កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៩ មីនា ២០១៩
![ក្រុមអ្នកគាំទ្រឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបចូលរួមក្នុងការធ្វើបាតុកម្មទាមទារឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/75a03398-8869-49b5-a308-3bfeac309233_w1024_q10_s.jpg)
១
ក្រុមអ្នកគាំទ្រឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបចូលរួមក្នុងការធ្វើបាតុកម្មទាមទារឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![កងទ័ពសហភាពអឺរ៉ុបកំពុងគោរពភ្លេងជាតិនៃសហភាពអឺរ៉ុបក្នុងពេលផ្ទេរអំណាចនៃការដឹកនាំ «ប្រតិបត្តិការ Atalanta របស់សហភាពអឺរ៉ុប»ពីប្រទេសអង់គ្លេសទៅប្រទេសអេស្ប៉ាញ នៅឯមូលដ្ឋានអាកាសរបស់ទាហានជើងទឹក ជិតទីក្រុង Cadiz នៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/040cf03e-b501-48f4-b1c8-47cbb8a3e8b4_w1024_q10_s.jpg)
២
កងទ័ពសហភាពអឺរ៉ុបកំពុងគោរពភ្លេងជាតិនៃសហភាពអឺរ៉ុបក្នុងពេលផ្ទេរអំណាចនៃការដឹកនាំ «ប្រតិបត្តិការ Atalanta របស់សហភាពអឺរ៉ុប»ពីប្រទេសអង់គ្លេសទៅប្រទេសអេស្ប៉ាញ នៅឯមូលដ្ឋានអាកាសរបស់ទាហានជើងទឹក ជិតទីក្រុង Cadiz នៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។
![បាតុករម្នាក់ពាក់ម៉ាស់ដោយមានសញ្ញានៅលើម៉ាស់នោះថា មាត្រា១០២នៃរដ្ឋធម្មនុញ្ញ ដែលមាត្រានេះបើកផ្លូវឲ្យមានការបដិសេធមិនទទួលយកលោកប្រធានាធិបតី Abdelaziz Bouteflika ក្នុងអំឡុងពេលធ្វើបាតុកម្មនៅទីក្រុងអាល់ហ្សេ ប្រទេសអាល់ហ្សេរី។](https://gdb.voanews.com/ab53b125-bd64-47e1-9618-24c1599ceeac_w1024_q10_s.jpg)
៣
បាតុករម្នាក់ពាក់ម៉ាស់ដោយមានសញ្ញានៅលើម៉ាស់នោះថា មាត្រា១០២នៃរដ្ឋធម្មនុញ្ញ ដែលមាត្រានេះបើកផ្លូវឲ្យមានការបដិសេធមិនទទួលយកលោកប្រធានាធិបតី Abdelaziz Bouteflika ក្នុងអំឡុងពេលធ្វើបាតុកម្មនៅទីក្រុងអាល់ហ្សេ ប្រទេសអាល់ហ្សេរី។
![សិស្សទាហានរុស្ស៊ីលេងក្នុងពេលជួបជុំគ្នានៅសាលាទាហានក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/4ee1e9bb-257e-40c3-9e14-6cba01a502dd_w1024_q10_s.jpg)
៤
សិស្សទាហានរុស្ស៊ីលេងក្នុងពេលជួបជុំគ្នានៅសាលាទាហានក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![អ្នកស្រី Daria Marchenko សិល្បការនីផ្នែករចនាម៉ូតកំពុងបង្កើតសិល្បៈដែលមានចំណងជើងថា «មុខនៃអំពើពុករលួយ» ដែលឆ្លុះបញ្ចាំងពីប្រធានាធិបតី Petro Poroshenko។ រូបសិល្បៈនេះធ្វើពីបណ្ដុំកម្ទេចទន់ៗយកពីក្រុមហ៊ុន Roshen ដែលជាក្រុមហ៊ុនផលិតនំផ្អែមរបស់លោក Poroshenko នៅក្នុងរោងជាងនៅទីក្រុងកៀវ។ ការរៀបចំនេះធ្វើឡើងមួយថ្ងៃមុនពេលការរៀបការបោះឆ្នោតអ៊ុយក្រែន ដែលនឹងធ្វើឡើងនៅថ្ងៃទី៣១ មីនា។](https://gdb.voanews.com/437fe2b5-b712-4bcd-9c5a-e3cf9ad3e21c_w1024_q10_s.jpg)
៥
អ្នកស្រី Daria Marchenko សិល្បការនីផ្នែករចនាម៉ូតកំពុងបង្កើតសិល្បៈដែលមានចំណងជើងថា «មុខនៃអំពើពុករលួយ» ដែលឆ្លុះបញ្ចាំងពីប្រធានាធិបតី Petro Poroshenko។ រូបសិល្បៈនេះធ្វើពីបណ្ដុំកម្ទេចទន់ៗយកពីក្រុមហ៊ុន Roshen ដែលជាក្រុមហ៊ុនផលិតនំផ្អែមរបស់លោក Poroshenko នៅក្នុងរោងជាងនៅទីក្រុងកៀវ។ ការរៀបចំនេះធ្វើឡើងមួយថ្ងៃមុនពេលការរៀបការបោះឆ្នោតអ៊ុយក្រែន ដែលនឹងធ្វើឡើងនៅថ្ងៃទី៣១ មីនា។
![កម្រងផ្កាក្នុងទម្រង់ជាមុខញញឹម ត្រូវបានគេលើកកាន់នៅក្នុងពិធីបុណ្យសពនៃតារាចម្រៀងអង់គ្លេស Keith Flint នៃក្រុមចម្រៀង «មហាអស្ចារ្យ» នៅទីក្រុង Essex ប្រទេសអង់គ្លេស។](https://gdb.voanews.com/055db78c-889e-4540-80ee-860343f96d60_w1024_q10_s.jpg)
៦
កម្រងផ្កាក្នុងទម្រង់ជាមុខញញឹម ត្រូវបានគេលើកកាន់នៅក្នុងពិធីបុណ្យសពនៃតារាចម្រៀងអង់គ្លេស Keith Flint នៃក្រុមចម្រៀង «មហាអស្ចារ្យ» នៅទីក្រុង Essex ប្រទេសអង់គ្លេស។
![អ្នកគាំទ្រពាក់មួយកធ្វើពីរូបថតនៃបេក្ខជនតំណែងប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto សម្រាប់ការបោះឆ្នោតនៅខែក្រោយ និងរូបលោក Sandiaga Uno ក្នុងពេលធ្វើយុទ្ធនាការឃោសនា នៅក្រុង Bogor ខេត្ត Java ខាងលិច។](https://gdb.voanews.com/5efa4fdb-d799-4fdc-9189-d07840f71c5b_w1024_q10_s.jpg)
៧
អ្នកគាំទ្រពាក់មួយកធ្វើពីរូបថតនៃបេក្ខជនតំណែងប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto សម្រាប់ការបោះឆ្នោតនៅខែក្រោយ និងរូបលោក Sandiaga Uno ក្នុងពេលធ្វើយុទ្ធនាការឃោសនា នៅក្រុង Bogor ខេត្ត Java ខាងលិច។
![រូបឆ្លុះលើឡានក្រុងដែលបង្ហាញឲ្យឃើញអ្នកគាំទ្រគណបក្ស«យុត្តិធម៌និងការអភិវឌ្ឍ» ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។](https://gdb.voanews.com/aa3ae3b0-1a61-4a02-95ac-481935e29a05_w1024_q10_s.jpg)
៨
រូបឆ្លុះលើឡានក្រុងដែលបង្ហាញឲ្យឃើញអ្នកគាំទ្រគណបក្ស«យុត្តិធម៌និងការអភិវឌ្ឍ» ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
![សិល្បករ Cosimo Cavallaro ដែលកើតនៅប្រទេសកាណាដាកំពុងសាងជញ្ជាំងពីហ្រូម៉ាស់ នៅពេលលោកទទួលបានការគាំទ្រលើគម្រោងនេះពីសាធារណជន នៅជិតរបងព្រំដែនអាមេរិកនិងប្រទេសម៉ិកស៊ិក ជិតក្រុង Tecate រដ្ឋកាលីហ្វ័រញ៉ា។](https://gdb.voanews.com/9495e77b-a3b7-40d8-bad8-16b283d6c947_w1024_q10_s.jpg)
៩
សិល្បករ Cosimo Cavallaro ដែលកើតនៅប្រទេសកាណាដាកំពុងសាងជញ្ជាំងពីហ្រូម៉ាស់ នៅពេលលោកទទួលបានការគាំទ្រលើគម្រោងនេះពីសាធារណជន នៅជិតរបងព្រំដែនអាមេរិកនិងប្រទេសម៉ិកស៊ិក ជិតក្រុង Tecate រដ្ឋកាលីហ្វ័រញ៉ា។
![ព្រះអង្គម្ចាស់ Charles នៃចក្រភពអង់គ្លេសកំពុងសើចសប្បាយជាមួយ Peter ដែលជាសត្វទន្សងពណ៌ខៀវ នៅក្នុងសួនផ្ការបស់ម្ចាស់ក្សត្រី Elizabeth II នៅកោះ Cayman។](https://gdb.voanews.com/1994b05e-fc9f-401a-b549-477befa3b14d_w1024_q10_s.jpg)
១០
ព្រះអង្គម្ចាស់ Charles នៃចក្រភពអង់គ្លេសកំពុងសើចសប្បាយជាមួយ Peter ដែលជាសត្វទន្សងពណ៌ខៀវ នៅក្នុងសួនផ្ការបស់ម្ចាស់ក្សត្រី Elizabeth II នៅកោះ Cayman។
![ក្រុមអ្នកគាំទ្រចូលរួមការប្រកួតកីឡា cricket ដែលមានឈ្មោះថា «មួយថ្ងៃអន្តរជាតិ» រវាងប្រទេសប៉ាគីស្ថាន និងអូស្ត្រាលី នៅកីឡដ្ឋានអន្តរជាតិ ក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/2c879ae1-aad7-4afe-ba99-7733ddef8619_w1024_q10_s.jpg)
១១
ក្រុមអ្នកគាំទ្រចូលរួមការប្រកួតកីឡា cricket ដែលមានឈ្មោះថា «មួយថ្ងៃអន្តរជាតិ» រវាងប្រទេសប៉ាគីស្ថាន និងអូស្ត្រាលី នៅកីឡដ្ឋានអន្តរជាតិ ក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
![អ្នកបើកបរឡានជនជាតិហ្វាំងឡង់ របស់ក្រុមហ៊ុន Mercedes លោក Valtteri Bottas ចូលរួមហាត់សមមុនពេលប្រកួត ការប្រណាំងរថយន្ត Formula One Bahrain Grand Prix នៅទីលានប្រណាំងឡាន Sakhir នៅវាលខ្សាច់ខាងលិចនៃរាជធានីម៉ាណាម៉ា ប្រទេសបារ៉ែន។](https://gdb.voanews.com/564bd17e-0356-462c-b381-05ad9c12e096_w1024_q10_s.jpg)
១២
អ្នកបើកបរឡានជនជាតិហ្វាំងឡង់ របស់ក្រុមហ៊ុន Mercedes លោក Valtteri Bottas ចូលរួមហាត់សមមុនពេលប្រកួត ការប្រណាំងរថយន្ត Formula One Bahrain Grand Prix នៅទីលានប្រណាំងឡាន Sakhir នៅវាលខ្សាច់ខាងលិចនៃរាជធានីម៉ាណាម៉ា ប្រទេសបារ៉ែន។
![ស៊ុតដែលគេស្ងោរឆ្អិនដោយមានបន្ទះមាសស្ដើងៗត្រូវបានគេដាក់បង្ហាញក្នុងពិធីបង្ហាញម្ហូប ក្នុងពេលអាហារពេលល្ងាចដែលមានលម្អដោយមុខម្ហូបតុបតែងដោយមាស២៤ការ៉ាត់ ដែលរៀបចំដោយអ្នកសិល្បករនិងអ្នកសម្ដែង Frederique Lecerf នៅទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/e6b38d10-51c7-48ed-a278-9ecf67a60b28_w1024_q10_s.jpg)
១៣
ស៊ុតដែលគេស្ងោរឆ្អិនដោយមានបន្ទះមាសស្ដើងៗត្រូវបានគេដាក់បង្ហាញក្នុងពិធីបង្ហាញម្ហូប ក្នុងពេលអាហារពេលល្ងាចដែលមានលម្អដោយមុខម្ហូបតុបតែងដោយមាស២៤ការ៉ាត់ ដែលរៀបចំដោយអ្នកសិល្បករនិងអ្នកសម្ដែង Frederique Lecerf នៅទីក្រុងប៉ារីស ប្រទេសបារាំង។