រូបភាពជុំវិញពិភពលោក ២៥ មីនា ២០១៩ មកពីប្រទេសអេស្តូនី អ៊ីតាលី បារាំង ថៃ អ៊ីស្រាអែល សហរដ្ឋអាមេរិក ចិន និងបង់ក្លាដេស។
រូបភាពជុំវិញពិភពលោក ២៥ មីនា ២០១៩
- VOA English

១
ទៀនរាប់ពាន់ដើមត្រូវបានដុតបំភ្លឺនៅក្រុង Tallinn ប្រទេសអេស្តូនី ដើម្បីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះរាប់ម៉ឺននាក់ពីការជម្លៀសចេញដោយបង្ខំអំឡុងថ្ងៃទី២៥ ដល់២៨ ខែមីនា ឆ្នាំ១៩៤៩។ មនុស្សជាង ២២.០០០នាក់ត្រូវបានជម្លៀសចេញនៅគ្រានោះ។

២
សម្តេចប៉ាបហ្វ្រង់ស៊ីសឳបអាវពណ៌លឿង និងបៃតង ដែលត្រូវបានគ្រវែងឲ្យសម្តេច អំឡុងពេលជួបជុំជាមួយអ្នកកាន់សាសនាកាតូលិកនៅទីសក្ការបូជា Shrine of Our Lady of Loreto អំឡុងពេលពិធីបុណ្យ Annunciation នៅក្រុង Loreto ប្រទេសអ៊ីតាលី។

៣
បុគ្គលិកសារមន្ទីរមួយពិនិត្យមើលគ្រោងឆ្អឹងត្រីបាឡែន មុនពេលដាក់បង្ហាញសាធារណជននៅក្រុង Lyon ប្រទេសបារាំង។

៥
កម្មករធ្វើបាតុកម្មបិទផ្លូវរថភ្លើងក្នុងក្រុង Le Mans ប្រទេសបារាំង ដើម្បីទាមទារឲ្យមានការដាក់កន្លែងសម្រាប់តាំងពិព័រណ៍ឡើងវិញ។

៦
អ្នកគាំទ្រគណបក្សភឿថៃមើលតារាងបង្ហាញលទ្ធផលបឋមនៃការបោះឆ្នោតជាតិនៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។

៧
ប៉ូលិសពិនិត្យមើលផ្ទះដែលរងការខូចខាតដោយគ្រាប់រ៉ូកែត នៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

៨
ផ្សែង និងភ្លើងផុលចេញពីការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែលនៅក្រុង Gaza City តំបន់Gaza Strip បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ូកែតនៅក្រុង Tel Aviv ដែលបានធ្វើឲ្យខូចខាតផ្ទះមួយខ្នង និងបង្កឲ្យមនុស្សមួយចំនួនរងរបួស។

៩
លោកRoger Rosner អនុប្រធានផ្នែកកម្មវិធី App របស់ក្រុមហ៊ុន Apple ថ្លែងអំឡុងពេលសម្ពោធកម្មវិធីមើលភាពយន្តតាមប្រព័ន្ធអ៊ីនធឺណិតរបស់ក្រុមហ៊ុន Apple។

១១
បុគ្គលិកម្នាក់រៀបបាវនៅហាងមួយនៅក្រុង Munshiganj ប្រទេសបង់ក្លាដេស។

១២
តារាម៉ូដែលបង្ហាញស្នាដៃរបស់អ្នករចនាម៉ូដ Hu Sheguang នៅអំឡុងពេលកម្មវិធី China Fashion Week នៅក្រុងប៉េកាំង ប្រទេសចិន។