បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាននិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៣ មីនា ២០១៨

១
មនុស្សដើរនៅក្រោមផ្កាសេរីហ្ស (cherry) ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ ភ្នាក់ងារឧត្តុនិយមនិយាយថា ផ្កាសេរីហ្សឆ្នាំនេះបានរីក៩ថ្ងៃមុនពេលកំណត់ ដោយសារតែអាកាសធាតុក្តៅ។

២
ក្មេងប្រុសម្នាក់ត្រូវបានជួយសង្គ្រោះពីអាគារខ្ពស់មួយក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងហូជីមីញ ប្រទេសវៀតណាម។ អគ្គិភ័យនេះបានសម្លាប់មនុស្សជាង១០នាក់ ដែលភាគច្រើនស្លាប់ដោយសារឈ្លក់នឹងផ្សេង ឬលោតចេញពីជាន់ខ្បស់ៗ។

៣
ភ្ញៀវទេសចរមើលវិមានដ៏ល្បីល្បាញរបស់ឥណ្ឌា ឈ្មោះថា Taj Mahal ក្នុងទីក្រុង Agra។ វិមានពណ៌សធ្វើពីថ្មម៉ាបកាលពីសតវត្សរ៍ទី១៧មួយនេះ គឺជាទិសដៅទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍ដ៏ធំមួយរបស់ប្រទេសឥណ្ឌា ដែលមានអ្នកទៅទស្សនាប្រហែល៣លាននាក់ ក្នុងមួយឆ្នាំ។

៤
ក្រុមយោធាប៉ាគីស្ថានដែលជិះលើសត្វអូដ្ឋសម្តែងក្នុងក្បួនយោធាប៉ាគីស្ថាននៅ «ទិវាប៉ាគីស្ថាន» ក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ។

៥
ក្មេងស្រីសិស្សសាលាជនជាតិនីហ្សេរីយ៉ា ដែលត្រូវបានដោះលែងមកវិញក្រោយពេលត្រូវបានចាប់ពង្រត់ចេញពីសាលារបស់ពួកគេនៅទីក្រុង Dapchi ក្នុងរដ្ឋ Yobe កំពុងរង់ចាំប្រធានាធិបតីនីហ្សេរីយ៉ា នៅផ្ទះវីឡារបស់ប្រធានាធិបតី ក្នុងទីក្រុងអាប៊ូហ្សា។

៦
ក្មេងស្រីម្នាក់កំពុងមើលមកអ្នកថតរូប ក្នុងពេលមានការជម្លៀសមួយចេញពីក្រុង Douma ដែលត្រូវបានឡោមព័ទ្ធ ស្ថិតនៅក្នុងតំបន់ Ghouta នៅខាងកើតនៃរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី។

៧
ក្រុមប៉ូលិសនៅកន្លែងកើតហេតុករណីចាប់មនុស្សធ្វើជាចំណាប់ខ្មាំងមួយនៅឃុំ Trebes ក្រុង Aude ប្រទេសបារាំង។ រូបភាពនេះត្រូវបានយកចេញពីវីដេអូដេលបង្ហោះលើបណ្ដាញសង្គម។

៨
ស្ត្រីជនជាតិសូម៉ាលីរង់ចាំយកទឹកនៅឯជំរំ New Kabasa ដែលជាជំរំសម្រាប់ជនបាត់បង់ទីជម្រកក្នុងក្រុង Dollow ប្រទេសសូម៉ាលី។