងសង់នាវា Alang នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។

២
ក្រុមទាហានពីកងកិត្តិយសរង់ចាំការមកដល់នៃអធិការបតីអាល្លឺម៉ង់ Angela Merkel និងប្រធានាធិបតីបារាំង Francois Hollande សម្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយរវាងបារាំងនិងអាល្លឺម៉ង់នៅឯវិមានអធិការបតីនៅក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់។

៣
សាច់ញាតិស្រែកយំក្នុងអំឡុងបុណ្យសពសម្រាប់ជនរងគ្រោះដែលបានស្លាប់ក្រោយពីការបាក់ភ្នំសង្កត់ផ្ទះនៅភូមិ Ledhan នៅរដ្ឋកាស្មៀររបស់ឥណ្ឌា។

៤
កីឡាករ Shinji Okazaki របស់ជប៉ុននិងកីឡាករ Lutfulla Turaev របស់អ៊ូសបេគីស្ថានចូលសំណាញ់ក្រោយការស៊ុតចូលទីរបស់កីឡាករជប៉ុន Gaku Shibasaki នៅឯការប្រកួតកីឡាបាល់ទាត់ជាមិត្តភាពនៅទីក្រុងតូក្យូ។

៥
កុមារី Georgia Ball Keely អាយុ៤ឆ្នាំឲ្យមេអំបៅ Danaus Chrysippus ទុំលើច្រមុះនៅឯសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុងឡុងប្រទេសអង់គ្លេសកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។

៦
បន្ទះថាមពលសូឡារស្រូបពន្លឺព្រះអាទិត្យនៅភាគខាងត្បូងប្រទេសបារាំង។

៧
អ្នកស្រុកប៉ាឡេស្ទីននៅសង្កាត់ Nada Towers ដែលត្រូវខ្ទេចខ្ទាំដើរនៅតាមផ្លូវក្នុងអំឡុងថ្ងៃលិចនៅភាគខាងជើងដែនដី Gaza។

៨
កម្មករពិនិត្យមើលមាស៊ីន Bertha ដែលជាម៉ាស៊ីនខួងរូងក្រោមដីធំបំផុតក្នុងពិភពលោក ដែលត្រូវគេស្ទូចឡើងនៅក្រុង Seattle សហរដ្ឋអាមេរិក។

៩
ផ្លូវក្វាត់ក្វែងគ្នានៅតំបន់កសិដ្ឋានដែលរងភាពរីងស្ងួនមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី។

១០
អ្នកបម្រើការនៅឯស្ថានីយរថភ្លើងមួយកន្លែងព្យាយាមបើកទ្វាឲ្យអ្នកដំណើរដែលចង់ចូលរថភ្លើងនៅស្ថានីយ Kawasaki ជិតទីក្រុងតូក្យូប្រទេសជប៉ុនក្នុងអឡុងម៉ោងទៅធ្វើការពេលព្រឹក។

១១
រូបគំនូរប្រឌិតនេះបង្ហាញអំពីយាន Density Supersonic Decelerator (LDSD) របស់អង្គការអវកាស NASA របស់អាមេរិក ដែលយាននេះត្រូវគេស្ថាបនាឡើងដើម្បីសាកល្បងបច្ចេកវិទ្យាចុងក្រោយសម្រាប់បេសកកម្មទៅភពព្រះអង្គារនៅពេលអនាគត។