រូបភាពជុំវិញពិភពលោក ២៣ មីនា ២០២០ មកពី សហរដ្ឋអាមេរិក បារាំង ស៊ុយអែត អ៊ីតាលី សេណេហ្គាល់ អាល់ហ្សេរី អាល្លឺម៉ង់ និងតួកគី។
រូបភាពជុំវិញពិភពលោក ២៣ មីនា ២០២០
- VOA English
១
ក្រុមវេជ្ជបណ្ឌិតពិនិត្យមើលសំណាកវីរុសកូរ៉ូណានៅមន្ទីរពិសោធន៍ Novavax ក្នុងក្រុង Rockville រដ្ឋ Maryland សហរដ្ឋអាមេរិក។
២
មន្រ្តីយោធាបំពេញការងារនៅមន្ទីរពេទ្យ Ostra Sjukhuset ក្នុងក្រុង Gothenburg ប្រទេសស៊ុយអែត ខណៈមានការរីករាលដាលវីរុសកូវីដ ១៩។
៣
អ្នកជំងឺកូវីដ១៩ កំពុងត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ Mulhouse ភាគខាងកើតប្រទេសបារាំង។
៤
លោកឪសូត្រធម៌ដាក់មឈូសផ្ទុកសពមួយនៅកន្លែងបញ្ចុះសព Grassobbio ក្រុង Lombardy ដោយមិនមានសាច់ញ្ញាតិនៃសពអំឡុងពេលមានការធ្វើចត្តាឡីស័ក។
៥
បុគ្គលិកសុខាភិបាលធ្វើការសម្អាតផ្លូវនិងផ្សារដើម្បីបញ្ឈប់ការរីករាលដាលជំងឺកូវីដ១៩ នៅក្រុងដាកា ប្រទេសសេណាហ្គាល់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។
៦
ក្រុមអ្នកស្រាវជ្រាវធ្វើការស្វែងរកវ៉ាក់ស៊ាំងប្រឆាំងនឹងវីរុសកូរ៉ូណានៅមហាវិទ្យាល័យកូប៉ិនហាក ក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក។
៧
មន្រ្តីសាលាក្រុងចែកអាហារដល់សហគមន៍មួយនៅក្រុងអង់ការ៉ា ប្រទេសតួកគី ជាផ្នែកមួយក្នុងការទប់ទល់ការរីករាលដាលវីរុសកូរ៉ូណា។
៨
មន្រ្តីផ្នែកសុខាភិបាលម្នាក់បង្ហាញពីការយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណានៅក្រុង Munich ប្រទេសអាល្លឺម៉ង់។
៩
កម្មករម្នាក់ធ្វើការសម្អាតសួនផ្ការាងជាភូគោលមួយ បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ នៅក្រុងអាល់ហ្សេ ប្រទេសអាល់ហ្សេរី។